គ.​ជ.​បៈលោ​កស​ម​រង្ស៊ី​មាន​សិទ្ធិ​ធ្វើ​​​​​​ជាប្រធាន​គណបក្ស​រួប​រួម​ថ្មីបាន​

http://www.everyday.com.kh/viewnews.php?type=topstory&id=761

ថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១២ ម៉ោង១៣:៤២

លោកទេព នីថា

លោកទេព នីថា អគ្គលេខាធិការគ.ជ.បបានលើកឡើងថា​ ​“ តាមច្បាប់បោះឆ្នោត អ្នកដែលមានទោសមិនអាចចុះ
ឈ្មោះបោះឆ្នោតបានទេហើយបើមិនមានឈ្មោះ​ក្នុងបញ្ជីបោះឆ្នោតទេ  គឺមិនអាចឈរឈ្មោះជាបេក្ខជនដើម្បីឱ្យគេ

បោះឆ្នោតបានទេ ។ តែតាមច្បាប់គណបក្សគឺគេ(អ្នកជាប់ទោស) មានសិទ្ធិក្នុងការបង្កើតគណបក្សនយោបាយដូច
ធម្មតាអ៊ីចឹង” ។

ការលើកឡើងរបស់អគ្គលេខាធិការគ.ជ.បដូច្នេះបានធ្វើឡើងសំដៅដល់លោកសមរង្ស៊ីដែលត្រូវតុលាការផ្តន្ទាទោស
កំបាំងមុខដាក់ពន្ធនាគារក្នុងរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាមកាលពីឆ្នាំ២០១០។នៅពេលនេះលោក
សមរង្ស៊ី ក៏បានរួបរួមជាមួយលោកកឹម សុខា ដើម្បីបង្កើតគណបក្សប្រឆាំងថ្មីមួយទៀតដោយលោកសមរង្ស៊ីនឹងឈរ
ជាប្រធាន បក្សនោះសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ ។

លោកទេពនីថាបានបន្ថែមថា“តាមច្បាប់ក្នុងករណីគណបក្សទាំងពីរនោះបញ្ចូលគ្នាហើយបង្កើតគណបក្សថ្មីមានន័យ
ថាគាត់ត្រូវអនុម័តតាមច្បាប់គណបក្សនយោបាយដោយគាត់ត្រូវជូនដំណឹងទៅក្រសួងមហាផ្ទៃហើយក្រសួងមហាផ្ទៃ
ជូនដំណឹងពីការបង្កើតគណបក្សថ្មីហើយក្នុងគណបក្សចាស់រំលាយ ។ អានឹងគឺគណបក្សដែលត្រូវរំលាយចោលទាំង
ពីរនឹងត្រូវបាត់បង់អាសនៈទាំងអស់ ។ មួយវិញទៀតបើគេបង្កើតថ្មីតែគណបក្សចាស់នៅមិនទាន់រំលាយគឺគណបក្ស
ចាស់នៅសល់ដដែលប៉ុន្តែវាទាក់ទងនឹងអ្នកនៅក្នុងគណបក្ស  ព្រោះតាមច្បាប់មនុស្សម្នាក់ៗអាចមានឈ្មោះនៅក្នុង
គណបក្សតែមួយទេ  មិនអាចមនុស្សម្នាក់ទៅឈរនៅក្នុងគណបក្សពីរបានទេ ។  អ៊ីចឹងវាទាក់ទងនឹងបុគ្គលនិងទាក់
ទងនឹងគណបក្សហើយខ្ញុំមិនដឹងថា រូបមន្តនៃការបង្រួបបង្រួមដែលគណបក្សទាំងពីរនេះ (សមរង្ស៊ីនិងកឹមសុខា)ធ្វើ
យ៉ាងម៉េចទេ ។ តែក្នុងករណីមានអ្នកចេញពីគណបក្សនេះខ្លះហើយចេញពីគណបក្សនោះខ្លះទៅបង្កើតគណបក្សថ្មី
មួយទៀតនោះគណបក្សចាស់មិនប៉ះពាល់អ្វីទេ ។  វាប៉ះពាល់តែក្នុងបុគ្គលដែលមិនត្រូវមានឈ្មោះក្នុងគណបក្សពីរ
ទេ” ។

លោកសមរង្ស៊ី និងលោកកឹម សុខា បានប្រកាសរួមគ្នាថាគណបក្សប្រឆាំងទាំងពីរបានព្រមព្រៀងច្របាច់បញ្ចូលគ្នា
បង្កើតជាគណបក្សថ្មីមួយសម្រាប់ចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៣។គណបក្សប្រឆាំងថ្មីដែលមិនទាន់ដាក់ឈ្មោះ
នោះមានលោកសម រង្ស៊ី ជាប្រធាន និងលោកកឹម សុខា ជាអនុប្រធាន ។

Posted on 18 July 2012, in គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: