អង្គ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោតទទួច​ឲ្យ​មាន​កំណែន​ទម្រង់​គជប​

http://www.voanews.com/khmer/news/politics/Cambodia-Election-Observers-Demand-NEC-Reform-159821855.html

ថ្ងៃពុធ, 20 ខែមិថុនា 2012

អង្គការឃ្លាំមើលការបោះឆ្នោតទទួចឲ្យមានកំណែនទម្រង់គជប

ដោយ គង់ សុឋានរិទ្ធ វីអូអេ ខ្មែរ | ភ្នំពេញ

«ចំពោះមុខនេះ គជបធ្វើសន្និបាទបូកសរុបដកពិសោធន៍ការងារអនុវត្តត្រឹមត្រូវ ឬខ្វះខាតយ៉ាងណានៅថ្ងៃទី២១ និង២២ នៅតាមខេត្តទាំងអស់។ ហើយ គជប នឹងធ្វើការបូកសរុបដកពិសោធន៍របស់ខ្លួនដែរនៅថ្ងៃទី១២ និង១៣ ខែកក្កដា។ យើងនឹងពិនិត្យចំណុចខ្វះខាត រួមទាំងអនុសាសន៍របស់អង្គការមិនមែនរដ្ឋាភិបាលទៀត ដើម្បីយើងធ្វើការកែលំអក្នុងការបោះឆ្នោតខាងមុខ»

 

ខុមហ្វ្រែល ដែលជាអង្គការឃ្លាំមើលការបោះឆ្នោតធំមួយនៅកម្ពុជាបានទទូចនៅថ្ងៃពុធនេះ ឲ្យមានការរុះរើសមាសភាពដឹកនាំនៃគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គជប) ដើម្បីធ្វើឲ្យការបោះឆ្នោតមានភាពត្រឹមត្រូវ។

ការទាមទារនេះក្រោយពីគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានរកឃើញថា មានបញ្ហា និងភាពមិនប្រក្រតីជាច្រើនបានកើតឡើងក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៣ ខែមិថុនា។

ថ្លែងក្នុងសិក្ខាសាលាស្ដីពីការវាយតម្លៃ និងលទ្ធផលចុងក្រោយនៃការបោះឆ្នោតនោះ លោកធន់ សារ៉ាយ ប្រធានអង្គការការពារសិទ្ធិមនុស្សអាដហុក និងជាប្រធានគណៈកម្មការនាយករបស់ ខុមហ្វ្រែល មានប្រសាសន៍ថា ការកែសម្រួលរចនាសម្ព័ន្ធ និងកែលម្អនីតិវិធីមួយចំនួនគឺជាការចាំបាច់សម្រាប់ធានាដល់ការបោះឆ្នោតឆ្នាំក្រោយ។

«ខុមហ្វ្រែលស្នើយ៉ាងទទូច និងជាបន្ទាន់ដល់រាជរដ្ឋាភិបាល ម្ចាស់ជំនួយ និងអង្គការសង្គមស៊ីវិលដោយត្រូវចាប់ផ្តើមពិភាក្សាកែលម្អរចនាសម្ព័ន្ធសមាសភាព គជប និងយន្តការសំខាន់ៗមួយចំនួនដូចជាការចុះឈ្មោះបោះឆ្នោត ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ការដោះស្រាយបណ្ដឹងបោះឆ្នោតការពារសេរីភាពបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ការទទួលបានការផ្សព្វផ្សាយសម្រាប់គណបក្សនយោបាយនិងការបង្កើតបរិយាកាសអព្យាក្រិតដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងន័យពង្រឹងភាពត្រឹមត្រូវ សុចរិតភាព និងភាពយុត្តិធម៌ក្នុងដំណើរការបោះឆ្នោត»។

ក្នុងរបាយការណ៍របស់ខ្លួនខុមហ្វ្រែលរកឃើញថា មានភាពមិនប្រក្រតីចំនួន៣.០០០ ករណីក្នុងការិយាល័យបោះឆ្នោតចំនួន៥.៨១០។ ភាពមិនប្រក្រតីទាំងនោះ រួមមានអ្នកបោះឆ្នោតរកឈ្មោះមិនឃើញ គ្មានបណ្ណព័ត៌មាន រកការិយាល័យបោះឆ្នោតមិនឃើញ គ្មានឯកសារបញ្ជាក់អត្តសញ្ញាណ ខុសទិន្នន័យជាដើម។ ជាងនេះទៅទៀត អាជ្ញាធរមូលដ្ឋានឃ្លាំមើលការបោះឆ្នោត ការប្រកួតប្រជែងមិនស្មើភាពរវាងគណបក្សកាន់អំណាច និងគណបក្សក្រៅអំណាច គម្លាតនៃការប្រើប្រាស់ធនធានរវាងគណបក្សកាន់អំណាច និងគណបក្សប្រកួតប្រជែង ប្រពន្ធ័ផ្សព្វផ្សាយពិសេសបណ្ដាញទូរទស្សន៍បម្រើការឃោសនាឲ្យគណបក្សប្រជាជនកម្ពុជា ហើយបានរំលោភលើបទបញ្ជា និងគោលការណ៍របស់ គជប។ បន្ថែមពីនោះកងកម្លាំងប្រដាប់អាវុធ និងមន្ដ្រីរាជការបានបម្រើឲ្យគណបក្សកាន់អំណាច ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប មិនមានតម្លាភាពក្នុងការដោះស្រាយបណ្តឹង។

លោកយឹម សុវណ្ណ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី និងលោក អ៊ូ ចន្ទរិទ្ធ តំណាងរាស្ដ្រមកពីគណបក្សសិទ្ធិមនុស្ស បានគាំទ្ររបាយការណ៍រកឃើញរបស់ខុមហ្វ្រែលនេះ។ ហើយពួកលោកបានគាំទ្រឲ្យមានការរៀបចំរចនាសម្ព័ន្ធដឹកនាំ គជប ឡើងវិញផងដែរ។

ដោយឡែកអង្គការចំនួនប្រាំមួយផ្សេងទៀត ក៏បានរកឃើញថាមានបញ្ហាដូចគ្នានេះដែរ ក្នុងការបោះឆ្នោតឃុំសង្កាត់កន្លងទៅថ្មីៗនេះ។

លោក ទេព នីថា អគ្គលេខាធិការនៃ គជប បានមានប្រសាសន៍ដោយទទួលស្គាល់ថា មានភាពមិនប្រក្រតីខ្លះបានកើតឡើងដែរ ដោយគជប នឹងធ្វើការកែសម្រួលការងាររបស់ខ្លួនបន្ថែមទៀត។

«ចំពោះមុខនេះ គជបធ្វើសន្និបាទបូកសរុបដកពិសោធន៍ការងារអនុវត្តត្រឹមត្រូវ ឬខ្វះខាតយ៉ាងណានៅថ្ងៃទី២១ និង២២ នៅតាមខេត្តទាំងអស់។ ហើយ គជប នឹងធ្វើការបូកសរុបដកពិសោធន៍របស់ខ្លួនដែរនៅថ្ងៃទី១២ និង១៣ ខែកក្កដា។ យើងនឹងពិនិត្យចំណុចខ្វះខាត រួមទាំងអនុសាសន៍របស់អង្គការមិនមែនរដ្ឋាភិបាលទៀត ដើម្បីយើងធ្វើការកែលំអក្នុងការបោះឆ្នោតខាងមុខ»។

ចំពោះការរុះរើសមាសភាព គជប លោកទេព នីថា មិនធ្វើអត្ថាធិប្បាយទេ ដោយបញ្ជាក់ថាការជ្រើសតាំងសមាសភាព គជប ជាកិច្ចការរបស់ក្រសួងមហាផ្ទៃ។ សូមបញ្ជាក់ថា គជប គ្រោងនឹងធ្វើការប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី២៤ ខែមិថុនា ខាងមុខនេះ៕

 

Posted on 21 June 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់, ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: