គ.​ជ.​ប ​គិត​ចេញ​ប​ញ្ញត្តិ​ហាម​លោក​សមរង្ស៊ី​ឃោស​នា​

http://www.everyday.com.kh/viewnews.php?type=topstory&id=676

ថ្ងៃច័ន្ទ ទី៩ ខែកក្កដា ឆ្នាំ២០១២ ម៉ោង១០:៥៨

ភ្នំពេញ:គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានព្រមានថា និងពិចាណារការហាមឃាត់ចំពោះ
ប្រធានគណបក្សសមរង្ស៊ីដែលជាគណបក្សប្រឆំាងមិនឪ្យធើ្វការឃោសនាពីគោលនយោបាយរបស់គណបក្សនេះ

សម្រាប់យុទ្ធនាការបោះឆ្នោតខាងមុខ។
លោកទេពនីថាអគ្គសេខាធិការគ.ជ.បបានប្រាប់ភ្នំពេញប៉ុស្តិ៏កាលពីម្សិលមិញថាគ.ជ.បមិនមានគោលការណ៏ហាម
ឃាត់នរណាដែលជាទណ្ឌិតធើ្វការឃោសនាក្នុងយុទ្ធនាការបោះឆ្នោតទេ   ប៉ុនែ្តលោកសមរង្ស៊ីឬជនណាដែលត្រូវ
កាត់ទោសដោយតុលាការ គឺមិនអាចចុះឈ្នោះជាបេក្ខជនសម្រាប់ការបោះឆោ្នតបានទេ។ម្យ៉ាងទៀត សារ ឬ កិច្ចបឹ្រងប្រែងរបស់លោកពីបរទេសដើម្បីធើ្វការឃោសនាបោះឆ្នោតអាចនឹងត្រូវហាមឃាត់។

ប្រធានគណបក្ស សម រង្ស៊ីត្រូវបានកាត់ទោសឪ្យជាប់ពន្ធនាគារចំនួន១២ឆ្នាំពាក់ព័ន្ធនិងករណីដកតម្រុយបង្គោល
ព្រំដែនកម្ពុជា វៀតណាមព្រមទាំងការផ្សព្វផ្សាយផែនទីព្រំដែនប្រទេសទាំងពីរ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា
ដាក់ពាក្យប្តឹងទៅតុលាការចោទប្រកាន់រូបលោកពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។
លោកទេពនីថា បន្តថា៖ “យោងតាមច្បាប់ សូម្បីតែគាត់ចុះបោះឆ្នោត ឬឈរជាបេក្ខជនសម្រាប់ការបោះឆ្នោត គឺមិនអាចនោះទេ”។”តើយើងអនុញ្ញាតឪ្យគាត់ធើ្វការឃោសនាឬ? នាយកដ្ធានជំនាញ កំពុងធើ្វការសិក្សាករណីនេះដោយសារវាពាក់ព័ន្ធនិងច្បាប់”។
លោកថ្លែងទៀតថា៖ “ហេតុដូច្នេះហើយ ផ្នែកតាមករណីទាំងពីនេះតើទណ្ឌិមានសិទ្ធិឃោសនាឬអត់?ជាទូទៅគឺមិនអាចនោះទេ”។

កាលពីថ្ងៃសុក្រសប្តាហ៏មុន លោកអ៊ឹងសួស្តីបានថ្លែងនៅក្នុងសន្និសិទកាសែតនៅទីស្នាក់ការ គ.ជ.ប ថាលោក
សមរង្ស៊ី ដែលរស់នៅនិរទេសនៅបរទេសមិនមានសិទ្ធិឈរឈ្នោះបោះឆ្នោតជាតិឆ្នំា២០១៣ នោះទេ។  លោក
គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៏នៅកម្ពុជាហៅកាត់ថាខុមហ្រែ្វលបានយល់ស្របនឹង គ.ជ.ប ដែលថាតាមច្បាប់ជនណាដែលត្រូវបានកាត់ទោសដោយតុលាការមិនមានសិទ្ធិចុះឈ្មោះបោះឆោ្នតឬឈរឈ្មោះឪ្យគេបោះឆ្នោតទេប៉ុន្តែថាករណីលោកសមរង្ស៊ីវាពាក់ព័ន្ធនឹងបញ្ហានយោបាយ
ដូច្នេះករណីនេះត្រូវតែមានការសម្រុះសម្រួលនយោបាយ   ឪ្យលោកសមរង្ស៊ីវិលត្រលប់មកប្រកួតប្រជែងនៅការ
បោះឆ្នោតជាតិ២០១៣។
លោកគល់បញ្ញាថ្លែងថា គ.ជ.បពុំមានសិទ្ធិហាមឃាត់សារ ឬការឃោសនារបស់សមរង្ស៊ីពីបរទេសនោះទេហើយថាប្រសិនបើ គ.ជ.ប ធើ្វបែបនេះវាជាទង្វើខុសច្បាប់។ លោកអះអាងថា៖សារ ឬមតិយោបល់របស់ទណ្ឌិតដែលយកមកធើ្វការឃោសនា មិនមានច្បាប់ណាហាមឃាត់ទេ។
គ.ជ.ប  គួរតែមើលទៅលើច្បាប់ដែលហាមឃាត់មន្រ្តីរាជការ កងប្រដាប់អាវុធដែលចូលរួមឃោសនាឪ្យគណបក្សណាមួយ ដើម្បីប្រឆាំងនឹងគណបក្សមួយទៀត។
គ.ជ.ប គួរមើលទៅច្បាប់នេះប្រសើរជាង។ លោកបន្តថា វាជាបញ្ហានយោបាយដែល បក្សនយោបាយ យល់ខុសគ្នាពាក់ព័ន្ធ និងព្រំដែន។ ដូច្នេះ បញ្ហានេះគួរតែយកមកពិភាក្សាសម្រាប់ការបោះឆោ្នត នេះផ្អែកទៅលើតាមប្រទេសប្រជាធិបតេយ្យ។

លោកកែវ រ៉េមី អ្នកនាំពាក្យនៅទីស្តីការគណៈរដ្ធមន្រ្តី មិនធើ្វអត្ថាធិប្បាយលម្អិតនោះ
ទេ កាលពីម្សិលមិញតែថាអ្វី ដែលរដា្ធភិបាយធើ្វគឺយោងទៅតាមច្បាប់ហើយលោកជំរុញលើច្បាប់ជាមុនសិនមុននិងធើ្វការរិះគន់។
លោកយឹមសុវណ្ណអ្នកនាំពាក្យគណបក្សសមរង្ស៊ីបានហៅការព្រមាននេះថាមិនអាចទទួលយកបាន។លោកថ្លែងថា
៖“ពួកគេមិនគួរផ្តោតទៅលើការហាមប្រាមលោកសមរង្ស៊ីទេ។លោកសមរង្ស៊ីមិនមែនជាឧក្រិដ្ធជនទេលោកជាអ្នកស្នេហាជាតិ។  ខ្ញុំអំពាវនាវឪ្យគ.ជ.ប បញ្ឈប់គំនិតនេះ”៕

Posted on 10 July 2012, in គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: