គ.ជ.ប​ នឹង​ប្រកាស​លទ្ធ​ផល​ផ្លូវ​ការ​នៃការ​បោះ​ឆ្នោត​នៅថ្ងៃ​ទី២៤ ​មិថុនា​

គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតនៅថ្ងៃទី២៤ មិថុនា

www.tcnewscambodia.com  Jun-20-2012

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតក្រុមប្រឹក្សា
ឃុំ-សង្កាត់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ ហើយនឹងបញ្ជូនឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោត
ទាំងអស់ ទៅឲ្យក្រសួងមហាផ្ទៃ ធ្វើការតែងតាំងផ្ដល់សុពលភាពជាមេឃុំ-ចៅសង្កាត់ និងជាសមាជិកក្រុមប្រឹក្សា
ឃុំ-សង្កាត់ ក្នុងរយៈពេល ១៤ថ្ងៃ ក្រោយថ្ងៃប្រកាសលទ្ធផលបោះឆ្នោត។

លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យថា  គ.ជ.ប នឹងប្រកាសលទ្ធផល
បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី២៤ ខែមិថុនា តាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងបិទបញ្ជីប្រកាសលទ្ធផល
នៅតាមឃុំ-សង្កាត់ និងបញ្ជូនឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោតទាំងអស់ទៅឲ្យក្រសួងមហាផ្ទៃ
ធ្វើការតែងតាំងផ្ដល់សុពលភាពជាមេឃុំ-ចៅសង្កាត់ និងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងរយៈពេល ១៤ថ្ងៃ
ក្រោយថ្ងៃប្រកាសលទ្ធផលបោះឆ្នោត។

ក្នុងចំណោមអាសនៈសរុប ១១.៤៥៩ លទ្ធផលក្រៅផ្លូវការរបស់ គ.ជ.ប បានបង្ហាញដូចតទៅនេះ ៖
– គណបក្សប្រជាជនកម្ពុជា ទទួលបាន ៨.២៨៣ អាសនៈ
– គណបក្សសមរង្ស៊ី ទទួលបាន ២.១៥៥ អាសនៈ
– គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ១៦០ អាសនៈ
– គណបក្សនរោត្តមរណឫទ្ធិ ទទួលបាន ៥៣ អាសនៈ
– គណបក្សសិទ្ធិមនុស្ស ទទួលបាន ៨០០ អាសនៈ

គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២ មានគណបក្ស
នយោបាយចំនួន ១០ គណបក្ស បានចូលរួមប្រកួតប្រជែង តែគណបក្សនយោបាយ ដែលទទួលបានអាសនៈមាន
៥ គណបក្សនយោបាយតែប៉ុណ្ណោះ៕

Advertisements

Posted on 22 June 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់, គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: