ខុម​ហ្វ្រែល​បង្ហាញ​របាយ​ការណ៍​ចុង​ក្រោយ​នៃការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ឃុំ​​សង្កាត់​​

ខុមហ្វ្រែលបង្ហាញរបាយការណ៍ចុងក្រោយនៃការឃ្លាំមើលការបោះឆ្នោតឃុំសង្កាត់

http://www.khmer.rfi.fr/comfrel-irregularity-in-local-communal-election-on-3rd-June-2012

អត្ថបទចុះផ្សាយនៅថ្ងៃ ពុធ 20 មិថុនា 2012 – ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ ពុធ 20 មិថុនា 2012

ខុមហ្វ្រែលបង្ហាញរបាយការណ៍ចុងក្រោយនៃការឃ្លាំមើលការបោះឆ្នោតឃុំសង្កាត់

ដោយ លី ម៉េងហួរ

នៅព្រឹកថ្ងៃពុធនេះ អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល បានបង្ហាញរបាយការណ៍ចុងក្រោយក្នុងពេលបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៣មិថុនា។ ខុមហ្វ្រែល បានរកឃើញថា ការប្រព្រឹត្តនិងការចាត់ចែងដំណើរការបោះឆ្នោត មិនមានអំពើហិង្សានិងមិនមានភាពមិនប្រក្រតីធ្ងន់ធ្ងររហូតធ្វើឲ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតនោះទេ។ ប៉ុន្តែខុមហ្វ្រែល បានកត់សម្គាល់ពីភាពមិនប្រក្រតីមួយចំនួនក្នុងពេលបោះឆ្នោតឃុំសង្កាត់កន្លងមកនេះមានដូចជា អ្នកបោះ ឆ្នោតប្រហែល៤៩%ស្មើប្រមាណជាង៤លាននាក់មិនបានបោះឆ្នោតដោយសារ តែរកឈ្មោះមិនឃើញនិងគ្មានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជាដើម។

ខុមហ្វ្រែល បានរកឃើញភាពមិនប្រក្រតី នៅថ្ងៃស ថ្ងៃបោះ និងការរាប់សន្លឹកឆ្នោត ដែលកើតឡើងជាង ៣.០០០ ករណី មានជាអាទិ៍ នៅថ្ងៃទី៣ មិថុនា ដែលជាថ្ងៃបោះឆ្នោត គេឃើញមានវត្តមានមន្ត្រីភូមិឃុំ និងអាជ្ញាធរមូលដ្ឋាន នៅក្បែរមណ្ឌលបោះឆ្នោត ដើម្បីឃ្លាំមើលអ្នកបោះឆ្នោតដែលបង្កើតឲ្យមានបរិយាកាសភ័យខ្លាច។ខុមហ្វ្រែលក៏បានកត់សម្គាល់ថា មន្ត្រីតាមការិយាល័យបោះឆ្នោតមួយចំនួន បានអនុញ្ញាតឲ្យមានការបោះឆ្នោត ចំពោះអ្នកមានឈ្មោះស្ទួន និងចេញទម្រង់បញ្ជាក់អត្តសញ្ញាណ ដែលមានភាពមិនប្រក្រតី ជាដើម។

ជាមួយគ្នានោះ របាយការណ៍របស់ខុមហ្វ្រែល ក៏បានបង្ហាញផងដែរ នូវការប្រកួតប្រជែងរបស់គណបក្សនយោបាយ មិនស្មើភាពគ្នា ដោយសារតែអវត្តមានថ្នាក់ដឹកនាំគណបក្សប្រឆាំង គឺលោក សម រង្ស៊ី និងគម្លាតយ៉ាងធំ នៃការទទួល និងការប្រើប្រាស់ធនធានរវាងគណបក្សកាន់អំណាចនិងគណបក្សនយោបាយដទៃទៀត។ របាយការណ៍ដែលបានផ្សព្វផ្សាយនៅព្រឹកមិញ ត្រូវបានខុមហ្វ្រែល អះអាងថា មានគម្លាតតិចតួចប៉ុណ្ណោះ បើធៀបនឹងរបាយការណ៍របស់ គ.ជ.ប។
លោក ធន សារាយ ប្រធានគណៈកម្មាធិការនាយកអង្គការខុមហ្វ្រែល និងជាប្រធានអង្គការសិទ្ធិមនុស្ស អាដហុក បានលើកឡើងថា ខុមហ្វ្រែល រកឃើញថាមាន ៤៩ ភាគរយនៃអ្នកអត់បានបោះឆ្នោត( មិនមានទឹកខ្មៅលើម្រាមដៃ ) បានទៅដល់ការិយាល័យបោះឆ្នោត ប៉ុន្តែពួកគេមិនអាចបោះឆ្នោត ដោយសារជួបឧបសគ្គ ដូចជា រកឈ្មោះក្នុងបញ្ជីបោះឆ្នោតមិនឃើញគ្មានប័ណ្ណព័ត៌មានអ្នកបោះឆ្នោត រកការិយាល័យមិនឃើញ និងគ្មានឯកសារបញ្ជាក់ អត្តសញ្ញាណសម្រាប់ប្រើក្នុងការបោះឆ្នោត។
យ៉ាងណាក៏ដោយ ខុមហ្វ្រែល បានកត់សម្គាល់ថា ក្នុងដំណើរការបោះឆ្នោតឃុំសង្កាត់កន្លងមក មិនមានអំពើហិង្សា និងមិនមានភាពមិនប្រក្រតីធ្ងន់ធ្ងរ រហូតធ្វើឲ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ។

របាយការណ៍វាយតម្លៃចុងក្រោយរបស់ខុមហ្វ្រែល ត្រូវបានអគ្គលេខាធិការ គ.ជ.ប. លោក ទេព នីថា អះអាងថា ជាការលើកឡើងដដែលៗ នៅរាល់ការបោះឆ្នោត។តាមលោកអគ្គលេខាធិការ មេឃុំ ចៅសង្កាត់និងមន្ត្រីអាជ្ញាធរមូលដ្ឋាន មានភារកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន មិនមែនដើម្បីរំខានដល់ការបោះឆ្នោតនោះទេ។ យ៉ាងណាក៏ដោយ មកដល់ពេលនេះ គ.ជ.ប. បានដោះស្រាយបណ្តឹងបោះឆ្នោតរួចរាល់ចំនួន ៧០ បណ្តឹង។ ចំណែកលទ្ធផលបោះឆ្នោតឃុំសង្កាត់ផ្លូវការ នឹងត្រូវប្រកាស នាថ្ងៃទី២៤មិថុនាខាងមុខ៕

Posted on 21 June 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: