RFI ៖ មន្រ្តី គ.ជ.ប ថា លោក សម រង្ស៊ី គ្មានសិទ្ធិឈរឈ្មោះ​បោះឆ្នោតឆ្នាំ២០១៣

គ.ជ.ប.៖ លោកសមរង្ស៊ី នឹងមិនអាចឈរ ឈ្មោះ បោះឆ្នោតនៅឆ្នាំ២០១៣ បានទេ

លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប. បានប្រកាសក្នុង សន្និសីទកាសែត ជាចំហ នៅព្រឹកថ្ងៃសុក្រនេះ ដោយសំដៅលើ លោក សមរង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលកំពុង និរទ្ទេសខ្លួននៅ ក្រៅប្រទេស និង ត្រូវតុលាការកាត់ទោស កំបាំងមុខ ដាក់ពន្ធនាគារ ថាលោកនឹង មិនមានសិទ្ធិឈរ ឈ្មោះបោះឆ្នោត តំណាងរាស្ត្រ នៅឆ្នាំ២០១៣ ឡើយ។ លោក សម រង្ស៊ី ត្រូវបានជាប់ឈ្មោះ ជាទណ្ឌិត បន្ទាប់ពីមាន សាលក្រមស្ថាពរ របស់តុលាការ កំពូល ទាក់ទងទៅនឹងការ ដកតម្រុយ បង្គោលព្រំដែន នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីចុងឆ្នាំ២០០៩។

ប្រធានគ.ជ.ប. លោក អ៊ឹម សួស្តី បានលើកឡើងថា តាមច្បាប់ បុគ្គលដែល ជាប់ឈ្មោះជាទណ្ឌិត ដោយអំណាច សាលក្រមតុលាការ ចូលជា ស្ថាពររួចហើយ នោះ ពុំមានសិទ្ធិបោះឆ្នោត និងមិនមាន សិទ្ធិឈរឈ្មោះឲ្យ គេបោះឆ្នោតឡើយ។ ករណីនេះ គេសំដៅដល់ លោក សម រង្ស៊ី ប្រធាន គណបក្សប្រឆាំង នៅកម្ពុជា ដែលកំពុង និរទ្ទេសខ្លួន នៅក្រៅប្រទេស គេចចេញពី ការផ្តន្ទាទោស កំបាំងមុខ ក្នុងដកតម្រុយ បង្គោលព្រំដែន កម្ពុជា-វៀតណាម កាលពីចុងឆ្នាំ២០០៩។ ក្នុងសន្និសីទ កាសែត នៅព្រឹកមិញ លោក អ៊ឹម សួស្ដី បានឆ្លើយតបនឹង សំណួររបស់ អ្នកកាសែត ដោយពន្យល់ ពីច្បាប់ទូទៅ មិនចេញឈ្មោះ លោកសមរង្ស៊ីឡើយ។

ចំពោះការបន្តឃោសនា និងធ្វើនយោបាយ ពីក្រៅប្រទេស របស់លោកសមរង្ស៊ី ត្រូវបានលោក អ៊ឹម សួស្តី លើកឡើងថា គ.ជ.ប នឹងពិនិត្យលើ ច្បាប់ឡើងវិញ ពីព្រោះថា នៅក្នុង ច្បាប់គ្រប់គ្រង គណបក្សនយោបាយ និង ច្បាប់បោះឆ្នោត មិនបានលើក ឡើង។ ករណីលោក សម រង្ស៊ី ជាករណីមួយ ដែលទើប នឹងកើតមាន។

សូមបញ្ជាក់ថា លោក សម រង្ស៊ី ប្រធានគណបក្ស ប្រឆាំង កំពុងនិរទ្ទេស ខ្លួននៅក្រៅប្រទេស។ តុលាការ បានផ្ដន្ទា ទោសកំបាំង មុខលោក ដាក់ពន្ធនាគារ សរុបជាង ១០ ឆ្នាំ លើសំណុំរឿង ជាច្រើនពាក់ព័ន្ធ ព្រំដែនកម្ពុជា-វៀតណាម។ ក្នុងសន្និសីទ កាសែត នៅព្រឹកមិញ គ.ជ.ប. ក៏បាន ប្រកាសពីការ ចុះឈ្មោះ អ្នកបោះឆ្នោតថ្មី ដែលនឹងត្រូវ ធ្វើឡើង រយៈពេល ៤២ ថ្ងៃ ចាប់ពីថ្ងៃទី១កញ្ញា ដល់ថ្ងៃទី១២តុលា។ បញ្ជីបោះឆ្នោតថ្មីនេះ នឹងត្រូវប្រើប្រាស់ សម្រាប់ការបោះឆ្នោតតំណាង រាស្ត្រ ឬការបោះឆ្នោតរដ្ឋសភា នាថ្ងៃទី២៨កក្កដាឆ្នាំ២០១៣។
គ.ជ.ប. ក៏បានប្រកាសពី ចំនួនអាសនៈរដ្ឋសភា អាណត្តិទី៥ ដែលត្រូវបោះឆ្នោត នៅឆ្នាំ២០១៣ មានចំនួន ១២៣ រូប ដូចអាណត្តិទី៣ និងទី៤៕

Posted on 7 July 2012, in ការបោះឆ្នោត​តំណាងរាស្រ្ត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: