លោក​ ហ៊ុន សែន​ ជាបេក្ខ​ភាព​​នាយក​​រដ្ឋមន្រ្តី​​សម្រាប់​​រដ្ឋា​​ភិបាល​​អាណត្តិ​​ទី៥​​

រររhttp://www.radioaustralia.net.au/khmer/radio/onairhighlights/969278
លោក ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់រដ្ឋាភិបាលអាណត្តិទី៥
ដាក់បញ្ចូលថ្ងៃ 28 June 2012, 16:56 AEST
គណបក្សប្រជាជនកម្ពុជាបានរៀបចំមីទ្ទីញដ៏ធំមួយ នៅព្រឹកថ្ងៃទី២៨មិថុនា នេះនាទីស្នាក់ការកណ្តាលក្រុងភ្នំពេញ ដើម្បីរំលឹកខួបទី៦១ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ថ្នាក់ដឹកនាំគណបក្សបានឆ្លៀតយកឱកាសនេះ ដើម្បីប្រកាសបង្ហាញជាមុននូវបេក្ខភាព នាយករដ្ឋមន្រ្តីរបស់គណបក្សនេះ។
លោកហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាបានប្រកាសនៅចុងសុន្ទរកថា របស់លោកថា ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាបានជ្រើសរើសរួចហើយ បេក្ខភាពនាយក រដ្ឋមន្រ្តីសម្រាប់អាណត្តិរដ្ឋាភិបាលក្រោយនៅពេលគណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោត។
មន្រ្តីគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា ការថ្លែងសុន្ទរកថារបស់លោកហេង សំរិន នេះ បានធ្វើឡើងជំនួសលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាដែលអវត្តមានដោយបញ្ហាសុខភាព។
សូមបញ្ជាក់ថា នៅក្នុងអង្គមីទ្ទីញនាព្រឹកម៉ិញនេះ គេឃើញមានវត្តមានរបស់លោក ហេងសំរិនប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជានិងលោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា។
លោក ហេង សំរិន បានថ្លែងនៅក្នុងសុន្ទរកថា ដែលបានបង្ហាញថាគណបក្សនេះ មានគោលនយោបាយស្អាតស្អំនិងការពារសម្បត្តិធម្មជាតិ។
សូមបញ្ជាក់ថា នៅក្នុងសុន្ទរកថានេះ គេមិនឃើញមានការបង្ហាញអំពីគោលនយោបាយចងសម្ព័ន្ធភាពគណបក្សនយោបាយក្នុងរដ្ឋាភិបាលនោះទេ។
Radio Australia មិនអាចទាក់ទងបានទេ លោក ឈឹម ផលវរុណ អ្នកឯកទេសច្បាប់ផ្នែកនីតិរដ្ឋធម្មនុញ ដើម្បីចង់ដឹងថា ការប្រកាសបេក្ខភាពលោកហ៊ុនសែន សម្រាប់នាយករដ្ឋមន្រ្តីអាណត្តិទី៥ និងអាណត្តិបន្តបន្ទាប់ដូចនេះ វាទំនាស់នឹងច្បាប់ដែរឬទេ។តែទោះជាយ៉ាងណាក្តី លោក យឹម សុវណ្ណអ្នកនាំពាក្យគណបក្សសមរង្ស៊ី បានមានប្រសាសន៍ថា ប្រជាពលរដ្ឋគឺជាអ្នកសម្រេចវាសនាគណបក្សឲ្យកាន់អំណាច។
សូមបញ្ជាក់ថា នៅពេលបញ្ចប់អង្គមីទ្ទីញរបស់គណបក្សប្រជាជនកម្ពុជានាព្រឹកមិញនេះ គេឃើញថ្នាក់ដឹកនាំប្រទេសវៀតណាម ត្រូវបានគេអញ្ជើញឲ្យជូនកម្រងផ្កាដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមុនគេ៕

Posted on 2 July 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: