សម​រង្ស៊ី​-កឹម​សុខា​ជួ​ប​គ្នា​អំពី​ការ​បង្រួប​បង្រួម​នៅថ្ងៃ​នេះ​

http://www.everyday.com.kh/viewnews.php?type=topstory&id=752

ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១២ ម៉ោង០៩:៣០

សមរង្ស៊ី-កឹមសុខា

ក្រុមការងារគណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សជួបពិភាក្សាការងារជាមួយគ្នាអំពីការបង្រួបបង្រួមរវាងគណ
បក្សទាំងនេះនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនដើម្បីស្វែងរកយុទ្ធសាស្ត្រក្នុងការ

យកឈ្នះគណបក្សប្រជាជនកម្ពុជាដែលកំពុងតែកាន់អំណាចនាពេលបច្ចុប្បន្ននេះ។នេះបើតាមការឱ្យដឹងរបស់មន្ត្រី
គណបក្សសមរង្ស៊ីបានប្រាប់រស្មីកម្ពុជាឱ្យដឹងនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ ពីប្រទេសហ្វីលីពីន ។

ក្រុមការងារគណបក្សសិទ្ធិមនុស្សដែលធ្វើដំណើរចាកចេញពីកម្ពុជាកាលពីព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១២ដើម្បីទៅ ពិភាក្សាជាក្រុមការងារគណបក្សសមរង្ស៊ី  នៅប្រទេសហ្វីលីពីន មានដូចជាលោកកឹម សុខា  ប្រធានគណបក្សសិទ្ធិ
មនុស្សលោកប៉ុន ហំម អ្នកនាំពាក្យនិងលោកយ៉ែម បុញ្ញាឬទ្ធិ អគ្គលេខាធិកា ។ ចំណែកខាងគណបក្សសមរង្ស៊ីមាន
ដូចជាលោកគង់ គាំ ប្រធានស្តីទីគណបក្សលោកយឹម សុវណ្ណ អ្នកនាំពាក្យលោកសុន ឆ័យ ប្រធានក្រុមអ្នកតំណាង
រាស្ត្រ លោកស្រីមូរ សុខហួរ អគ្គលេខាធិការរង និងលោកអេង ឆៃអ៊ាង ។

ប្រធានស្តីគណបក្សសមរង្ស៊ីលោកគង់ គាំ  បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាមុនពេលចេញដំណើរថា នៅក្នុងការ
ពិភាក្សាជាមួយគណបក្សសិទ្ធិមនុស្សគឺពីគ្រោះគ្នាដើម្បីឱ្យមានការរួបរួមយកជ័យជម្នះនៅឆ្នាំ២០១៣។ប៉ុន្តែមុនឈាន
ចូលដល់ការជួបពិភាក្សាជាមួយខាងក្រុមការងារគណបក្សសិទ្ធិមនុស្សគឺក្រុមការងាររបស់គណបក្សសមរង្ស៊ី  នឹងធ្វើ
ការជួបពិភាក្សាជាមួយលោកប្រធានសមរង្ស៊ីនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២  ។ លោកគង់ គាំបាន បន្តថាបន្ទាប់ពី
ជួបផ្ទៃក្នុងជាមួយលោកប្រធានសមរង្ស៊ីរួចនៅថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១២ ជួបជាមួយក្រុមការងារខាងគណបក្សសិទ្ធិ
មនុស្ស ។

រីឯលោកប្រធានគណបក្សសិទ្ធិមនុស្សលោកកឹមសុខាបានមានប្រសាសន៍ថាក្រុមការងាររបស់គណបក្សសិទ្ធិមនុស្ស
ជួបពិភាក្សាជាមួយខាងគណបក្សសមរង្ស៊ី  គឺផ្តោតទៅលីការបង្រួបបង្រួមរវាងគណបក្សទាំងពីរ ។ លោកកឹម សុខា បាននិយាយថា“ការរួបរួមនេះគឺជាការទាមទារចង់បានរបស់ប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិអ្នកស្រឡាញ់លទ្ធិប្រជា
ធិបតេយ្យអ្នកដែលចង់ប្តូរអ្នកដឹកនាំបច្ចុប្បន្នគឺចង់ឱ្យយើងរួបរួមគ្នា។ដូច្នេះហើយបើសិនជាបំណងរបស់ប្រជាពលរដ្ឋ
យើងធ្វើតាមបំណងរបស់ប្រជាពលរដ្ឋគឺប្រជាពលរដ្ឋគាត់គាំទ្រយើងច្រើន” ។

ការស្វែងរកការបង្រួបបង្រួមរបស់គណបក្សប្រឆាំងទាំងពីរនេះបានកើតឡើង បន្ទាប់ពីបានដឹងលទ្ធផលនៃការបោះ
ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី២ឆ្នាំ២០១២នាពេលកន្លងមកនេះមិនអាចយកជ័យជម្នះលើគណបក្សប្រជាជន
កម្ពុជា ។

Posted on 17 July 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: