គ.​ជ.​ប ​កំណត់​កាល​បរិ​ច្ឆេទ​បោះឆ្នោត​តំណាង​រាស្រ្ត​

http://www.radioaustralia.net.au/khmer/2012-07-06/975172

គ.ជ.ប កំណត់កាលបរិច្ឆេទបោះឆ្នោតតំណាងរាស្រ្ត

ដាក់បញ្ចូលពេល 6 July 2012, 16:13 AEST

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃសុក្រនេះ បានប្រកាសជាផ្លូវការកំណត់យកថ្ងៃអាទិត្យទី២៨ខែកក្កដា ឆ្នាំ ២០១៣ ជាថ្ងៃបោះឆ្នោតតំណាងរាស្រ្តទូទាំងប្រទេសកម្ពុជា ដែលតែងតែធ្វើឡើងជាទៀងទាត់រៀងរាល់៥ឆ្នាំម្តង។

គណៈកម្មាធិការជាតិធ្វើសន្និសីទកាសែតបង្ហាញពីកាលបរិច្ឆេទបោះឆ្នោតសភា (Credit: ABC Licensed)

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការកណ្តាលរបស់ខ្លួន ប្រធានគ.ជ.ប លោក អ៊ឹម សួស្តី បានបញ្ជាក់ថា ការកំណត់នេះ ធ្វើឡើងគឺអនុលោមតាមច្បាប់ ដែលតម្រូវឲ្យជ្រើសរើសយកថ្ងៃអាទិត្យសប្តាហ៍ទី៤ នៃខែកក្កដា ជារៀងរាល់៥ឆ្នាំ ម្តងសម្រាប់ធ្វើការរៀបចំបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ លោកបន្តថា ការជ្រើសរើសនេះ ធ្វើឡើងចាប់តំាងពីអាណត្តិទី២មកម្ល៉េះ ពោលគឺនៅឆ្នាំ១៩៩៨។

យ៉ាងណាក៏ដោយ បើតាមលោក អ៊ឹម សួស្តី ការបោះឆ្នោតនេះទៀតសោត ធ្វើឡើងនៅមណ្ឌលរាជធានី ខេត្ត ដែលមានអសនៈសរុបចំនួន១២៣ ដែលចំនួនអសនៈនេះដូចគ្នាទៅនឹងចំនួនអសនៈនៅអាណត្តិមុនៗដែរ៕

Posted on 9 July 2012, in គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: