លោក​ គន់​ គីម​ ជួប​សំណេះ​សំណាល​ ជា​មួយ​យុវជន​ ខេត្ត​ឧត្តរមាន​ជ័យ​​

http://www.dap-news.com/typography/the-news/44017-2012-06-19-09-28-17.html

លោក គន់ គីម ជួបសំណេះសំណាល ជាមួយយុវជន ខេត្តឧត្តរមានជ័យ

Tuesday, 19 June 2012 16:27 ដោយៈ សយ សុជាតា-Posted: ID-009

ឧត្តរមានជ័យៈ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១២ លោក គន់ គីម សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តឧត្តរមាជ័យ បានទទួលជួបសំណេះសំណាល ជាមួយក្រុមយុវជនខេត្ត ដើម្បីបូកសរុបវាយតម្លៃ អំពីសកម្មភាពការងារយុវជននៅមូលដ្ឋានមុនពេលដំណើរការ បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣កន្លងទៅ ។

មានប្រសាសន៍សំណេះ សំណាលនាឱកាសនោះ លោក គន់ គីម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលក្រុមយុវជនសម្រេចបាន និងសូមស្នើសុំឲ្យយុវជនបន្តសកម្មភាពនេះបន្តទៀត។   លោកបានចាត់ទុកថា យុវជន គឺជាកម្លាំងដ៏សំខាន់ និងមានប្រសិទ្ធិភាពក្នុងការផ្តល់យោបល់គំនិតល្អៗ ទាំងសីលធម៌ និងចរិយាធម៌ ពិសេសការប្រកាន់ភ្ជាប់នូវការទទួលខុសត្រូវចំពោះជោគវាសនាអនាគតសង្គមជាតិ ។

ក្នុងទិសដៅបន្ត លោក គន់ គីម បានផ្តាំផ្ញើដល់ក្រុមយុវជនឲ្យបន្តពង្រីកសមត្ថភាពយុវជនតាមបណ្តាភូមិ ឃុំ  ស្រុក ក្រុង ឲ្យបានខ្លាំងក្លា ក្នុងនោះមានការបើកវគ្គបណ្តុះបណ្តាលលើមុខជំនាញបច្ចេកទេសមួយចំនួនដូចជា៖ កិច្ចការរដ្ឋបាល  កុំព្យូទ័រ វេទិការសាធារណៈ និងការរួមចំណែក ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបម្រើផល ប្រយោជន៏របស់ប្រជាពលរដ្ឋ និងសង្គមជាតិ។ ជាមួយនឹងកិច្ចសំណេះសំណាលនេះដែរលោក គន់ គីម ក៏បាន ឧបត្ថម្ភថវិកាដល់ យុវជនទាំង៨៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល៕

Posted on 20 June 2012, in ផ្សេងៗ and tagged . Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: