ជំទប់​ទី1​គណបក្ស​សិទ្ធិ​មនុស្ស​ជាប់​ចោទ​ថើប​អ្នក​មេម៉ាយ​2ខ្សឺត​ចាប់​ខ្លួន​មុន​ប្រកាស​សុពល​ភាព​

http://kohsantepheapdaily.com.kh/article/47209.html

ជំទប់ទី1គណបក្សសិទ្ធិមនុស្សជាប់ចោទថើបអ្នកមេម៉ាយ2ខ្សឺតចាប់ខ្លួនមុនប្រកាសសុពលភាព

បញ្ចូលអត្ថបទ បុប្ផា កោះ

ថ្ងៃសុក្រ ទី៦ ខែកក្កដា ឆ្នាំ២០១២ ម៉ោង ០៧:០០

 

ខេត្តកំពង់ចាម ៖ លោកជំទប់ទី១ សង្កាត់វិហារលួងម្នាក់ឈ្មោះ អឹុម អន ភេទប្រុស អាយុ៥៧ឆ្នាំ មកពីគណបក្សសិទ្ធិមនុស្ស ទើបជាប់ឆ្នោតសើមៗនេះ ដែលត្រៀមប្រកាសចូលកាន់តំណែងនៅថ្ងៃទី៦ កក្កដា បែរជាត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់វិហារលួង ឃាត់ខ្លួននៅវេលាម៉ោង២រសៀលថ្ងៃទី៤ កក្កដា ដោយចោទប្រកាន់ពីបទប្រទូស្តកេរ្តិ៍ទៅលើស្រ្តីមេម៉ាយម្នាក់អាយុ៥២ឆ្នាំ រស់នៅភូមិប្រស្រែក្រោម សង្កាត់វិហារលួង ក្រុងសួង ។

លោកវរសេនីយ៍ត្រី លាង អេង អធិការនគរបាលក្រុងសួងឱ្យដឹងថា បុរសចំណាស់ឈ្មោះ អន  កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃកើតហេតុខាងលើ បានដើរមកផ្ទះរបស់ស្ត្រីមេម៉ាយឈ្មោះ ឃ្លោក ភីន អាយុ៥២ឆ្នាំ  រស់នៅភូមិប្រស្រែក្រោម ដើម្បីតថ្លៃទិញឫស្សីមួយដើម ដែលបានរលំទ្រេតនៅខាងក្រោយផ្ទះចម្ងាយប្រហែល២០ម៉ែត្រ ។

លោកអធិការនគរបាលក្រុងសួងបានបន្តថា ក្នុងពេលនោះស្ត្រីម្ចាស់ផ្ទះបានព្រមលក់ក្នុង១ដើមតម្លៃ១ម៉ឺនរៀល តែបុរសចំណាស់នោះថាថ្លៃណាស់ គេលក់១ដើម តែ៥.០០០រៀលទេ ។ ក្នុងពេលដែលស្ត្រីមេម៉ាយឈ្មោះ ភីន កំពុងតែកាន់ចានបាយក្នុងដៃឈរជាមួយកូនស្រី២នាក់ម្នាក់អាយុ៤ឆ្នាំ ម្នាក់ទៀត១១ឆ្នាំ បែរជាបុរសនេះឱនមកថើបលើថ្ពាល់ខាងឆ្វេងមួយខ្សឺត ហើយបន្ទាប់មកទៀតឱនមកថើបថ្ពាល់ខាងស្តាំ១ខ្សឺតទៀត ត្រូវបានស្ត្រីមេម៉ាយខឹងពេកក៏ទះមួយកំផ្លៀង ព្រមទាំងចាប់ដៃជាប់អូសនាំទៅផ្ទះលោកមេភូមិប្រស្រែក្រោមភ្លាមៗទាន់ក្តៅចិត្ត ដើម្បីប្តឹងឱ្យចាត់ការតាមច្បាប់ ហើយក៏បាននាំមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់វិហារលួងឱ្យប៉ូលិសចាត់ការ ។

ជំទប់ទី១ សង្កាត់វិហារលួងឈ្មោះ អុឹម អន ដែលនឹងត្រូវចូលកាន់តំណែង នៅថ្ងៃទី៦ កក្កដា បានឆ្លើយថា រូបគាត់ផឹកស្រាអស់១កែវ នៅនឹងផ្ទះរបស់ខ្លួន ហើយបានដើរមកផ្ទះរបស់ស្ត្រីឈ្មោះ ឃ្លោក ភីន រស់នៅក្នុងភូមិ-សង្កាត់ជាមួយគ្នា ដើម្បីតថ្លៃទិញឫស្សីមួយដើម ។ ចំពោះការចោទប្រកាន់ថារូបគាត់បានទៅចាប់ស្ត្រីឈ្មោះភីន ថើបនោះមិនពិតទេ លោកក៏សូមបដិសេធដែរ ។

លោកវរសេនីយ៍ត្រី លាង អេង អធិការនគរបាលក្រុងសួង បានបញ្ជាក់បន្ថែមថា ទោះបីជាបេក្ខជនជំទប់ទី១ សង្កាត់វិហារលួងឆ្លើយបដិសេធយ៉ាងណាក្តី ក៏មានកូនស្រីចំនួន២នាក់ ក្នុងនោះមានម្នាក់អាយុ១១ឆ្នាំ និងម្នាក់ទៀត អាយុ៤ឆ្នាំ ឃើញពីទង្វើមិនគប្បីនេះ ហើយលោកជំទប់ទី១រូបនេះ ត្រូវបានចោទប្រកាន់ពីបទប្រទូស្តកេរ្តិ៍ និងប្តឹងទាមទារសំណងជំងឺចិត្តចំនួន ១ពាន់ដុល្លារផងដែរ ៕

Posted on 6 July 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: