សង្កាត់​ស្ទឹង​មានជ័យ​​ប្រកាស​​សុពល​​ភាព​​ក្រុម​​ប្រឹក្សា​​សង្កាត់​អាណតិ្ត​​ទី3​

http://kohsantepheapdaily.com.kh/article/47060.html

ថ្ងៃព្រហស្បត្ត៏ ទី៥ ខែកក្កដា ឆ្នាំ២០១២ ម៉ោង ០៩:១៥

 

ទិដ្ឋភាពក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់អាណតិ្តទី3រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២ កក្កដា នៅសាលាសង្កាត់ស្ទឹងមានជ័យ មានប្រារព្ធពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់អាណត្តិទី៣ ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខណ្ឌមានជ័យ ។ ក្នុងពិធីប្រកាសសុពលភាពនេះ សង្កាត់ស្ទឹងមានជ័យ សមាសភាពក្រុមប្រឹក្សាសង្កាត់ដែលជាបេក្ខភាពគណបក្សប្រជាជន កម្ពុជាមានចំនួន១១រូប ក្នុងនោះលោកសេង សាញ់ អតីតចៅសង្កាត់អាណត្តិទី២ ជាប់ជាប្រធានក្រុមប្រឹក្សានិងជាចៅសង្កាត់អាណត្តិទី៣បន្តទៀត ។

លោក សេង សាញ់ បានអានរបាយការណ៍ស្តីពីការរីកចម្រើនលើគ្រប់វិស័យនៅក្នុងភូមិ សាស្ត្រសង្កាត់ស្ទឹងមានជ័យរយៈពេល៥ឆ្នាំ នៃអាណត្តិទី២កន្លងមក ។ ជាមួយនេះ លោកក៏បានប្តេជ្ញាចិត្តខិតខំបំពេញការងារជូនប្រជាពលរដ្ឋជា ម្ចាស់ឆ្នោតមិនឱ្យខុសបំណងឡើយ ។ ក្នុងឱកាសនោះ លោក គួច ចំរើន បានមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹង មានជ័យទាំងអស់ ត្រូវខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋកុំឱ្យពួកគាត់មានការ ថ្នាំងថ្នាក់ចិត្តព្រោះអស់លោកកើតេចញពីប្រជាពលរដ្ឋជា អ្នកបោះឆ្នោតឱ្យធ្វើជាថ្នាក់ដឹកនាំការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ។

ជាងនេះទៀត គឺត្រូវខិតខំអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាលឱ្យបានល្អនៅតាមមូលដ្ឋាន។ លោក គួច ចំរើន ក៏បានព្រមានដល់គណបក្សប្រឆាំងថា ក្រោយពីប្រកាសសុពលភាពនេះទៅ គឺមិនអនុញ្ញាតឱ្យបុគ្គលគណបក្សនយោបាយប្រឆាំងណាមួយបន្តដើរជេរ ប្រមាថគ្នាតទៅទៀតទេ បើនៅមានជេរទៀត គឺជារឿងផ្សេង ។ ដោយឡែកនៅព្រឹកថ្ងៃទី៣ កក្កដា លោក គួច ចំរើន ក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សា សង្កាត់ក្បាលកោះអាណត្តិទី៣ ដើម្បីចូលកាន់តំណែងរបស់ ខ្លួនផងដែរ ៕

Posted on 5 July 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: