លោក ​សម ​រង្ស៊ី​ ត្រូវ​បាត់​បង់​សិទ្ធិ​នយោ​បាយ​ មិន​អាច​ចូល​រួមការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ទេ​

លោក សម រង្ស៊ី ត្រូវបាត់បង់សិទ្ធិនយោបាយ មិនអាចចូលរួមការបោះឆ្នោតឆ្នាំ២០១៣ទេ

ថ្ងៃទី 6 កក្កដា 2012
ដោយ: លីនណា
ប្រភព CEN

ភ្នំពេញ: បុគ្គលដែលជាប់ឈ្មោះជាទណ្ឌិត ដោយអំណាចសាលក្រមតុលាការ ចូលជាស្ថាពររួចហើយនោះ ពុំមានសិទ្ធិធ្វើនយោបាយ និងពុំមានសិទ្ធិបោះឆ្នោត និងគ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឡើយ។ ករណីនេះ គេសំដៅដល់លោកសមរង្ស៊ី ប្រធានគណបក្សប្រឆាំងនៅកម្ពុជា ដែលកំពុងនិរទ្ទេសខ្លួន នៅក្រៅប្រទេស គេចចេញពីការផ្តន្ទាទោសកំបាំងមុខ។

លោក សម រង្ស៊ី ត្រូវបានជាប់ឈ្មោះជាទណ្ឌិត បន្ទាប់ពីមានសាលក្រមស្ថាពររបស់តុលាការកំពូល ទាក់ទងទៅនឹងការដកតម្រុយបង្គោលព្រំដែន នៅស្រុកចន្ទ្រាខេត្តស្វាយរៀង និងពីបទញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ កាលពីចុងឆ្នាំ២០០៩។

លោក អ៊ឹម សួស្ដី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១២ នេះថា ចំពោះទណ្ឌិត គឺថា ច្បាប់បោះឆ្នោតបានបញ្ជាក់ច្បាស់ថា គឺគាត់មិនមានសិទ្ធិចុះឈ្មោះបោះឆ្នោត ក៏មិនអាចមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតបានទេ។

លោកបានពន្យល់បន្តថា គ.ជ.ប នឹងសរសេរនីតិវិធីបន្ថែមទៀត ទាក់ទងនឹងការឃោសនារបស់គណបក្សនយោបាយ (ខណៈដែលមេគណបក្សជាប់ឈ្មោះជាទណ្ឌិត បាននិងកំពុងនិរទ្ទេសខ្លួនទៅក្រៅប្រទេស ហើយបានធ្វើការឃោសនា និងដឹកនាំសកម្មភាពគណបក្សតាមរយៈ ប្រព័ន្ធអេឡិចត្រូនិចទំនើប) ពីព្រោះថា នៅក្នុងច្បាប់អត់មាននិយាយ ដែលនេះ ជាករណីមួយ ដែលទើបនឹងកើតមានកន្លងមកនេះទេ។

លោក អ៊ឹម សួស្ដី បានបញ្ជាក់ថា “យើងខ្ញុំនៅទីនេះ ក៏ដូចជាក្រសួងមហាផ្ទៃដែរ នឹងគិតគូរពិចារណា តើនឹងត្រូវធ្វើយ៉ាងដូចម្ដេច? ពីព្រោះថា មានច្បាប់ពីរ ច្បាប់មួយទាក់ទងនឹងច្បាប់គណបក្សនយោបាយ ដែលក្រសួងមហាផ្ទៃជាអ្នកគ្រប់គ្រង ទីពីរច្បាប់បោះឆ្នោត ទាក់ទងនឹងការបោះឆ្នោត បានយើងខ្ញុំធ្វើ”។

សូមបញ្ជាក់ថា លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទ្ទេសខ្លួននៅក្រៅប្រទេស ដោយសារតែការគេចវេសពីការមិនគោរពច្បាប់នៅប្រទេសកម្ពុជានោះ ត្រូវបានតុលាការផ្ដន្ទាទោសនៅលើសំណុំរឿងព្រហ្មទណ្ឌមួយចំនួន ហើយបានសម្រេចក្ដីកំបាំងមុខ ប្រកាសសាលក្រមផ្តទ្ទាទោសដាក់ពន្ធនាគារសរុបជាង ១០ឆ្នាំ។ កាលពីឆ្នាំ២០១១ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានប្រកាសលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះអ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងលុបឈ្មោះពីសមាជិកសភានីតិកាលពីទី៤ ជាស្ថាពរ បន្ទាប់ពីសាលដីកាតុលាការកំពូល ចូលជាស្ថាពរ ផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យប្រាក់ជាង ៦០លានរៀល ទាក់ទងនឹងការដកតម្រុយបង្គោលព្រំដែន នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង គឺមានន័យថា តុលាការរក្សាសាលក្រមតុលាការខេត្តស្វាយរៀង ទុកជាបានការ៕

Posted on 9 July 2012, in គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: