ការប្រកួតប្រជែង រូបភាពបោះឆ្នោត ឆ្នាំ២០១២

ដើម្បីលើកទឹកចិត្តម្ចាស់ឆ្នោតឱ្យចូលរួមក្នុងកិច្ចការសង្គម និងស្វែងរក រូបថតបោះឆ្នោត ដ៏ទាក់ទាញ ហើយមានអត្ថន័យ គណៈកម្មាធិការខុមហ្វ្រែល (COMFREL) សហការជាមួយនឹង ប៉ាត់ធើហ្លាយ វ៉ក (Butterfly Work) សូមជូនដំណឹង ដល់លោក លោកស្រី អ្នកនាង កញ្ញា ជាពិសេស យុវវ័យ ដែលចូលចិត្ត ការថតរូប ហើយចង់ បង្ហាញ ស្នាដៃរបស់ខ្លួន មកចូលរួមប្រកួត ប្រជែងរក អ្នកគាំទ្ររូបថត នៅលើ ប្រព័ន្ធផ្សព្វផ្សាយ សង្គមមួយ។
សម្លេងម្ចាស់ឆ្នោតកម្ពុជា គឺជាសហគមន៍ អនឡាញ(Online)មួយ សម្រាប់ផ្តល់ព័ត៌មាន និងឯកសារ សំខាន់នានាទាក់ទង នឹងដំណើរ ការបោះឆ្នោតនៅកម្ពុជា និងអន្តរជាតិ។

ខ្ញុំឃើញស្រ្តីនៅតែតិចតួចជាងបុរស ក្នុងការចូលរួមបោះឆ្នោត

លក្ខខណ្ឌចូលរួម និងការប្រកួតប្រជែង

  •  ពលរដ្ឋទូទៅត្រូវបានលើកទឹកចិត្តឱ្យចូលរួម ដោយមិនបានកម្រិតពីមុខងារ អាយុ និងសញ្ជាតិ។
  •  ប្រធានបទនៃរូបថតអាចជ្រើសរើសមួយក្នុងចំណោម “យុវជន និងការបោះឆ្នោត” ឬ “ស្រ្តី និងការបោះឆ្នោត” ឬ “ជនពិការ និងការបោះឆ្នោត”។
  •  លោកអ្នកដែលមានបំណងប្រកួតប្រជែងរូបថត តម្រូវឱ្យផ្ញើស្នាដៃថតរូបផ្ទាល់ខ្លួន ឬបានទទួលសិទ្ធិពីសាមី ជារូបថតដើម (មិនបានឆ្លងកាត់កម្មវិធីកែច្នៃរូបថត) ដោយភ្ជាប់ជាមួយនឹងចំណងជើង (សរសេរបន្ថែមខាងក្រៅ)។
  • រាល់រូបថត មិនត្រូវបង្ហាញភាពរើសអើង មិនឃោសនាគណបក្សនយោបាយ មិនមែនជារូបបែបស្រើបស្រាល និងមិនរសើប។
  • រាល់រូបថតទាំងអស់នឹងត្រូវបានបង្ហោះផ្សាយតាមរយៈគេហទំព័រ http://www.cambodianvotervoice.org ហើយរង់ចាំការផ្តល់សញ្ញាណចូលចិត្តពីអ្នកដែលមានគណនីហ៊្វែសប៊ុក និងអ្នកទស្សនាច្រើនបំផុត។

ក្រេឌីត និងរង្វាន់

 

  • សម្រាប់រូបថតដែលបានទទួលការចូលចិត្ត(Likes) ច្រើនជាងគេ នឹងត្រូវបានសម្រេចដោយស្វ័យប្រវត្តិនៅថ្ងៃចុងក្រោយ ថាជាប់ចំណាត់ថ្នាក់។
  •  រូបបថតជ័យលាភីក្រោមប្រធានបទនិមួយៗ នឹងទទួលបានទឹកប្រាក់ ពីរសែនរៀល។
  • គ្រប់រូបថតដែលបានចូលរួមនឹងបន្តផ្សព្វផ្សាយក្នុងគេហទំព័រ សម្លេងម្ចាស់ឆ្នោតកម្ពុជា និងផ្តល់ក្រេឌីតជូនម្ចាស់រូបថតរាល់ពេលត្រូវបានយកទៅប្រើប្រាស់ជាលក្ខណៈជាតិ និងអន្តរជាតិ។

សូមចូលរួមផ្ញើរូបថតរបស់អ្នក មកកាន់អ៊ីម៉ែល ៖ cambodianvoters@gmail.com ឱ្យបានយ៉ាងយូរបំផុតត្រឹម ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ វេលាម៉ោង ១១.៥៩ យប់។
ការបោះឆ្នោតស្វែងរកការគាំទ្រ នឹងចាប់ផ្តើមពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២។
លទ្ធផលផ្លូវការនឹងបង្ហាញជូនដោយស្វ័យប្រវត្តិ នៅលើគេហទំព័រ សម្លេងម្ចាស់ឆ្នោតកម្ពុជា តាមរយៈការចូលចិត្តច្រើនបំផុតរបស់អ្នកទស្សនា ហើយការប្រគល់រង្វាន់នឹងប្រារព្ធឡើងនៅសប្តាហ៍បន្ទាប់៕
សូមអរគុណ !

Posted on 2 July 2012, in ផ្សេងៗ, សម្លេងម្ចាស់ឆ្នោត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: