លោក​ គង់​ គាំ ​ប្រធាន​ស្ដី​ទី​គណបក្ស​សមរង្ស៊ី​ នៅ​តែ​​​អាល័យ​ ឈ្មោះ ​បក្ស​​​​​ជាតិ​ខ្មែរ​​

http://www.camnews.org/2012/06/24/

លោក គង់ គាំ ប្រធានស្ដីទីគណបក្សសមរង្ស៊ី នៅតែអាល័យ ឈ្មោះ បក្សជាតិខ្មែរ

ថ្ងៃទី 24 មិថុនា 2012
ដោយ: លីនណា
CEN

ភ្នំពេញ: ប្រធានស្តីទីគណបក្សសមរង្ស៊ី បានស្វាគមន៍អបអរចំពោះការយកឈ្មោះ ជាតិខ្មែរ មកធ្វើជាគណបក្សរួបរួមថ្មីរវាងគណបក្សសមរង្ស៊ី និងសិទ្ធិមនុស្ស បន្ទាប់លេចឮថា អតីតប្រធានគណបក្សជាតិខ្មែរ គ្រោងដឹកនាំមន្ត្រីជាន់ខ្ពស់របស់ខ្លួនជួបពិភាក្សាជាមួយគណបក្ស សម រង្ស៊ី នាពេលខាងមុខនេះ ដើម្បីប្រគល់ឈ្មោះគណបក្ស ជាតិខ្មែរ ឲ្យទៅគណបក្ស សម រង្ស៊ី វិញ។

លោក គង់ មុនី ប្រធានគណបក្ស ខ្មែរអង្គរ (អតីតគណបក្ស ជាតិខ្មែរ) បានឲ្យដឹងនៅថ្ងៃទី២៣ ខែមិថុនា ថា លោកមានគម្រោងជួបជាមួយគណបក្ស សមរង្ស៊ី នាពេលខាងមុខ ពីបញ្ហាឈ្មោះគណបក្ស ជាតិខ្មែរ ដើម្បីប្រគល់អោយគណបក្សសម រង្ស៊ី វិញ ពីព្រោះគណបក្ស ជាតិខ្មែរ បានព្យួរ នៅក្នុងច្បាប់ជាយូរមកហើយ។

លោក គង់ មុនី បានបន្ថែមថា “ដើម្បីជាតិ ដើម្បីប្រជាធិបតេយ្យ ពេលខ្លះក៏យើងអាចលះបង់បានដែរ ឲ្យតែបម្រើផលប្រយោជន៍ជាតិ ប៉ុន្តែយើងមិនទាន់បានជួបគ្នាជាផ្លូវការ។ មិនមានអ្វីជាទ្រង់ទ្រាយ និងមិនបានកំណត់ថ្ងៃពិតប្រាកដនៅឡើយទេ”។

លោក គង់ មុនី បានបញ្ជាក់ថា “បើសិនជាគណបក្ស សម រង្ស៊ី គាត់ត្រូវការយកគណបក្សហ្នឹងវិញ ក៏មិនមានបញ្ហាអ្វីដែរ។ តែបើសិនជា អាចបម្រើផលប្រយោជន៍ជាតិ ហើយយល់ឃើញថាសមហេតុ សមផលយើងអាចឈានដល់ការពិភាក្សាគ្នា។ នៅពេលខាងមុខ ខ្ញុំមានគម្រោងពិភាក្សាជាមួយគណបក្ស សម រង្ស៊ី ដើម្បីសម្រេចរឿងហ្នឹង”។

ជាមួយគ្នានេះដែរ លោក គង់ គាំ ប្រធានស្ដីទីគណបក្សសមរង្ស៊ី បាននិយាយដោយសុទិដ្ឋិនិយមថា “ខ្ញុំស្វាគមន៍ចំពោះការប្រគល់ឈ្មោះគណបក្ស ជាតិខ្មែរ មកឲ្យគណបក្ស សម រង្ស៊ី វិញ។ យើងនឹងគិតគូរអំពីឈ្មោះរបស់គណបក្សយើង។ ប៉ុន្តែជាការជាក់ស្តែងគឺថា យើងមានគោលការណ៍ថា លុះត្រាតែគណបក្ស សម រង្ស៊ី ទទួលបានជ័យជំនះ ហើយនឹងកាន់អំណាច នឹងបានប្តូរឈ្មោះគណបក្ស សម រង្ស៊ី”។

លោក គង់ គាំ បានបញ្ជាក់ថា “គណបក្សសម រង្ស៊ី មានបំណងប្តូរឈ្មោះទៅជាគណបក្ស ជាតិខ្មែរ ប៉ុន្តែអាស្រ័យលើសមាជគណបក្ស។ ខ្ញុំនៅចាំបានថាលោក គង់ មុនី ធ្លាប់បានសរសេរជាលាយលក្ខអក្សរប្រគល់ឈ្មោះគណបក្ស ជាតិខ្មែរ មកឲ្យគណបក្ស សម រង្ស៊ី វិញ”។

សូមជម្រាបថា លោក គង់ មុនី កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១០ បានធ្វើលិខិតប្រគល់គណបក្ស ជាតិខ្មែរ ឲ្យលោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្ស ជាតិខ្មែរ វិញ។

សូមរម្លឹកថា បន្ទាប់ពីលោក សម រង្ស៊ី បានចាកចេញគណបក្ស ហ្វ៊ុនស៊ិនប៉ិច នៅក្នុងអំឡុងឆ្នាំ១៩៩៥ លោកបានមកបង្កើតគណបក្សថ្មីមួយ ជាមួយនឹងលោកសមរង្ស៊ី មានឈ្មោះថា គណបក្ស ជាតិខ្មែរ។ ក្រោយមកទៀត ដោយមានការបែកបាក់ផ្ទៃក្នុងគណបក្សនេះ បែកចេញជាពីរ ក្នុងអំឡុងឆ្នាំ១៩៩៦ ដោយគណបក្ស ជាតិខ្មែរ បានធ្លាក់ទៅក្នុងដៃលោក គង់ មុនី ហើយលោក សម រង្ស៊ី បានទៅបង្កើតគណបក្សថ្មីមួយទៀត ដោយដាក់ឈ្មោះខ្លួនឯងផ្ទាល់ គឺឈ្មោះថា គណបក្ស សម រង្ស៊ី៕

Posted on 25 June 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: