ការប្រកួតប្រជែងឡូហ្គូ (Logo) សម្លេងម្ចាស់ឆ្នោតកម្ពុជា

សេចក្តីជូនដំណឹង

ដើម្បីលើកទឹកចិត្តម្ចាស់ឆ្នោតឱ្យចូលរួមក្នុងកិច្ចការសង្គម និងស្វែងរកស្នាដៃលេចធ្លោក្នុងការរចនាឡូហ្គូ គណៈកម្មាធិការខុមហ្វ្រែល (COMFREL) សហការជាមួយនឹង ប៉ាត់ធើហ្លាយ វ៉ក (Butterfly Work) សូមជូនដំណឹងដល់លោក លោកស្រី អ្នកនាង កញ្ញា ជាពិសេសយុវវ័យ ដែលមានទេពកោសល្យក្នុងការរចនា ហើយចាប់អារម្មណ៍ព្រាងឡូហ្គូ មកប្រកួតប្រជែងរកអ្នកគាំទ្រនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ (Social Media)។

សម្លេងម្ចាស់ឆ្នោតកម្ពុជា គឺជាសហគមន៍អនឡាញ(Online)មួយ សម្រាប់ផ្តល់ព័ត៌មាន និងឯកសារសំខាន់នានាទាក់ទងនឹងដំណើរការបោះឆ្នោតនៅកម្ពុជា និងអន្តរជាតិ។

លក្ខខណ្ឌចូលរួម និងការប្រកួតប្រជែង

  • ប្រធានបទសម្រាប់ការរចនាឡូហ្គូគឺ “សម្លេងម្ចាស់ឆ្នោតកម្ពុជា”។
  • ពលរដ្ឋទូទៅត្រូវបានលើកទឹកចិត្តឱ្យចូលរួមប្រកួតប្រជែងរចនាឡូហ្គូ ដោយមិនបានកម្រិតពីមុខងារ អាយុ ឬ  សញ្ជាតិ។
  • លោកអ្នកដែលមានបំណងប្រកួតប្រជែង តម្រូវឱ្យរចនាឡូហ្គូ សម្រាប់ “សម្លេងម្ចាស់ឆ្នោតកម្ពុជា” ដោយប្រើប្រាស់ពណ៌ទឹកក្រូច ជាពណ៌គោល ឬពណ៌ផ្សេងដែលលោកអ្នកចូលចិត្តក៏បាន។
  • គ្រប់ឡូហ្គូ គួរអាចពន្យល់បានពី អត្ថន័យនៃរូបសញ្ញា។
  • រាល់ឡូហ្គូ មិនត្រូវលួចចម្លងស្នាដៃទាំងស្រុងពីគេ មិនមែនរូបបែបស្រើបស្រាល និងមិនរស៊ើប។
  • ត្រូវផ្ញើស្នាដៃរចនាផ្ទាល់ខ្លួនជាប្រភេទ Format No Background (.npg), resolution យ៉ាងតិច 300 pdi។
  • រាល់ឡូហ្គូទាំងអស់នឹងត្រូវបានបង្ហោះផ្សាយតាមរយៈគេហទំព័រ www.cambodianvotervoice.org ហើយរង់ចាំការផ្តល់សញ្ញាណចូលចិត្តពីអ្នកដែលមានគណនីហ៊្វែសប៊ុក និងអ្នកទស្សនាច្រើនបំផុត។

ក្រេឌីត និងរង្វាន់

  • សម្រាប់ឡូហ្គូដែលបានទទួលការចូលចិត្ត(Likes)ច្រើនជាងគេ នឹងត្រូវបានសម្រេចយកមកប្រើប្រាស់ ជាឡូហ្គូសម្រាប់តំណាងឱ្យគេហទំព័រ “សម្លេងម្ចាស់ឆ្នោតកម្ពុជា” ដោយស្វ័យប្រវត្តិ។
  • អ្នករចនាឡូហ្គូជ័យលាភី នឹងឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន បួនសែនរៀល រួមនឹងខរក្សាកម្មសិទ្ធិបញ្ញា
  • អ្នកផ្ញើឡូហ្គូមកចូលរូមប្រកួតប្រជែងក៏មានឱកាសទទួលបានអាវយឺតមួយ (បោះពុម្ពផ្សាយឃោសនាឡូហ្គូជាប់ឆ្នោត) ពីសម្លេងម្ចាស់ឆ្នោតកម្ពុជា ព្រមទាំងកញ្ចប់ព័ត៌មានបោះឆ្នោតដ៏គួរឱ្យចាប់អារម្មណ៍មួយឈុតផងដែរ (តម្រូវឱ្យចុះឈ្មោះ)។

 

សូមចូលរួមផ្ញើស្នាដៃរចនាឡូហ្គូរបស់អ្នកមកកាន់អ៊ីម៉ែល ៖ cambodianvoters@gmail.com ដោយបញ្ជាក់ប្រាប់ (១).ឈ្មោះ (២).លេខទំនាក់ទំនង&អ៊ីម៉ែល (៣).ស្នាដៃឡូហ្គូ (៤).អត្ថន័យនៃឡូហ្គូ ឱ្យបានយ៉ាងយូរបំផុតត្រឹម ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២ វេលាម៉ោង ១១.៥៩ យប់

ការបោះឆ្នោតស្វែងរកការគាំទ្រ នឹងចាប់ផ្តើមពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២

លទ្ធផលផ្លូវការនឹងបង្ហាញជូនដោយស្វ័យប្រវត្តិ នៅលើគេហទំព័រ សម្លេងម្ចាស់ឆ្នោតកម្ពុជា តាមរយៈការចូលចិត្តច្រើនបំផុតរបស់អ្នកទស្សនា ហើយការប្រគល់រង្វាន់នឹងប្រារព្ធឡើងនៅសប្តាហ៍បន្ទាប់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ទូរស័ព្ទលេខ ០១៧-៩១-៩២-៨០៕

សូមអរគុណ !

Posted on 25 June 2012, in សម្លេងម្ចាស់ឆ្នោត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: