បក្ស​សមរង្ស៊ី​ និង​សិទ្ធិ​មនុស្ស​ស្នើ​ក្រសួង​មហា​ផ្ទៃ​ចាត់​ការ​មេឃុំ-​ចៅសង្កាត់​ដែល​រំលោភ​នីតិវិធី​ជ្រើស​រើស​មេភូមិ​

http://www.fpmonline.net/archives/19581
បក្សសមរង្ស៊ី និងសិទ្ធិមនុស្សស្នើក្រសួងមហាផ្ទៃចាត់ការមេឃុំ-ចៅសង្កាត់ដែលរំលោភនីតិវិធីជ្រើសរើសមេភូមិ
សុក្រ 29 មិថុនា 2012 – 8:09 am |

គណបក្សប្រឆាំងទាំងពីរក្នុងប្រទេសកម្ពុជា គឺគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សកាលពីថ្ងៃម្សិលមិញ បានដាក់សំណើរួមគ្នាមួយទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីឲ្យក្រសួងនេះចាត់វិធានការជាបន្ទាន់មួយចំពោះមេឃុំ-ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានរំលោភនីតិវិធី ធ្វើការតែងតាំងមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ខុសនឹងគោលការណ៍ច្បាប់។

ស្លាកសញ្ញាគណបក្សសមរង្ស៊ី និងសិទ្ធិមនុស្ស
សំណើដែលចុះហត្ថលេខាដោយលោកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការគណបក្សសមរង្ស៊ី និងលោក យ៉ែម បុញ្ញប្ញទ្ធិ អគ្គលេខាធិការគណបក្សសិទ្ធិមនុស្ស បានសរសេរថា មានមេឃុំ-ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ មួយចំនួនបានរៀបចំធ្វើការជ្រើសរើសមេភូមិ ក្រោយថ្ងៃប្រកាសលទ្ធផលជាផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២។ ការធ្វើបែបនេះ គឺជាការរំលោភនីតិវិធី និងគោលការណ៍ច្បាប់យ៉ាងធ្ងន់ធ្ងរជាទីបំផុត។
ដូច្នេះគណបក្សទាំងពីរស្នើឲ្យក្រសួងមហាផ្ទៃចាត់វិធានការចំពោះមេឃុំ-ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ដែលប្រព្រឹត្តល្មើសច្បាប់ និងផ្អាកការទទួលស្គាល់ ដោយរង់ចាំការស្នើតែងតាំងមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិថ្មី តាមរយៈ មេឃុំ-ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលទើបជាប់ឆ្នោត៕

Posted on 2 July 2012, in បទល្មើសបោះឆ្នោត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: