មន្ត្រី​ប៉េអឹម​ និង​ប៉ូលិស​ត្អូញ​ត្អែរ​ថា​មេ​​​​​កាត់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​កិច្ច​ការពារ​ការ​ប្រជុំ​អាស៊ាន​

មន្ត្រីប៉េអឹម និងប៉ូលិសត្អូញត្អែរថាមេកាត់ប្រាក់ឧបត្ថម្ភសម្រាប់កិច្ចការពារការប្រជុំអាស៊ាន

ដាក់បញ្ចូលពេល 2 July 2012, 16:43 AEST

សមត្ថកិច្ចប៉ូលិស និងសមត្ថកិច្ចប៉េអឹមដែលមានភារៈកិច្ចការពារសន្តិសុខក្នុងកិច្ច ប្រជុំអាស៊ាន បានចោទថ្នាក់ដឹកនាំរបស់ខ្លួនថាបានកាត់ប្រាក់ឧបត្ថម្ភប្រចាំ ថ្ងៃពួកគេ។ ភាពមិនប្រក្រតីទាំងនេះ ក្រុមសមត្ថកិច្ចបានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជូនមន្ត្រីជំនាញចុះស៊ើបអង្កេត និងជួយអន្តរាគមន៍ចំពោះករណីកឹបកេងប្រាក់ឧបត្ថម្ភដែលរដ្ឋាភិបាល ផ្តល់ជូនពួកគេឲ្យបានឆាប់។

(Credit: ABC Licensed)

កម្លាំងសមត្ថកិច្ចមានកាតព្វកិច្ចការពារសុវត្ថិភាព និងសន្តិសុខក្នុងកិច្ចប្រជុំអាស៊ានមួយចំនួនបានត្អូញត្អែរដូចៗគ្នាថា អំពើពុករលួយកំពុងកើតមានក្នុងស្ថាប័នប៉ូលិស និងប៉េអឹម ដោយមេកើយរបស់ពួកគេ បានកឹបកេងប្រាក់ឧបត្ថម្ភប្រចាំថ្ងៃរបស់កូនចៅ។

សមត្ថកិច្ចម្នាក់ក្នុងចំណោមសមត្ថកិច្ចប៉ូលិស និងប៉េអឹមច្រើននាក់ទៀតមានកាតព្វកិច្ចការពារសន្តិសុខក្នុងកិច្ចប្រជុំកំពូលអាស៊ានបានរអូរទាំថា ពួកគេមិនទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ ដែលរដ្ឋាភិបាលផ្តល់ជូននោះទេ។

ក្រុមសមត្ថកិច្ចឲ្យដឹងថា ពួកគេបានទទួលដំណឹងមកថា រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភក្នុងម្នាក់ចំនួន ២ម៉ឺនរៀលក្នុង១ថ្ងៃ ប៉ុន្តែផ្ទុយទៅវិញ ពួកគេទទួលបានមិនដល់១ម៉ឺនរៀលទេ។ មន្ត្រីកងរាជអាវុធហត្ថ ឬមន្ត្រីប៉េអឹម មិនបញ្ចេញឈ្មោះម្នាក់បានឲ្យដឹងថា ចាប់តាំងពីប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន នាឆ្នាំ២០១២រួចមករូបគាត់ទើបទទួលប្រាក់ឧបត្ថម្ភម្តងគត់មានទឹកប្រាក់២ម៉ឺនរៀល។

(សំឡេងប៉េអឹម)

លោកបន្តថា រូបលោកក៏ដូចជាកម្លាំងសមត្ថកិច្ចដ៏ទៃទៀតដែរ គឺបានរងចាំមើលប្រាក់ឧបត្ថម្ភ ដែលរដ្ឋាភិបាលផ្តល់ជូនធ្លាក់មកដល់ពេលណា ឬក៏ថ្នាក់ដឹកនាំរបស់ខ្លួនកឹបកេងយកអស់ហើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលប្រទេសកម្ពុជារៀបចំកិច្ចប្រជុំអាស៊ានដើមឆ្នាំ២០១២នេះ លោកបានកោតសរសើរកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នថា បានខិតខំបំពេញការងារ ការពារសន្តិសុខ, សុវត្ថិភាពក្នុងកិច្ចប្រជុំអាស៊ានទទួលបានជោគជ័យខ្ពស់។

យ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ចទាំងមន្ត្រីប៉ូលិស និងប៉េអឹម បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធជួយស៊ើបអង្កេត និងជួយមានវិធានការជាបន្ទាន់ ចំពោះអំពើពុករលួយកឹបកេងប្រាក់ឧបត្ថម្ភរបស់ពួកគេ ដើម្បីក្រុមសមត្ថកិច្ចមានទឹកចិត្តធ្វើការងារបានជោគជ័យទៅថ្ងៃអនាគត៕

Posted on 3 July 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: