ភ្នំពេញប៉ុស្តិ៍ ៖ បក្សសិទ្ធិ​មនុស្ស ​ត្រៀម​បញ្ជូន​មេ​ឃុំ​ ទៅ​ក្រៅ​ប្រទេស

28 June 2012, មាស សុខជា

ភ្នំពេញៈ គណបក្សសិទិ្ធមនុស្ស នឹងបញ្ជូនមេឃុំ-ចៅសង្កាត់ជាប់ឆ្នោតថ្មី ១៨ រូប របស់ខ្លួន ទៅធ្វើកម្មសិក្សា រយៈពេល ១ ខែ នៅប្រទេសអភិវឌ្ឍន៍ ដែលសិក្សាពីការដឹកនាំ និងយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍឃុំ-សង្កាត់។ នេះបើយោងតាមប្រធានគណបក្សបានថ្លែងឲ្យដឹងកាលពីម្សិលមិញ។

លោក កឹម សុខា ប្រធានគណបក្សសិទិ្ធមនុស្សបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា សមាជិកគណបក្សនៅក្រៅប្រទេស ជាអ្នកផ្តល់មូលនិធិដល់ដំណើរកម្មសិក្សា សម្រាប់មេឃុំ-ចៅសង្កាត់ជាប់ឆ្នោតថ្មី ១៨ រូបទៅប្រទេសអូស្រ្តាលី សហរដ្ឋអាមេរិក កាណាដា និងអឺរ៉ុប ជាផ្នែកមួយនៃការសន្យារបស់គណបក្ស ចំពោះការបណ្តុះបណ្តាលរយៈមួយខែ ដែលជួយផ្តល់ចំណេះដឹងដល់ពួកគេ ក្នុងការយកមកដឹកនាំឃុំ-សង្កាត់រយៈពេល៥ឆ្នាំ។

លោក កឹម សុខា បានបន្តថា៖ «អ្វីដែលយើងបានសន្យា យើងនឹងបំពេញ ជាផ្នែកនៃផែនការ ៥ ឆ្នាំ។ យើងនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ»។ លោកបានបន្ថែមថា មេឃុំ ឬចៅសង្កាត់១៨ រូបនឹងជួបសមភាគីអន្តរជាតិ ជាផ្នែកនៃដំណើរកម្មសិក្សា។ លោកបានលើកឡើងថា គណបក្ស នឹងបំពេញតាមការសន្យា ក្នុងពេលបោះឆ្នោត ក្នុងនោះ មានគម្រោងផ្តល់រថយន្ត ៦ គ្រឿង ដើម្បីត្រៀមដឹកជញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ។ លោកបានបន្ថែមថា៖ «យើងធ្វើអ្វីដែលយើងអាចធ្វើបាន ហើយយើងដឹកនាំដោយតម្លាភាព។ ថាតើគេផ្តល់ថវិកាប៉ុន្មាន យើងត្រូវឲ្យប្រជាជនដឹង។ មេឃុំ ឬចៅសង្កាត់របស់យើង ត្រូវរៀនសូត្រពីរបៀបព្រាងសំណើថវិកា។ យើងនឹងណែនាំមេឃុំ-ចៅសង្កាត់របស់យើងឲ្យមានទំនាក់ទំនងល្អជាមួយ នឹងអង្គការក្រៅរដ្ឋាភិបាល»។

លោកបានចង្អុលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច ក៏គួររក្សាពាក្យសន្យារបស់ខ្លួនដែរ ជាពិសេស ទាក់ទងទៅនឹងសិទិ្ធដីធ្លី របស់ប្រជាពលរដ្ឋ ដែលកំពុងត្រូវបានរំលោភបំពាន។

លោក ជាម យៀប តំណាងរាស្រ្ត គណបក្សប្រជាជន បានសម្តែងចេញនូវការអបអរសាទរ ចំពោះគោលនយោបាយរបស់លោក កឹម សុខា ប្រសិនបើវាអាចធ្វើទៅបាន។ លោកបានបញ្ជាក់ថា៖ «ប្រសិនបើ[លោក កឹម សុខា] អាចធ្វើវាបាន វាជាការប្រសើរប៉ុន្តែការលើកឡើងនេះ គ្រាន់តែជាប្រជាភិថុតប៉ុណ្ណោះ»។ លោកបានបន្ថែមថា លោក កឹម សុខា ក៏គួរផ្តល់ប្រាក់១០ ដុល្លារ ដល់មនុស្សចាស់ក្នុងឃុំ/សង្កាត់ ដែលដឹកនាំដោយគណបក្ស សិទិ្ធមនុស្ស យោងតាមពាក្យសន្យាផងដែរ។

លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការ ខុម ហ្វ្រែល ដែលឃ្លាំមើលការបោះឆ្នោត បានថ្លែងថា គោលនយោបាយតម្លាភាពថវិកា នឹងទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនក្នុងការបោះឆ្នោតជាតិ ខាងមុខនេះ ព្រោះវាជាយុទ្ធសាស្រ្តថ្មី។ ប៉ុន្តែលោកបានបន្ថែមថា ច្បាប់ស្តីពីហិរញ្ញវត្ថុរបស់គណបក្សនយោបាយ គួរបង្កើតឡើង ដើម្បីឲ្យមានតម្លភាពពេញលេញ៕ TK

 

Posted on 28 June 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់, ក្រុមប្រឹក្សាឃុំ សង្កាត់. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: