បក្ស​ប្រឆាំង​ពីរ​ស្នើ​ទប់​ការ​រើស​មេ​ភូមិ​

http://www.everyday.com.kh/viewnews.php?type=topstory&id=612

បក្សប្រឆាំងពីរស្នើទប់ការរើសមេភូមិ

ថ្ងៃច័ន្ទ ទី២ ខែកក្កដា ឆ្នាំ២០១២ ម៉ោង១៣:៥៧

ភ្នំពេញៈ គណបក្សប្រឆាំងទាំង ២ បានស្នើដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យចាត់វិធាន
ការទៅលើមេឃុំ និងក្រុមប្រឹក្សាឃុំណាដែលរំលោភបំពាននីតិវិធី នៅក្នុងការតែងតាំង

មេភូមិ និងអនុភូមិ។ការស្នើនេះ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា មេឃុំ-ចៅសង្កាត់ចាស់មួយចំនួន
កំពុងធ្វើការជ្រើសរើសមេភូមិ និងអនុភូមិដោយខុសច្បាប់។

នៅក្នុងលិខិតរួមគ្នាមួយ កាលពីម្សិលមិញ គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានស្នើលោក ស ខេង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យចាត់វិធានការ ទៅលើមេឃុំ-ចៅសង្កាត់ទាំងឡាយណា ដែលធ្វើការតែងតាំងមេភូមិ និង
អនុភូមិបំពានទៅលើច្បាប់។

លិខិតដែលផ្ញើជូនលោកស ខេង នោះ បានសរសេរថា៖ «សូមឯកឧត្តម មេត្តាជ្រាបថា មានមេឃុំ-ចៅសង្កាត់និង
ក្រុមប្រឹក្សាឃុំសង្កាត់មួយចំនួន បានរៀបចំជ្រើសរើសមេភូមិ ក្រោយពីមានការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវ
ការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី ២៤ ខែមិថុនា»។

លិខិតបានបន្តថា៖ «ការធ្វើបែបនេះ វាបំពាននីតិវិធី និងគោលការណ៍នៃច្បាប់យ៉ាងធ្ងន់ធ្ងរ។ អាស្រ័យហេតុដូចនេះ សូមឯកឧត្តម មេត្តាចាត់វិធានការ ទៅលើមេឃុំ-ចៅសង្កាត់ ទាំងនោះ ហើយផ្អាកទទួលស្គាល់ ដោយរង់ចាំសំណើសុំតែងតាំងមេភូមិ អនុភូមិ និងសមាជិកភូមិថ្មី តាមរយៈមេឃុំ-ចៅសង្កាត់ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលទើបតែបានជាប់ឆ្នោតថ្មី ស្នើទៅកាន់ឯកឧត្តម»។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចទាក់ទងសុំការធ្វើអធិប្បាយបានទេ កាលពី ម្សិលមិញ
ចំណែក លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបដិសេធមិនធ្វើអធិប្បាយឡើយ ដោយថ្លែងថា វាមិនមែនជាកាតព្វកិច្ចរបស់ NEC ទេ។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ខុម ហ្វ្រែល លោក គល់ បញ្ញា បានថ្លែងថា ការប្រកាសលទ្ធផលផ្លូវ
ការរបស់ NEC រហូតដល់ ១៥ ថ្ងៃ ការតែងតាំងមេភូមិ និងអនុភូមិ ដោយមេឃុំចាស់ មិនអាចធ្វើបានទេ ដោយ
រង់ចាំមេឃុំ និងក្រុមប្រឹក្សាឃុំថ្មី ចូលកាន់តំណែងរបស់ពួកគេជាមុនសិន។ លោក គល់ បញ្ញា បានមានប្រសាសន៍
ថា៖ «យើងឲ្យមេឃុំ-ចៅសង្កាត់ចាស់ ក្រុមប្រឹក្សាឃុំកាន់តំណែងរបស់ពួកគេដដែល តែមិនអនុញ្ញាតឲ្យពួកគេ
សម្រេចអ្វីឡើយ ព្រោះវានឹងបង្កការលំបាកដល់មេឃុំថ្មី នៅពេលពួកគេចូលកាន់តំណែង។ [យើង]គួរទុកឲ្យមេ
ឃុំថ្មី ជ្រើសរើសមេភូមិ»៕

Posted on 3 July 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: