គណបក្ស​​សិទ្ធិ​​មនុស្ស​​ ទទួល​​ស្គាល់​​លទ្ធ​​​​​​​ផល​​ តែ​ថា​​ ការ​​បោះឆ្នោត​​ ឃុំ-សង្កាត់​​​​ មិនប្រក្រតី​​

http://www.camnews.org/2012/06/24/

គណបក្សសិទ្ធិមនុស្ស ទទួលស្គាល់លទ្ធផល តែថា ការបោះឆ្នោត ឃុំ-សង្កាត់ មិនប្រក្រតី

ថ្ងៃទី 24 មិថុនា 2012
ដោយ: ចៅចិត្រ
CEN

ភ្នំពេញ: គណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ ថា នឹងពិចារណាឡើងវិញ នូវការចូលរួម ឬមិនចូលរួម ការបោះឆ្នោតនៅពេលខាងមុខ បើសិនមិនមានការកែសម្រួលនូវយន្តការ និងនីតិវិធីដ៏ស្មុគ្រស្មាញ ដែលធ្វើឲ្យមានភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរតទៅទៀតនោះទេ។

នៅក្នុងលិខិតដដែលនោះ បានលើកឡើងទៀតថា៖ គណបក្សសិទ្ធមនុស្ស ធ្វើការវាយតម្លៃលើដំណើរការ និងលទ្ធផលនៃការបោះឆ្នោត ជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ ដូចតទៅ៖

១-ដំណើរការបោះឆ្នោតនេះ មិនមានលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ ដោយមានភាពមិនប្រក្រតីជាច្រើនករណី ដូចមានក្នុងរបាយការណ៍ របស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ហៅកាត់ថា Comfrel ជាដើម។ ភាពមិនប្រក្រតី ដែល គ.ជ.ប. ត្រូវតែទទួលខុសត្រូវនោះ គឺយន្តការ និងនិតិវិធី ធ្វើឲ្យអ្នមានសិទ្ធិបោះឆ្នោត មិនអាចបោះឆ្នោតបាន មានចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់នេះជា “ ការរំលោភ លើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ” របស់ប្រជាពលរដ្ឋខ្មែរ។

២-ទោះបីមានភាពមិនប្រក្រតី ដែលធ្វើឲ្យបាត់សម្លេងគ់ទ្រជាច្រើនក៏ដោយ ក៏លទ្ធផលផ្លូវការ នៃការបោះឆ្នោត ដែលគណបក្សសិទ្ធិមនុស្សទទួលបាននោះ គណបក្សសិទ្ធិមនុស្សសូមទទួលយកលទ្ធផលនេះ ព្រោះជាលទ្ធផលដែលបានមកដោយធម៌ ប្រកបដោយធម៌ ដែលប្រជាពលរដ្ឋខ្មែរ ជាម្ចាស់ឆ្នោត បានបោះឆ្នោតគាំទ្រគណបក្សសិទ្ធិមនុស្សដោយថ្លៃថ្នូរ។

៣- លទ្ធផលដែលគេហៅថា ជ័យជំនះរបស់គណបក្សកាន់អំណាច ទទួលបានដោយការបោះឆ្នោត ដែលមានភាពមិនប្រក្រតីធ្ងន់ធ្ងរ ដោយរំលោភ លើសិទ្ធិប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនោះ គណបក្សសិទ្ធមនុស្សយល់ឃើញថា ជាជ័យជំនះមិនថ្លៃថ្នូរ ដែលមិនត្រឹមត្រូវ តែធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស ដល់គណបក្សកាន់អំណាចប៉ុណ្ណោះទេ តែធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់ជាតិខ្មែរផងដែរ។

ក្នុងលិខិតដដែលនោះ គណបក្សសិទ្ធិមនុស្ស ក៏បានទាមទារយ៉ាងម៉ឺងម៉ាត់ដោយឲ្យ៖

១- ជ្រើសរើសសមាសភាព គ.ជ.ប. ថ្មី ដែលមកពីមជ្ឈដ្ឋានឯករាជ្យ មិនពាក់ព័ន្ធនឹងគណបក្សនយោបាយ

២- ធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោតជាថ្មីឡើងវិញ ដោយមានការចូលរួមពីគ្រប់គណបក្សនយោបាយ និងសង្គមស៊ីវិល

៣- លុបចោលទម្រង់ផ្សេងៗ ដែលជានីតិវិធីដ៏ស្មុគ្រស្មាញ នៃការបោះឆ្នោត ហើយ គ.ជ.ប. ត្រូវធានាថា ប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត អាចបោះឆ្នោតបាន

៤- រាជរដ្ឋាភិបាលត្រូវតែធ្វើអត្តសញ្ញាណប័ណ្ណឲ្យប្រជាពលរដ្ឋខ្មែរ

៥- កំណត់ការចំណាយរបស់គណបក្សនយោបាយនីមួយៗ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត

៦- អាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយទូលំទូលាយ ដល់គ្រប់គណបក្សនយោបាយ៕

យ0� ��Z �n9 �់ទី១ ចំនួន ១ និងជំទប់ទី២ ចំនួន ១៤ រូប។

 

-គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ២.៣៧៧ សំឡែង និងទទួលបាន ៧ អាសនៈ។ ជំទប់ទី២ ចំនួន ៤។

-គណបក្សនរោត្តម រណឫទ្ធិ ចំនួន ១.៤០៨ សំឡេង និងទទួលបាន ១ អាសនៈ។ ជំទប់ទី១ មាន ១ រូប៕

Posted on 25 June 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: