​ក្រុម​ការងារ​ ថ្នាក់​ក​ណ្តា​ល ថ្លែងអំណរ​គុណដល់ ប​ងប្អូន​ប្រជាពលរដ្ឋ​ នៅតំបន់​ក្តុល ឃុំ​ក្រាំ​ង​ស្គារ ស្រុក​ទឹក​ផុស​ ខេត្ត​កំពង់ឆ្នាំង​

http://www.dap-news.com/typography/the-news/44030-2012-06-20-00-50-53.html

ក្រុមការងារ ថ្នាក់កណ្តាល ថ្លែងអំណរគុណដល់ បងប្អូនប្រជាពលរដ្ឋ នៅតំបន់ក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំងៈ កាលពីចុងសប្តាហ៍កន្លងទៅ លោក គឹម សាន់ លោក ស៊ឹង សុគង់លោក ជិន សារ៉នតំណាង លោក ត្រាំ អ៊ីវតឹក អនុប្រធានគណៈពង្រឹង មូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយស្រុកទឹកផុស និងក្រុមការងារជាច្រើនរូបទៀត ព្រមទាំងមន្រ្តីក្រុមប្រឹក្សាស្រុក ឃុំ ភូមិបានដំណើរការជួបជុំប្រធានភូមិ ប្រធានសាខាបក្សភូមិ នៅទីស្នាក់ការគណបក្ស តំបន់ក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោក សុខ សុវណ្ណ ក្នុងនាមប្រធានក្រុមប្រឹក្សាឃុំ បានជម្រាបជូននូវលទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ គឺបានប្រព្រឹត្តទៅប្រកបដោយអត្ថន័យ ខ្លឹមសារ និងរូបភាពយ៉ាងល្អប្រពៃ ដោយសេរី និងយុត្តិធម៌ គួរជាទីមោទនៈក្រៃលែង ក្នុងភូមិសាស្រ្តតំបន់ក្តុល ឃុំក្រាំងស្គារ ក៏ដូចជាគ្រប់តំបន់ទូទាំងប្រទេស។

បើយើងពិនិត្យលទ្ធផល នៅឃុំក្រាំងស្គារ មានសម្លេងស្រុតចុះបន្តិចមែន ប៉ុន្តែសម្លេងតំបន់ក្តុល មានការកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺរក្សាការពារខ្សែក្រវាត់ យ៉ាងរឹងមាំដដែល ពិសេសបើប្រៀបធៀបដំណើរការ ៣ លើក គណបក្សប្រជាជនបង្កើន សម្លេងជាបន្តបន្ទាប់។ អង្គប្រជុំក៏បានបន្តធ្វើការពិភាក្សា យ៉ាងផុលផុសលើចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមតាមការិយាល័យនីមួយៗ មានករណីសម្លេងឆ្នោតថយចុះ សម្លេងឆ្នោតកើន និងសម្លេងឆ្នោតស្មើ ដើម្បីកំណត់ទិសដៅ នៅពេលបោះឆ្នោតនាឆ្នាំ២០១៣ ខាងមុខ។

លោក គឹម សាន់ តំណាងលោក រដ្ឋមន្រ្តី ត្រាំ អ៊ីវតឹក ក្នុងនាមសម្តេចទាំង៣ បានសូមថ្លែងអំណរគុណ ជាអនេកដល់បងប្អូន សមាជិកសមាជិកាគណបក្សប្រជាជន ក្នុងតំបន់ក្តុល ឃុំក្រាំងស្គារ ទាំងមូលដែលបានខិតខំ ប្រឹងប្រែង ចុះធ្វើយុទ្ធនាការឃោសនា ស្វែងរកសម្លេងឆ្នោត តាមខ្នងផ្ទះលោកគ្រូអ្នកគ្រូ កម្មករកម្មការនី ទាំងពុទ្ធចក្រ និងអាណាចក្រ ធ្វើឲ្យសម្លេងគាំទ្រមានការ កើនឡើងយ៉ាងបន្តទៀត។

ក្រុមការងារ បានដកស្រង់នូវអនុសាសន៍របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងឱកាសបើកការដ្ឋាន ស្ថាបនាផ្លូវជាតិលេខ៥៦ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅពិសេសលោកបាន អំពាវនាវដល់មន្រ្តី សមាជិកសមាជិកាគណបក្សប្រជាជន ទាំងអស់ដែលទើបជាប់ឆ្នោតថ្មី សូមបន្តកិច្ចខិតខំបំពេញការងារ បម្រើប្រជាពលរដ្ឋ ធ្វើលិខិតផ្សេងៗមិនត្រូវយក កម្រៃក្រៅឡើយ៕

Posted on 20 June 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: