គ.​ជ.​ប ​នឹង​បន្ថែម​នីតិ​វិធី​ដើម្បី​កុំឲ្យ​លោក​ សម​ រង្ស៊ី​ ចូល​រួម​ឃោស​នា​បោះ​ឆ្នោត​បាន​

http://www.fpmonline.net/archives/19911

គ.ជ.ប នឹងបន្ថែមនីតិវិធីដើម្បីកុំឲ្យលោក សម រង្ស៊ី ចូលរួមឃោសនាបោះឆ្នោតបាន

សុក្រ 06 កក្តដា 2012 – 5:21 pm

ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងនៅព្រឹកមិញថា ពេលនេះ គ.ជ.ប និងក្រសួងមហាផ្ទៃកំពុងតែពិចារណាបន្ថែមនីតិវិធីយ៉ាងណាដើម្បីកុំ ឲ្យមេបក្សដែលជាទណ្ឌិតអាចដឹកនាំ និងធ្វើការឃោសនាបោះឆ្នោតបាន។

លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប

លោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងក្នុងសន្និសីទ កាសែតឯទីស្នាក់ការកណ្តាល គ.ជ.ប កាលពីព្រឹកមិញថា គ.ជ.ប នឹងសរសេរនីតិវិធីបន្ថែមទាក់ទងនឹងការឃោសនារបស់គណបក្សនយោបាយ ដើម្បីការពារកុំឲ្យមេគណបក្សដែលជាទណ្ឌិត អាចឃោសនា និងដឹកនាំសកម្មភាពគណបក្សតាមរយៈប្រព័ន្ធអេឡិចត្រូចនិចទំនើប។ ហើយថា គ.ជ.ប ក៏ដូចក្រសួងមហាផ្ទៃកំពុងគិតគូរពិចារណាថា តើនឹងត្រូវធ្វើយ៉ាងដូចម្តេច ព្រោះបញ្ហានេះទាក់ទងនឹងច្បាប់ពីរ គឺច្បាប់ទាក់ទងនឹងគណបក្សនយោបាយរបស់ក្រសួងមហាផ្ទៃ និងច្បាប់បោះឆ្នោត។

ការលើកឡើងបែបនេះរបស់លោក អ៊ឹម សួស្តី ត្រូវគេយល់បានថា គឺដើម្បីទប់ស្កាត់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងធំក្នុងប្រទេសកម្ពុជាដែលត្រូវតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគាររាប់ឆ្នាំនោះ មិនឲ្យធ្វើការដឹកនាំគណបក្ស និងធ្វើការឃោសនាបាន ដែលកន្លងមកលោកធ្លាប់ធ្វើតាមរយៈប្រព័ន្ធ Video Conference៕

Posted on 9 July 2012, in គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: