គ.ជ.ប. ប្រកាសពីការ​​​ចុះឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​ ថ្ងៃ​បោះ​ឆ្នោត​តំណាង​រាស្ត្រ ​នី​តិកា​ល​ទី៥​ និង​ចំនួន​អាសនៈ​រដ្ឋ​សភា​ថ្មី​

http://www.cen.com.kh/localnews/show_detail/19?token=YWM4NzYyMWUxNTMyYmQ0ZDIzZTFiMTcwYjY4ODk5

គ.ជ.ប. ប្រកាសពីការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ថ្ងៃបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៥ និងចំនួនអាសនៈរដ្ឋសភាថ្មី

(ថ្ងៃទី 3 កក្កដា 2012, ម៉ោង 02:53:PM) | ដោយ: សុខ ភក្តី

ភ្នំពេញ: គ.ជ.ប. នឹងធ្វើសន្និសីទកាសែត នាថ្ងៃសុក្រ ទី៦កក្កដា ឆ្នាំ២០១២ វេលាម៉ោង ១០ ព្រឹក ដើម្បីប្រកាសផ្សាយអំពីប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១២ កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ និងការកំណត់ចំនួនអាសនៈរដ្ឋសភា សម្រាប់នីតិកាលទី៥ ឆ្នាំ២០១៣។

សេចក្តីជូនដំណឹងរបស់ គ.ជ.ប. ចុះថ្ងៃទី៣កក្កដា ឆ្នាំ២០១២ បង្ហាញថា សន្និសីទសារព័ត៌មាននោះ នឹងប្រព្រឹត្តទៅនៅទីស្តីការ គ.ជ.ប. ក្នុងក្រសួងមហាផ្ទៃ អគារ H ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប.។

ជាការកត់សម្គាល់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ចំណែកចំនួនអាសនៈរដ្ឋសភា ត្រូវបានរដ្ឋាភិបាលសម្រេចរក្សាទុកចំនួន ១២៣ រូប ដូចអាណត្តិទី៣ និងទី៤ ដដែល។

ជាមួយគ្នានោះ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ត្រូវធ្វើឡើងរៀងរាល់ឆ្នាំ ដោយចាប់ផ្តើមនៅដើមខែតុលា៕

 

Posted on 5 July 2012, in ការបោះឆ្នោត​តំណាងរាស្រ្ត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: