អគ្គ​លេខា​ធិកា​រ​ គ​.​​ជ​.​​ប​.​ ប្រតិ​កម្ម​​នឹង​​គណបក្ស​នយោបាយ​ និង​​របាយ​ការណ៍​​រប​ស់​​ខុមហ្វ្រែល​​

http://www.cen.com.kh/localnews/show_detail/19?token=NTg3M2UyNTU2NTQyMGZlNGMwYmI5NmJjNjVjNjAy

(ថ្ងៃទី 20 មិថុនា 2012, ម៉ោង 02:51:PM) | ដោយ: រតនា

ភ្នំពេញ: លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២ បានមានប្រសាសន៍ថា ការលើកឡើងរបស់លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី ដែលទាមទារឲ្យមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីន ដឹកនាំ គ.ជ.ប នោះ គឺជាការនិយាយដដែល។
លោក ទេព នីថា បានបញ្ជាក់ថា “តាមពិតទៅគាត់និយាយបែបនេះ ប្រហែលជាគាត់មិនសប្បាយចិត្តនឹងលទ្ធផលបោះឆ្នោត ហើយការផ្លាស់ប្ដូរក្បាលម៉ាស៊ីន ដឹកនាំ គ.ជ.ប មិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប ទេ។ នៅក្នុងសមាភាពដឹកនាំ គ.ជ.ប ក៏មានតំណាងគណបក្សនយោបាយចូលរួមដែរ”។

លោកអគ្គលេខាធិការ បានបន្តថា យោងតាមច្បាប់ គឺក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ជាអ្នកជ្រើសតាំងសមាភាព សម្រាប់ដឹកនាំ គ.ជ.ប ហើយស្នើទៅសុំការអនុម័តពីស្ថាប័នរដ្ឋសភាជាតិ មិនមែន គ.ជ.ប អនុម័តជ្រើសរើសដោយខ្លួនឯងនោះទេ។

ទាក់ទងទៅនឹងការលើកឡើងក្នុងរបាយការណ៍វាយតម្លៃចុងក្រោយ ស្ដីពី លទ្ធផលចុងក្រោយជុំវិញការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ដែលធ្វើឡើងដោយខុមហ្វ្រែល នៅព្រឹកថ្ងៃទី២០មិថុនា ឆ្នាំ២០១២ក៏ត្រូវបានលោក ទេព នីថា អះអាងថា ជាសម្ដីនិយាយដដែលៗ នៅរាល់ការបោះឆ្នោត ប៉ុន្មានលើកមកហើយ។

លោក ទេព នីថា បានបញ្ជាក់ថា “ខុមហ្វ្រែល ចង់ល្អ ១០០% ហើយប្រហែលជាគាត់ ចង់ឲ្យមេឃុំ ចៅសង្កាត់ និងមន្ត្រីអាជ្ញាធរទាំងអស់ នៅក្នុងផ្ទះ កុំទៅណាឲ្យសោះ នៅថ្ងៃបោះឆ្នោត តែគាត់ភ្លេចថា មេឃុំចៅសង្កាត់ទាំងនោះ ក៏មានសិទ្ធិដូចពលរដ្ឋដែរ”។

លោកអគ្គលេខាធិការ បន្តថា មេឃុំ ចៅសង្កាត់ និងមន្ត្រីអាជ្ញាធរ មានភារកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន ប៉ុន្តែគ្រាន់តែមេឃុំ ឬមន្ត្រីអាជ្ញាធរដើរក្បែរមណ្ឌលបោះឆ្នោត ប្រជាពលរដ្ឋសួរនាំ ក៏គេប្ដឹងដែរ។

ការលើកឡើងរបស់អគ្គលេខាធិការ គ.ជ.ប. ខាងលើនេះ បានធ្វើឡើងភ្លាមៗ ក្រោយពីអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល បានបង្ហាញពីភាពមិនប្រក្រតីជាច្រើន នៅអំឡុងពេលដំណើរការបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃទី៣មិថុនា ឆ្នាំ២០១២។

របាយការណ៍របស់ខុមហ្វ្រែល ដែលបានប្រកាសនាព្រឹកថ្ងៃទី២០មិថុនា ឆ្នាំ២០១២ បង្ហាញថា ភាពមិនប្រក្រតី ដែលបានកើតឡើងនៅក្នុងពេលនោះ។
ជាមួយគ្នានោះ តំណាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍នោះ បានគាំទ្ររបាយការណ៍របស់ខុមហ្វ្រែល និងបានស្នើឲ្យធ្វើការផ្លាស់ប្ដូរក្បាលម៉ាស៊ីន ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. ផងដែរ៕

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប

Posted on 20 June 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់, គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: