លោក​​សៅ ​រ៉ានី​ នឹង​​ទៅ​​ដាក់​​ពាក្យ​​បណ្តឹង​​​នៅ​​សា​លា​​ដំបូង​​​ ដើម្បី​​​​ឱ្យ​​តុលា​​ការ​​​​ចេញ​​ដី​កា​​​រ​ក្សា​​ការ​ពារ​​​លើ​​ចំណុច​​​សំខាន់​​​ ចំនួន៣​​​​

http://www.everyday.com.kh/viewnews.php?type=topstory&id=805

រាជ​ធានីភ្នំពេញ ៖ ​ នៅវេលាម៉ោង៣​រសៀលថ្ងៃចន្ទ ទី២៣ កក្កដា ២០១២នេះ លោកសៅ រ៉ានី អគ្គលេខាធិការ
គណបក្ស​នរោត្តម​ រណប្ញទ្ធិ នឹងទៅដាក់ពាក្យបណ្តឹង​នៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យ​តុលា​ការចេញ​

ដីការក្សាការពារចំនួន៣ ចំណុច ក្នុង​នោះ ទី១-សុំឲ្យទទួលស្គាល់ និងរក្សាជា​បណ្តោះ​អាសន្ននូវតួនាទីភារកិច្ច​របស់លោក នៅ​ក្នុង​គណ​បក្ស នរោត្ត មរណប្ញទិ្ធដដែល ទី២-បង្គាប់ឲ្យប្រគល់ត្រាអគ្គលេខាធិការដើម្បីចាត់​ចែង​ការងារប្រចំាថ្ងៃជាបន្ត និង  ទី៣-សុំឲ្យព្យួរ​ជា បណ្តោះ អាសន្ននូវសិទ្ធិ និងសកម្មភាព​ការងារ​របស់គណបក្ស​នរោត្តមរណប្ញទិ ។ នេះបើ​យោង​តាម​លោក​សៅ រ៉ានី អគ្គ​លេខា​ធិ​ការ​គណបក្ស​នរោត្តមរណប្ញទ្ធិបាន​ប្រាប់​កោះ​សន្តិភាពតាម​ទូរស័ព្ទនៅព្រឹកថ្ងៃទី២៣ កក្កដា ២០១២នេះ ។

ឆ្លើយតបចំពោះខ្លឹមសារនៃពាក្យបណ្តឹងរបស់លោកសៅ រ៉ានី នាពេលនេះ អ្នកនំាពាក្យ​គណបក្សនរោត្តមរណប្ញទ្ធិ លោកប៉ែន សង្ហា បានថ្លែងតាមទូរស័ព្ទនៅព្រឹកថ្ងៃចន្ទនេះផងដែរ​ថា លោកសៅ រ៉ានី ត្រូវបានបណ្តេញ​ចេញពី​បក្សហើយ ដោយសារ តែ លោកបាន​ចុះហត្ថ​លេខា​ទទួលស្គាល់លើកំណត់ហេតុប្រជុំ​ជា​មួយលោកញឹក ប៊ុនឆៃ នាយកប្រតិបត្តិគណ​បក្ស​ហ៊្វុនស៊ិនប៉ិច ស្តីពីការបង្រួបបង្រួម​គណ​បក្សទំាងពីរ ដោយគ្មានការអនុញ្ញាតពីប្រធាន
​គណ​បក្សនរោត្តមរណប្ញទិ្ធ ។ ដូច្នេះគណ​បក្ស​នរោត្តមរណប្ញទ្ធិ មិនទទួលស្គាល់ និងចាប់​អារម្មណ៍ ចំពោះសកម្ម​ភាពទាំងអស់បស់លោក សៅ រ៉ានី ហើយថា​ គណបក្សនរោត្តម រណ​ប្ញទ្ធិ​ត្រៀម​លក្ខណៈរួចរាល់ហើយ ដើម្បីត
ទល់​ផ្នែក​ផ្លូវ​ច្បាប់ជាមួយលោកសៅ រ៉ានី ។

កាលពីថ្ងៃទី២២ កក្កដា លោកសៅ រ៉ានី បាន​ថ្លែងប្រាប់ក្រុមអ្នកកាសែតឲ្យដឹងដែរថា នៅពេលខាងមុខនេះ បន្ទាប់
ពីថ្នាក់ដឹកនាំ គណ​បក្សហ៊្វុនស៊ិនប៉ិចវិលត្រឡប់ពីបរទេសវិញ លោកនឹងដឹកនំាសមាជិក-សមាជិកា​មួយ​ចំនួន​របស់​គណបក្សនរោត្តមរណប្ញទ្ធិ ទៅចូល​រួម​ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ។

យ៉ាងណាក៏ដោយ លោកសៅ រ៉ានី បាន​ឲ្យ ដឹងនៅថ្ងៃនេះដែរថា ជំហររបស់លោកនៅ​តែ ស្រលាញ់និងស្មោះ​ស្ម័គ្រចំពោះ​សម្តេចក្រុម​ព្រះដដែល តែអ្វីដែលលោកធ្វើ គឺ​ដើម្បីការ​បង្រួបបង្រួមគណបក្សទំាងពីរ និងចង់​យាង​សម្តេចក្រុមព្រះ​មកធ្វើជា​ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចឡើងវិញប៉ុណ្ណោះ ៕

Posted on 23 July 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: