គណបក្ស​ប្រឆាំង​ មិន​គាំទ្រ​កិច្ច​ព្រម​ព្រៀង​ជាមួយ​វៀត​ណាម​ ដោះដូរ​ភូមិខ្មែ​​រ​ នៅតាម​បណ្តោយ​ព្រំដែន​ទេ​

http://www.camnews.org/2012/06/20/

គណបក្សប្រឆាំង មិនគាំទ្រកិច្ចព្រមព្រៀងជាមួយវៀតណាម ដោះដូរភូមិខ្មែរ នៅតាមបណ្តោយព្រំដែនទេ

ថ្ងៃទី 20 មិថុនា 2012
ដោយ: រតនា
CEN

ភ្នំពេញ: មន្ត្រីគណបក្សជំទាស់ចំនួន ២ ដែលមានអាសនៈ នៅក្នុងសភាជាតិ មិនបានសម្តែងនូវការគាំទ្រដល់គណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការព្រំដែន នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះកិច្ចព្រមព្រៀងជាមួយនឹងគណៈកម្មាធិការកិច្ចការព្រំដែន ប្រទេសវៀតណាមក្នុងការដោះដូរភូមិមួយចំនួន នៃខេត្ត ដែលស្តិត នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឡើយ។

ក្រុមសមាជិកសភាបក្សប្រឆាំង បានអះអាងថា នឹងធ្វើលិខិតកោះហៅប្រធានគណៈកម្មាធិការកិច្ចព្រំដែនកម្ពុជា មកឆ្លើយបំភ្លឺនៅក្នុងសភាជាតិ នាពេលខាងមុខ។

លោក អ៊ូ ច័ន្ទឫទ្ធិ សមាជិកសភាមណ្ឌលព្រៃវែង នៃគណបក្សសិទ្ធិមនុស្ស បានមានប្រសាសន៍ថា “ខ្ញុំយល់ថា មិនគួរមានការដោះដូរភូមិរបស់ប្រជាពលរដ្ឋខ្មែរទេ បើសិនដីខ្មែរ គឺជាដីខ្មែរ ជារបស់ខ្មែរ បើដីវៀតណាម ជារបស់វៀតណាម។ មិនអាចថា ដីរបស់ខ្មែរ ដូរឲ្យទៅវៀតណាម ហើយវៀតណាម ដូរដីឲ្យខ្មែរវិញនោះទេ។ មិនដែលប្រទេសណាមួយ គេធ្វើការដោះដូរដីទេ។ ដូច្នេះការដោះដូរភូមិរបស់ប្រជាពលរដ្ឋខ្មែរនៅតាមបណ្តោយព្រំដែននោះ វាជារឿងមួយមិនសមរម្យទេ”។

ចំណែកលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី បានមានប្រសាសន៍ថា គណបក្សសមរង្ស៊ី អត់គាំទ្រនៅលើកិច្ចព្រមព្រៀង នៃការដោះដូរភូមិប្រជាពលរដ្ឋ នៅតាមបណ្តោយព្រំដែលជាមួយប្រទេសវៀតណាមនោះទេ។

លោក យឹម សុវណ្ណ បានបញ្ជាក់ថា “គណបក្សសមរង្ស៊ី សូមប្រឆាំងដាច់ខាត ហើយសូមប្រឆាំងដាច់ខាត ចំពោះការកាត់ដីខ្មែរ ទៅឲ្យប្រទេសវៀតណាម។ ដីខ្មែរទាំងអស់អត់មានការដោះដូរអ្វីទេ។ ដីខ្មែរកាលពីមុនឆ្នាំ១៩៤៩ គឺ២១ ខេត្តក្រុងឯណោះ នៅវៀតណាមសព្វថ្ងៃ ដែលជាទឹកដីកម្ពុជាក្រោម។ ដូច្នេះកុំមកនិយាយថា ដីនៅភូមិនេះ ដីនៅកន្លែងនោះ សុទ្ធតែជារបស់វៀតណាម។ អត់មានទេ គឺជាដីរបស់ខ្មែរទាំងអស់”។

លោកយឹមសុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី បានបញ្ជាក់ទៀតថា គណបក្សសមរង្ស៊ីសូមប្រឆាំងដាច់ខាត់នូវទង្វើទាំងឡាយណា ដែលកាត់ដី ទោះតែមួយចង្អាម ទៅឲ្យវៀតណាម ក៏គណបក្សសមរង្ស៊ី ប្រឆាំងដាច់ខាត។

អ្នកនាំពាក្យគណបក្សប្រឆាំងរូបនេះ បានមានប្រសាសន៍បន្តថា គណបក្សសមរង្ស៊ី ធ្លាប់បានសរសេរលិខិតជាច្រើនលើកមកហើយ សុំឲ្យរាជរដ្ឋាភិបាលមកបំភ្លឺបញ្ហាព្រំដែន ក៏ប៉ុន្តែមកដល់ពេលនេះ អត់មានការឆ្លើយបំភ្លឺណាមួយ ឲ្យសមស្របទេ នៅក្នុងរដ្ឋសភា ដើម្បីឲ្យមានការសួរដេញដោលគ្នា សម្រាប់ការឆ្លុះបញ្ចាំងនូវការពិតនោះទេ។

លោក យឹម សុវណ្ណ បានចោទប្រកាន់ថា “អ្វីៗដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើនេះ បំរើឲ្យបរទេស។ គណបក្សសមរង្ស៊ី មិនបានចូលរួមប្រជុំសភាអនុម័តសន្ធិសញ្ញាបំពេញបន្ថែម កាលពីឆ្នាំ២០០៥ នោះទេ ពីព្រោះយើងដឹងរួចស្រេចទៅហើយថា ការដែលយកសន្ធិសញ្ញាបន្ថែម ហើយនិងសន្ធិសញ្ញាមួយចំនួន ដែលគណបក្សប្រជាជន បានធ្វើជាមួយវៀតណាម នៅក្នុងទស្សវត្សឆ្នាំ១៩៨០ នោះ គឺប៉ះពាល់នូវផលប្រយោជន៍ជាតិ បាត់បង់ទឹកដី។ ទាំងភស្តុតាងជាក់ស្តែង ទាំងក្របខណ្ឌច្បាប់ ដែលមានតម្កល់នៅអង្គការសហប្រជាជាតិ ទាំងសាក្ស៊ីនៅរស់ និងសាក្សីរស់នៅតាមបណ្តោយព្រំដែន គឺបានបង្ហាញឲ្យឃើញថា ការអនុវត្តសន្ធិសញ្ញាបន្ថែមនេះ ធ្វើឲ្យបាត់បង់ទឹកដីខ្មែរ។ ហេតុដូច្នេះហើយ គណបក្សសមរង្ស៊ីចាប់តាំងពីឆ្នាំ២០០៥ មក មិនគាំទ្រដាច់ខាតសន្ធិសញ្ញាបន្ថែម ហើយគណបក្សសមរង្ស៊ី នឹងសរសេរលិខិតផ្ញើទៅប្រមុខរាជរដ្ឋាភិបាល ឲ្យមានការឆ្លើយបំភ្លឺ ចំពោះសភាជាតិ លើករណី នៃកិច្ចព្រមព្រៀងដោះដូរភូមិពលរដ្ឋខ្មែរ នៅបណ្តោយព្រំដែនកម្ពុជា-វៀតណាម ហើយនិងចាត់បញ្ជូនប្រតិភូគណបក្សចុះត្រួតពិនិត្យ នៅតាមបណ្តោយព្រំដែនទាំងនោះ នាពេលឆាប់ៗ”។

សូមរម្លឹកថា លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការ ទទួលបន្ទុកកិច្ចព្រំដែនកម្ពុជា នៅពេលថ្មីៗនេះ បានមានប្រសាសន៍ពន្យល់ថា ការដោះដូរភូមិនៅតាមបណ្តោយព្រំដែនជាមួយប្រទេសវៀតណាមយោងតាមកិច្ចព្រមព្រៀងជាមួយគ្នានោះ នឹងចាប់ផ្តើមចេញពីភូមិថ្លុកត្រាច និងភូមិអន្លង់ជ្រៃ ដែលជាស្រុកកំណើតសម្តេចហេងសំរិន ប្រធានរដ្ឋសភាជាតិមុនគេ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការដោះដូរភូមិ នៅតាមបណ្តោយព្រំដែននោះ គឺមិនបានធ្វើឲ្យបាត់បង់ទឹកដីខ្មែរឡើយ។ ការដោះដូរភូមិនោះ ដើម្បីរក្សាទុកភូមិខ្មែរណា ដែលមានពលរដ្ឋខ្មែររស់នៅ ដោយទុកបញ្ចូល ក្នុងទឹកដីកម្ពុជាដូចដើម។

លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានបន្ទោសលើអាណាព្យាបាលបារាំង ដែលបានគូសផែនទី កាត់ដីភូមិកម្ពុជា ចូលទៅក្នុងទឹកដីវៀតណាម ហើយពេលនេះ រដ្ឋាភិបាលកម្ពុជា និងវៀតណាម រៀបចំបោះបង្គោលកំណត់ព្រំដែនគោករវាងប្រទេសទាំងពីរ ចាប់តាំងពីឆ្នាំ២០០៦ ទើបតម្រូវឲ្យមានការដោះដូរដីភូមិ តាមបណ្តោយព្រំដែន៕

Posted on 21 June 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: