លោក​​កឹម​​​សុខា​​​៖ រួម​គ្នា​​បង្កើត​​បក្ស​​ថ្មី​ ចូលរួម​​បោះឆ្នោត​​ឆ្នាំ​​២០១៣ ​តែ​​រក្សា​​បក្ស​​សិទ្ធិ​មនុស្ស​ និង​​សមរង្ស៊ី​​នៅ​​ដដែល​​​​​

http://www.cen.com.kh/localnews/show_detail/19?token=Y2I2N2EyZTQ1ZGEyOTYyNzk3MjlhYzUxNWYxZWFi

(ថ្ងៃទី 20 កក្កដា 2012, ម៉ោង 01:43:PM) | ដោយ: រតនា

ភ្នំពេញ: ​គណបក្សប្រឆាំង គឺ​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី ដែលមាន​គំរោង​នៅ​ថ្ងៃ​អនាគត​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​រួមគ្នា សម្រាប់​ការចូលរួម ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៣ នោះ គឺ​គណបក្ស​ទាំងពីរ​នេះ មិនមាន​ផែនការ​រំលាយ​គណបក្ស​រៀងៗ​ខ្លួន​ទេ គឺ​បន្ត​រក្សាទុក​ដដែល​។ នេះ​យោងតាម​ប្រសាសន៍​លោក​កឹម​សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​។​

​លោក កឹម សុខា បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាងនេះ​ថា សមាជ​ក្រុម​ប្រឹក្សាជាតិ នៃ​គណបក្ស​សិទ្ធិមនុស្ស បានសម្រេច​រួចហើយ តាំងពី​ឆ្នាំ​២០០៩-២០១១ ឲ្យ​គណបក្ស​សិទ្ធិមនុស្ស​រួមជាមួយ​គណបក្ស​សមរ​ង្ស៊ី ប៉ុន្តែ​ការចរចារ​នៅពេលនេះ​ទើបបាន​ទទួលជោគជ័យ​នាពេល​ថ្មីៗ​នេះ​។​

​លោក កឹម សុខា បាន​មានប្រសាសន៍​បន្តថា សមាជ​គណបក្ស​សិទ្ធិមនុស្ស នៅ​ថ្ងៃអាទិត្យ​ទី​២២ ខែកក្កដា​នោះ និង​មាន​ដាក់បញ្ចូល​របៀប​ពិភាក្សា​លើ​ការចូលរួម​របស់​គណ​បក្ស​សិទ្ធិមនុស្ស ជាមួយ​គណបក្ស​សមរ​ង្ស៊ី​ទៀត​ទេ ពីព្រោះ​ក្រុម​ប្រឹក្ស​ជាតិ​គណបក្ស បានសំរេច​រួចហើយ​។​

​លោក​បន្តថា សមាជ​នៅ​ថ្ងៃទី​២២ ខែកក្កដា​នោះ និង​និយាយ​ពី​ជោគជ័យ ក្នុងការ​ប្រមូលផ្តុំ​កំលាំង​អ្នកស្នេហាជាតិ ចាប់តាំងពី​បង្កើត​គណបក្ស​សិទ្ធិមនុស្ស​មក យើង​ប្រមូលបាន​មេ​ចលនា​ដឹកនាំ​ធំៗ​ពីរ គឺ​លោក​ប៉ែន​សុវណ្ណ មេ​ចលនា​ដឹកនាំ និង​ធ្លាប់ធ្វើ​នាយករដ្ឋមន្ត្រី មិន​ចំណុះ​ប្រទេស​វៀតណាម​។ ទី​២-​ចលនា​មកពី​ខាងលិច គឺ​លោក​សឺនស៊ូប៊ែរ្តិ៍ រណ​ស្សិ​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រឆាំងនឹង​វៀតណាម បាន​ចូលមក​នៅក្នុង​គណបក្ស​សិទ្ធិមនុស្ស ក្នុង​រយៈពេល ៥​ឆ្នាំ ១​អាណត្តិ​កន្លងមកនេះ ហើយ​នៅមុន​ដាច់​អាណ​តិ​នេះ​
​គណបក្ស​បានធ្វើការ​រួបរួម​ជាមួយ​គណបក្ស​សមរង្ស៊ី ដែលជា​ចលនា​មួយ​ដ៏​ថំ​មួយទៀត​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​មាន​មោទនភាព​ណាស់ ក្នុងឋានៈ​ជា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ដែល​អាច​ប្រមូលផ្តុំ​កំលាំង​ខ្មែរ​បាន​។​

​លោក​បន្តថា នៅក្នុង​របៀប​វេរ​សមាជ​នោះ មាន​ការអាន​របាយការណ៍​សកម្មភាព​របស់​គណ​បក្ស រយៈពេល ៥​ឆ្នាំកន្លងមក របៀប​វេរ​នៅ​ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន​គណបក្ស និង​ថ្នាក់ដឹកនាំ​សំខាន់​មួយចំនួន សម្រាប់​ដឹកនាំ​អាណត្តិ​បន្ត និង​ការអនុម័ត​លើ​ទិសដៅ​នយោបាយ​គណបក្ស​រយៈពេល ៥​ឆ្នាំ ទៅ​ថ្ងៃ​អនាគត​។​

​លោក កឹម សុខា បាន​បន្តថា បន្ទាប់ពី​មានការ​ប្រជុំ នៅ​ប្រទេស​ហ្វីលីពីន និង​បាន​ចុះហត្ថលេខា​ជាមួយគ្នា កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២ រវាង​លោក​ផ្ទាល់​ជាមួយ​លោក​សមរង្ស៊ី នៅ​ប្រទេស​ហ្វីលីពីន មក​នោះ គណបក្ស​ទាំងពីរ បាន​ចាត់​ក្រុមមន្ត្រី​ជំនាញ នៃ​គណបក្ស​ទាំងពីរ​ជជែក​គ្នា លើ​បញ្ហានយោបាយ​បញ្ហា​ច្បាប់ ដើម្បី​ឈានទៅ​ការច្របាច់បញ្ចូលគ្នា ក្នុង​គណបក្ស​តែមួយ​ថ្មី​ឲ្យ​បាន​មុន​ការបោះឆ្នោត​ឆ្នាំ​២០១៣ ខាងមុខ​។​

​លោក កឹម សុខា បាន​មានប្រសាសន៍​បន្តថា ចំពោះ​ការបញ្ចូល​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ រួមគ្នា​នោះ គឺ​គណបក្ស​ទាំងពីរ គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នៅ​រក្សា​ឈ្មោះ​គណបក្ស​របស់ខ្លួន នៅ​ដដែល​មិនមាន​ការរំលាយ​ឈ្មោះ គណបក្ស​ទាំងពីរ​នោះទេ គឺ​រួមគ្នា​បង្កើត​គណបក្សនយោបាយ​ថ្មី​មួយ​គណបក្ស​ទៀត​។​

​លោក កឹម សុខា បាន​បញ្ជាក់ថា យើង​អត់​រំលាយ​បក្ស​ទេ គឺ​នៅតែ​ជា​គណបក្ស​សមរង្ស៊ី នៅតែ​ជា​គណបក្ស​សិទ្ធិមនុស្ស​ដដែល យើង​នឹង​នាំគ្នា​បង្កើត​បក្ស​ថ្មី​មួយ​ផ្សេង​ពី​បក្ស​ទាំងពីរ​ហ្នឹង ដើម្បី​ទៅ​ចូលរួម​ការបោះឆ្នោត អីចឹង​បក្ស ដែលមាន​ហើយ​នៅ​ដដែល​ចំពោះ​ថ្នាក់ ដឹកនាំ​អ្នកណា​ចង់ទៅ​បក្ស​ថ្មី ក៏បាន​មិន​ចង់ទៅ​ក៏បាន​ដែរ​”​។​

​លោក កឹម សុខា បាន​មានប្រសាសន៍​ទៀតថា បន្ទាប់ពី​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​នៃ​គណបក្ស​ទាំងពីរ បានសម្រេច​បង្កើត​គណ​បក្សនយោបាយ​ថ្មី​មួយ ចេញ​ជា​រូបរាង​ហើយ​នោះ មានការ​ទួល​ស្គាល់​ពី​ច្បាប់​រួចមក គឺ​សំឡេង ដែល​ធ្លាប់​គាំទ្រ​គណបក្ស​សិទ្ធិមនុស្ស និង​សមរង្ស៊ី ពីមុនមក​នោះ អត់​បាត់បង់​ទៅណា​ទេ​
​គឺ​សមាជិក​នៃ​គណបក្ស​ទាំងពីរ​នោះ ត្រូវតែ​រួមគ្នា មក​បោះឆ្នោត​គាំទ្រ​គណបក្ស ដែល​ទើប​បង្កើត​ថ្មី ដែល​ធ្វើ​ឲ្យ​សំឡេងឆ្នោត កាន់តែ​កាន់​ឡើង​ច្រើន​ដូច​ការរំពឹងទុក​៕​

Posted on 20 July 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: