គណ​ប​ក្ស​សមរង្ស៊ី​បូក​គណ​ប​ក្ស​សិទ្ធិ​មនុស្ស​ស្មើ​សូន្យ​បើ​រំលាយ​ប​​ក្ស​រៀង​ខ្លួន​

http://www.everyday.com.kh/viewnews.php?type=topstory&id=662

ថ្ងៃសៅរ៍ ទី៧ ខែកក្កដា ឆ្នាំ២០១២ ម៉ោង០៨:៥០

មេបក្សប្រឆាំង

មន្ត្រីជាន់ខ្ពស់គណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សនឹងធ្វើការចរចាគ្នានាទីក្រុងម៉ានីលប្រទេសហ្វីលីពីននៅ
ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះដើម្បីចងសម្ព័ន្ធភាពជាមួយគ្នាឬក៏ច្របាច់បញ្ចូលគ្នារវាងគណបក្ស

ទៅជាគណបក្សតែមួយ សម្រាប់ការយកឈ្នះគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចនាពេលបច្ចុប្បន្ន
ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ឆ្នាំ២០១៣ ។ ប៉ុន្តែបើគណបក្សប្រឆាំងទាំងពីរនេះរំលាយ
ចូលគ្នាទៅជាគណបក្សថ្មីមួយទៀតនោះគឺវានឹងធ្វើឱ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក៏ដូចជាតំណាងរាស្ត្រនឹងត្រូវ
បាត់បង់ទាំងអស់ ។

លោកអ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានពន្យល់ទាក់ទងទៅនឹងគណបក្ស
សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សនាថ្ងៃទី៦ ខែកក្កដា ថាការចងសម្ព័ន្ធភាពជាមួយគ្នាយ៉ាងណានោះបើគណបក្ស
ទាំងពីរ នេះចង់រក្សានៅសមាជិករបស់ខ្លួនក្នុងក្រុមប្រឹក្សាឃុំសង្កាត់ក៏ដូចជាសមាជិកសភាត្រូវតែមានឈ្មោះគណ
បក្សរបស់ខ្លួន ។ លោកបានបញ្ជាក់ទៀតថា “បើកាលណារំសាយគណបក្សរបស់ខ្លួននោះគឺគណៈកម្មាធិការជាតិ
រៀបចំការបោះឆ្នោតធ្វើការបែងចែកអាសនៈនោះតែមួយគណបក្សដែលមានអាសនៈ ។

លោកបន្តថាបើសិនជាគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សចងសម្ព័ន្ធភាពគ្នាដោយរំលាយគណបក្សទាំង
ពីរនោះរួចគេបង្កើតគណបក្សមួយថ្មីនាពេលហ្នឹង( បើសិនជាបង្កើត )គឺថានឹងអស់សុពលភាពទាំងសមាជិកសភា
ទាំងសមាជិកក្រុមប្រឹក្សារបស់ខ្លួនហើយ” ។

លោកប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានពន្យល់បន្ថែមថា គណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិ
មនុស្សបើសិនជាចង់ចងសម្ព័ន្ធភាពអាចបង្កើតទៅជាគណបក្សមួយផ្សេង ហើយរក្សាគណបក្សទាំងពីរទាំងគណ
បក្សសមរង្ស៊ី ទាំងគណបក្សសិទ្ធិមនុស្សឱ្យនៅដដែល ។ បើមិនអ៊ីចឹងទេគឺគាត់នឹងបាត់សមាជិករបស់គាត់នៅក្នុង
ក្រុមប្រឹក្សឹឃ៉ាំសង្កាត់ក៏ដូចជាសភា ។

ចំណែកប្រធានស្តីទីគណបក្សសមរង្ស៊ី និងលោកគង់ គាំ  បាននិយាយថាគណបក្សសមរង្ស៊ី  និងគណបក្សសិទ្ធិ
មនុស្សមានបំណងដូចគ្នាបន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បង្ហាញពីចំនួននិងឆន្ទៈមិនគាំទ្រ
គណបក្សប្រជាជនកម្ពុជាដូច្នេះយើងគិតថាឆន្ទៈនិងចំនួនប្រជាពលរដ្ឋកម្ពុជាដែលបោះឆ្នោតឱ្យគណបក្សទាំងពីរ
នេះអាចនឹងធ្វើឱ្យមានការផ្លាស់ប្តូរនៅឆ្នាំ២០១៣ពេលបោះឆ្នោតជាតិ ។

លោកគង់គាំបានបញ្ជាក់ថា“យើងគ្រាន់តែបានពិចារណាថានឹងរកការរួបរួមគ្នាប៉ុន្តែរូបមន្តមួយណាគឺថាយើងកំពុង
តែសិក្សារៀងខ្លួនប៉ុន្តែមិនអាចនិយាយជាសាធារណៈបានទេ” ។ ប៉ុន្តែចំពោះការគិតគូររបស់គណៈកម្មាធិការជាតិ
រៀបចំការបោះឆ្នោតខាងគណបក្សសមរង្ស៊ីក៏បានដឹងដែរ  ហើយមជ្ឈដ្ឋានខាងណាក៏ដោយឱ្យតែបានជួយសិក្សា
ផ្តល់យោបល់មកគណបក្សសមរង្ស៊ី   និងគណបក្សសិទ្ធិមនុស្ស យើងស្វាគមន៍ទាំងអស់នោះ  ជាចេតនាល្អមួយ
សម្រាប់ឱ្យយើងចៀសពីបញ្ហាដែលធ្វើឱ្យយើងខ្សោយធ្វើឱ្យយើងខូចខាត ។

លោកកឹមសុខា ប្រធានគណបក្សសិទ្ធិមនុស្សមិនអាចសុំការអត្ថាធិប្បាយបានទេទាក់ទងទៅនឹងការគ្រោងច្របាច់
បញ្ចូលគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ទៅជាគណបក្សតែមួយនៅល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ
២០១២ ។

 

Posted on 10 July 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: