គ.ជ.ប.​​ ប្រកាស​​លទ្ធ​ផល​​ផ្លូវ​ការ​​នៃ​​ការ​​បោះ​ឆ្នោត​​ឃុំ​​សង្កាត់​​ អាណត្តិ​​​​​​ទី៣​​

http://www.camnews.org/2012/06/24/

គ.ជ.ប. ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៣

ថ្ងៃទី 24 មិថុនា 2012
ដោយ: សុខ ភក្តី
CEN

ភ្នំពេញ: គ.ជ.ប. បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៣ នាព្រឹកម៉ោង ៩ ថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១២ តាមទូរទស្សន៍ជាតិកម្ពុជា ទ.ទ.ក. វិទ្យុជាតិ AM 918 KHz និងវិទ្យុជាតិ FM 96 MHz។

តាមរយៈសេចក្តីប្រកាសនោះ មន្ត្រីគ.ជ.ប. បានប្រកាសពីចំនួនសំឡេងឆ្នោតរបស់គណបក្សនយោបាយនិមួយៗ ចំនួនអាសនៈ និងតំណែងជាមេឃុំចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ដែលគណបក្សនយោបាយ ទទួលបានក្នុងឃុំសង្កាត់មួយៗ និងក្នុងខេត្តនិមួយៗ។

ផ្តើមដំបូង គឺនៅខេត្តកែប ដោយមន្ត្រីគ.ជ.ប. ក្រោយពីប្រកាសពីលទ្ធផលតាមឃុំសង្កាត់រួចហើយ មន្ត្រីគ.ជ.ប. ក៏បានប្រកាសសរុបលទ្ធផលក្នុងខេត្តកែប៖

-គណបក្សប្រជាជនកម្ពុជា ទទួលបាន ១៦.៧៣៩ សំឡេង ទទួលបាន ៣១ អាសនៈ។ គណបក្សប្រជាជនកម្ពុជា ទទួលបានតំណែងជាមេឃុំចៅសង្កាត់ ទូទាំង ៥ ឃុំសង្កាត់ក្នុងខេត្តកែប។ គណបក្សប្រជាជនកម្ពុជា ទទួលតំណែងជាជំទប់ទី១ និងទី២ ចំនួន ៥ ឃុំសង្កាត់។

-គណបក្សសមរង្ស៊ី ទទួលបាន ១.២៩៥ សំឡេង មិនទទួលបានអាសនៈទេ។

-គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៤៩០ សំឡេង ក៏មិនទទួលបានអាសនៈទេ នៅក្នុងខេត្តកែប។

ជាមួយគ្នានោះ មន្ត្រីគ.ជ.ប. ក៏បានប្រកាសពីលទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំសង្កាត់ នៅខេត្តឧត្តរមានជ័យ។ ក្រោយពីប្រកាសពីលទ្ធផលតាមឃុំសង្កាត់និមួយៗហើយនោះ មន្ត្រីគ.ជ.ប. បានប្រកាសពីលទ្ធផលរួមនៅខេត្តឧត្តរមានជ័យ រួមមាន៖

-គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥០.០២៧ សំលេង ទទួលបាន ១២៤ អាសនៈ ដោយតំណែងជាមេឃុំចំនួន ២៤ ជំទប់ទី១ ចំនួន ២១ និងជំទប់ទី២ ចំនួន ៤។

-គណបក្សសមរង្ស៊ី ទទួលបាន ១០.២៧៤ សំឡេង មានចំនួន ១៨ អាសនៈ។ ក្នុងនោះ ជំទប់ទី១ ចំនួន ១ និងជំទប់ទី២ ចំនួន ១៥។

-គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៧.៦៨៧ សំឡេង មាន ៩ អាសនៈ ដោយបានតំណែងជាជំទប់ទី១ ចំនួន ២ និងជំទប់ទី២ ចំនួន ៤។

-គណបក្សនរោត្តម រណឫទ្ធិ ទទួលបាន ២.៧៦៩ សំឡេង ពុំទទួលបានអាសនៈទេ។

-គណបក្សសិទ្ធិមនុស្ស ទទួលបាន ១.៥៥៣ សំឡេង ពុំទទួលបានអាសនៈទេ។

-គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបាន ៥៣២ សំឡេង ទទួលបាន ១ អាសនៈ ជាជំទប់ទី២។

បន្ទាប់ពីឈប់សម្រាកមួយរយៈ មន្ត្រីគ.ជ.ប. បានប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតឃុំសង្កាត់ ចូលដល់ខេត្តស្ទឹងត្រែង។ ខេត្តស្ទឹងត្រែង មាន ៣៤ ឃុំសង្កាត់ រួមមាន៖

-គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតសរុប ៣១.៨៦០ សំឡេង និងទទួលបាន ១៤៩ អាសនៈ។ មេឃុំចៅសង្កាត់ចំនួន ៣៣ រូប។ ជំទប់ទី១ និងចៅសង្កាត់រងទី១ មានចំនួន ៣២ រូប និងជំទប់ទី២ និងចៅសង្កាត់រងទី២ ចំនួន ១៦ រូប។

-គណបក្សសមរង្ស៊ី ទទួលបានសំឡេងសរុបចំនួន ៧៥១៧ សំឡេង និង ១៩ អាសនៈ។ មេឃុំមួយ។ ជំទប់ទី១ ចំនួន ១ និងជំទប់ទី២ ចំនួន ១៤ រូប។

-គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ២.៣៧៧ សំឡែង និងទទួលបាន ៧ អាសនៈ។ ជំទប់ទី២ ចំនួន ៤។

-គណបក្សនរោត្តម រណឫទ្ធិ ចំនួន ១.៤០៨ សំឡេង និងទទួលបាន ១ អាសនៈ។ ជំទប់ទី១ មាន ១ រូប៕

Posted on 25 June 2012, in គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: