បក្ស​​សមរង្ស៊ី​​ស្នើ​​ក្រសួង​​មហា​​ផ្ទៃ​​ចាត់​​​​វិធាន​​ការ​​ជំទប់​​ទី២​​ឃុំ​​ភ្នំត្បែង​​២ខេត្ត​ព្រះវិហា​រ​​របស់​បក្ស​​ប្រជា​ជន​​ដែល​គំរាម​​កំហែង​​សកម្ម​ជនខ្លួន

http://www.fpmonline.net/archives/19253

បក្សសមរង្ស៊ីស្នើក្រសួងមហាផ្ទៃចាត់វិធានការជំទប់ទី២ឃុំភ្នំត្បែង២ខេត្តព្រះវិហាររបស់បក្សប្រជាជនដែលគំរាមកំហែងសកម្មជនខ្លួន

សុក្រ 22 មិថុនា 2012 – 11:21 am | 150 views

អគ្គលេខាធិការគណបក្សសមរង្ស៊ីកាលពីថ្ងៃម្សិលមិញបានដាក់លិខិតមួយច្បាប់ទៅកាន់ក្រសួងមហាផ្ទៃ ដោយស្នើឲ្យចាត់វិធានការចំពោះចំពោះជំទប់ទី២ ឃុំភ្នំត្បែង២ ខេត្តព្រះវិហារមកពីគណបក្សប្រជាជនកម្ពុជា ដែលបានគំរាមកំហែងមកលើសកម្មជនគណបក្សសមរង្ស៊ីឲ្យទម្លាកស្លាកគណបក្ស និងដុតរូបថតលោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី។

តាមលិខិតដែលចុះហត្ថលេខាដោយលោកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការគណបក្សសមរង្ស៊ីបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ វេលាម៉ោង១១ និង៣០នាទី លោក ព្រុំ ខិត ជំទប់ទី២ ឃុំភ្នំត្បែង២ របស់គណបក្សប្រជាជនកម្ពុជាបានមកគំរាមកំហែង និងបង្ខំឲ្យលោក ពាក ធួក សកម្មជនគណបក្សសមរង្ស៊ីនៅភូមិក្បាក់ ឃុំភ្នំត្បែង២ ស្រុកគូលែន ខេត្តព្រះវិហារ ទម្លាក់ស្លាកគណបក្សសមរង្ស៊ី និងដុតរូបថតលោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី។ ដោយមានការភ័យខ្លាច លោក ពាក ធួក ក៏បានយករូបថតលោក សម រង្ស៊ី ដែលតាំងនៅលើជញ្ជាំងផ្ទះរបស់គាត់ទៅដុតចោលតាមបញ្ជារបស់លោក ព្រុំ ខិត។

ទង្វើ និងសកម្មភាពរបស់លោក ព្រុំ ខិត នេះ ត្រូវបានគណបក្សសមរង្ស៊ីចាត់ទុកថា គឺជាការគំរាមកំហែង បំភិតបំភ័យ និងរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរមកលើលោក ពាក ធួក សកម្មជនគណបក្សសមរង្ស៊ី ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយ ដូច្នេះបុគ្គលរូបនេះគួរតែត្រូវផ្តន្ទាទោសតាមច្បាប់៕

Posted on 25 June 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: