បើ​តុលាកា​​​​​​​​រ​រកឃើ​ញ​ គ្រាន់​តែ ​បទ​ល្មើស​មួយ​ លោក​ ម៉ម​ សូណង់ដូ អាចជាប់​គុគ ​១៥ឆ្នាំ​

http://www.dap-news.com/typography/the-news/45868-2012-07-16-10-50-13.html

Monday, 16 July 2012 17:48 ដោយៈ អេង គឹមជាង-Posted: ID-010

ភ្នំពេញ៖ មេធាវី ការពារក្តី របស់លោក ម៉ម សូណង់ដូ ប្រធានសមាគម អ្នកប្រជាធិបតេយ្យ បានថ្លែងថា លោក ម៉ម សូណង់ដូ អាចជាប់ពន្ធនាគារជាង១០ឆ្នាំ ក្នុងបទល្មើសមួយករណី ក្នុងចំណោមបទល្មើសទាំងបួនករណី ដែលត្រូវបានព្រះរាជអាជ្ញា អមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការចោទប្រកាន់។

លោក សុខ សំអឿន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ ការពារសិទ្ធិមនុស្សនៅកម្ពុជា និងជាមេធាវីការពារក្តីឲ្យលោក ម៉ម សូណង់ដូ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ថា លោក ម៉ម សូណង់ដូ អាចជាប់ពន្ធនាគារយៈពេល១៥ឆ្នាំ ក្នុងករណីមួយដែលចោទប្រកាន់ថា ជាបទឧក្រិដ្ឋ (កុបកម្ម) ដែលត្រូវបានចោទប្រកាន់ ដោយព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ។

លោកបន្តថា រហូតមកដល់រសៀលម៉ោងប្រមាណជា១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២នេះ លោក ម៉ម សូណង់ដូ ត្រូវបានសម្រេចឃុំជាបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស)។«យើងបានស្នើសុំឲ្យនៅក្រៅឃុំ ប៉ុន្តែតុលាការមិនយល់ព្រមទេ»។

កាលពីថ្ងៃច័ន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១២ លោក ម៉ម សូណង់ដូ ប្រធានសមាគម អ្នកប្រជាធិបតេយ្យ ត្រូវបានកម្លាំងសមត្ថកិច្ចបាននាំខ្លួនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនឹងបទល្មើសចំនួន៤ ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា លោក ម៉ម សូណង់ដូ ដែលត្រូវតុលាការចោទជាប់ពាក់ព័ន្ធនឹងបទល្មើសធំៗចំនួន ៤ ដែលប្រឆាំងជាមួយរាជរដ្ឋាភិបាល ជាពិសេសជាប់ពាក់ព័ន្ធរឿងរ៉ាវ ជាមួយឈ្មោះ ប៊ុន រដ្ឋា ដែលធ្វើអប្បគមន៍ទឹកដី នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីពេលកន្លងទៅនោះ រហូតមកដល់រសៀលថ្ងៃទី១៦ ដដែល លោកត្រូវគេបញ្ជូនទៅពន្ធនាគារហើយ ដើម្បីរង់ចាំការបើកសវនាការពីតុលាការ។

ការឃាត់ខ្លួនលោក ម៉ម សូណង់ដូ ដោយជាប់ពាក់ព័ន្ធ ជាមួយបទល្មើសធំៗ ចំនួន ៤ ហើយធ្វើឡើងតាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់ចៅក្រម សាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១២។

បទល្មើសចំនួន៤ នោះ រួមមានទី១-ជាអ្នកផ្តួចផ្តើមគំនិត ប្រឆាំងអ្នករាជការសាធារណៈ ទី២-ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ របស់អាជ្ញាធរ ទី៣-ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និងទី៤-ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ តាមមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ។

លោក ម៉ម សូណង់ដូ ប្រធានសមាគម អ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសម្បុកឃ្មុំ FM 105 MHz ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១២នៅក្នុងគេហដ្ឋានរបស់លោក ផ្ទាល់តែម្តង។

ព្រមជាមួយគ្នានេះដែរ គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលជាសម្ព័ន្ធអង្គការ-សមាគមចំនួន ២២ បានចេញសេចក្តី ថ្លែងការណ៍មួយដោយបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះការចាប់ខ្លួនលោក ម៉ម សូណង់ដូនេះ។

គណៈកម្មាធិការប្រព្រឹត្តិកម្ម សូមទទូចដល់រាជរដ្ឋាភិបាលកម្ពុជា និងសាលាដំបូងរាជធានីភ្មំពេញ ធ្វើការដោះលែងលោក ម៉ម សូណង់ដូ ឲ្យមានសេរីភាព ឡើងវិញជាបន្ទាន់ ដើម្បីរក្សាកិតិ្តយសរបស់ប្រទេសជាតិ ឲ្យសក្តិសមជាប្រទេសប្រកាន់នូវរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងជាប្រធានសមាគមអាស៊ាននោះ៕

Posted on 17 July 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: