ក្រសួង​​ព័ត៌​មាន​​​បង្ហាញ​​ផែន​ការ​ មិន​​ឲ្យ​​វិទ្យុ​​​ផ្សាយ​​​ពាក់​​​​​​​​​​​​​​ព័ន្ធ​​​បញ្ហា​​បោះឆ្នោត​​នា​​ពេល​​ខាង​​មុខ​

http://www.fpmonline.net/article/20582

សុក្រ 20 កក្តដា 2012 – 7:07

ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន

ក្រសួងព័ត៌មាន​​បាន​បង្ហាញ​​ឲ្យ​​ដឹង​​កាល​ពីម្សិលមិញ​​ថា ​ខ្លួន​​នឹង​​ធ្វើ​ការ​ហាមប្រាម​ជា​ថ្មី​ មិន​ឲ្យស្ថានីយ៏​វិទ្យុ​ ជាពិ​សេស​​វិទ្យុ​​បរទេស​​ដែល​ផ្សាយ​​ជា ខេមរៈភាសារ ធ្វើការ​ផ្សព្វផ្សាយ​​ពី​ភាពមិន​ប្រក្រតី​នានា​ដែល​កើត​មាន​​អំឡុង​ពេល​​បោះឆ្នោត​ជាតិ​ឆ្នាំ​​២០១៣​ខាងមុខ ខណៈ​​ដែល​បំរាម​បែប​នេះ​ ត្រូវ​បាន​អនុវត្តន៏​រួច​ម្ដងមក​​ហើយ ​កាល​ពី​ការ​​បោះឆ្នោត​ជ្រើសរើស​​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នា​ខែ​មិថុនា​នោះ។

លោក ខៀវ កញ្ញារីទ្ធ រដ្ឋម​ន្រ្តីក្រសួងព័ត៌មាន​​បាន​លើកឡើង​​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​មួយ​​​ថា ​” ​យើង​គ្រោង​​នឹង​សុំ​​ឲ្យស្ថានីយ៏ទាំង​អស់​​រក្សាភាពស្ងប់ស្ងាត់​​រយៈ​ពេល​ពីរថ្ងៃ ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ជាតិ​​នៅ​​ឆ្នាំ​ក្រោយ ..”។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​បាន​ហៅ​​​ផែន​ការ​​នេះ​​ថា ​ បាន​​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​​តម្លាភាព​​នៃ​ការ​បោះ​ឆ្នោត និង ដំណើរ​ការ​អនុវត្តន៏​លទ្ធិប្រជាធិបតេយ្យ​​ចុះខ្សោយ​ ៕

Posted on 20 July 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: