គ.​ជ.ប​ នឹង​រៀប​ចំ ​សន្និ​បាត​ បូក​សរុប​ការងារ​ បោះ​ឆ្នោត​ ជ្រើស​រើស ​ក្រុម​ប្រឹក្សា ​ឃុំ-​សង្កាត់​ អាណត្តិ​ទី៣​

http://www.dap-news.com/

.. នឹងរៀបចំ សន្និបាត បូកសរុបការងារ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៣

Monday, 09 July 2012 17:18 ដោយៈ អេង គឹមជាង-Posted: ID-010

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំពិធីសន្និបាត បូកសរុបការងាររៀបចំការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២ ដើម្បីដកស្រង់ បទពិសោធន៍ធ្វើយ៉ាងណា ឲ្យបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខដំណើរការល្អ។

សេចក្តីប្រកាសរបស់ គ.ជ.ប បាន្យដឹងថា ការរៀបចំសន្និបាតនេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០១២ នៅសណ្ឋាគារឆ្នេរជលសា ខេត្តព្រះសីហនុ ដើម្បីឲ្យការរៀបចំការបោះឆ្នោតនាពេល ខាងមុខកាន់តែមានលក្ខណៈល្អប្រសើរថែមទៀត ។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មានប្រសាសន៍ថា គោលបំណងរួមនៃការធ្វើសន្និបាតនេះ ដើម្បីវាយ តម្លៃការងារនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ដែលបានបញ្ចប់ទៅនាពេលថ្មីៗនេះ ជាពិសេសដើម្បីរកឲ្យឃើញនូវចំណុចខ្លាំង និងចំណុចខ្វះខាត សម្រាប់ដកស្រងបទពិសោធន៍ និងលើកទិសដៅ កែលម្អធ្វើឲ្យការបោះឆ្នោតនៅថ្ងៃខាងមុខមាន លក្ខណៈល្អប្រសើរថែមទៀត ។

ពិធីបិទសន្និបាតនេះ នឹងត្រូវបានអញ្ចើញចូលរួមដោយ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង។ អ្នកចូលរួមក្នុងសន្និបាតពេញអង្គរួមមាន មន្រ្តី គ.ជ.ប មន្ត្រីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះ ឆ្នោត (គធ\ខប) ទាំង២៤ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ តំណាងក្រសួងមហាផ្ទៃ តំណាងគណបក្សនយោបាយ និងតំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ សរុបប្រមាណ៣០០នាក់៕

Posted on 12 July 2012, in គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: