​ពាក្យ​​បណ្តឹ​ង​​ទា​ក់​ទង​នឹង​ការ​បោះឆ្នោត​ដោះស្រាយ​រួចរាល់​

http://www.khmer.rfi.fr/complaints-concerning-vote-were-resolved

អត្ថបទចុះផ្សាយនៅថ្ងៃ អាទិត្យ 17 មិថុនា 2012 – ពាក្យបណ្តឹងទាក់ទងនឹងការបោះឆ្នោតដោះស្រាយរួចរាល់

គជប បានរៀបចំកិច្ចប្រជុំនាពេលកន្លងមក

RFI/Siv Channa

ពាក្យបណ្តឹងទាក់ទងនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបានដោះស្រាយចប់រួចរាល់អស់ហើយនៅចុងសប្តាហ៍នេះ។ នេះបើតាមការប្រាប់ឲ្យដឹងរបស់មន្ត្រីអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ ដូច្នេះ ការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤មិថុនាខាងមុខ ទៅតាមការគ្រោងទុកដោយគ្មានការពន្យារនោះឡើយ។ គណបក្សនយោបាយភាគច្រើនបានប្រកាសទទួលស្គាល់លទ្ធផលបណ្តោះអាសន្នរួចទៅហើយខណៈដែលគណបក្សសម រង្ស៊ី ប្រកាសមិនទទួលយកលទ្ធផលបោះឆ្នោតនេះ។

ពាក្យបណ្តឹងដែលនៅសេសសល់ចុងក្រោយទាក់ទងនឹងការបោះឆ្នោតត្រូវបាន គ.ជ.បដោះស្រាយបញ្ចប់រួចរាល់ហើយនៅថ្ងៃសៅរ៍ម្សិលមិញនេះ។ នេះបើយោងតាមការប្រាប់ឲ្យដឹងរបស់លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងផ្ទៀងផ្ទាត់លទ្ធផលចុងក្រោយមុននឹងប្រកាសលទ្ធផលផ្លូវការបាននៅថ្ងៃទី២៤មិថុនាខាងមុខនេះទៅតាមការគ្រោងទុក។

លោកទេព នីថា បានប្រាប់ឲ្យដឹងនៅថ្ងៃនេះថាក្នុងអំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅនេះ មានពាក្យបណ្តឹងចំនួន ១៣៩ ត្រូវបានដាក់ទៅគណៈកម្មាធិការរៀបចំបោះឆ្នោតថ្នាក់ឃុំសង្កាត់ ពាក្យបណ្តឹងចំនួន ៧៩ ត្រូវបានបញ្ជូនដល់ថ្នាក់ខេត្ត និងពាក្យបណ្តឹងចំនួន ៧០ បានឡើងដល់គ.ជ.ប។ ពាក្យបណ្តឹងទាំងនោះត្រូវបានដោះស្រាយចប់រួចរាល់អស់ហើយនៅក្នុងសវនាការចុងក្រោយកាលពីថ្ងៃសៅរ៍ម្សិលមិញក្នុងនោះក៏មានពាក្យបណ្តឹងទាក់ទងនឹងលោកសម រង្ស៊ីផងដែរ។ លោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំងត្រូវបាន គ.ជ.ប សម្រេចផាកពិន័យចំនួន ១០ លានរៀលពីបទជេរប្រមាថមេដឹកនាំគណបក្សប្រជាជនក្នុងអំឡុងពេលឃោសនាបោះឆ្នោតដែលប្តឹងដោយតំណាងគណបក្សប្រជាជនកម្ពុជាក្រុងភ្នំពេញ។ ក្រៅពីនោះ ពាក្យបណ្តឹងភាគច្រើនត្រូវបានប្តឹងដោយគណបក្សប្រឆាំង។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣បានប្រព្រឹត្តទៅកាលពីថ្ងៃទី៣មិថុនាដោយមានគណបក្សនយោបាយចំនួន១០បានចូលរួម។ យោងតាមលទ្ធផលបណ្តោះអាសន្នដែលទទួលបានពីគណបក្សនយោបាយនីមួយៗ គណបក្សប្រជាជនកម្ពុជាឈ្នះបានភាគច្រើនលើសលប់ពោលគឺឈ្នះកាន់កាប់ឃុំសង្កាត់ចំនួន ១ ៥៩១ ក្នុងចំណោមឃុំសង្កាត់ ១ ៦៣៣ នៅទូទាំងប្រទេស។

ចំណែកគណបក្សសម រង្ស៊ីឈ្នះបាន ២២ ឃុំសង្កាត់ និងគណបក្សសិទ្ធិមនុស្សបាន ១៨ ឃុំសង្កាត់។ យ៉ាងណាក៏ដោយ តួលេខនេះអាចមានការប្រែប្រួលបន្តិចបន្តួចនៅក្នុងលទ្ធផលផ្លូវការពីព្រោះនៅសល់ពីរឃុំសង្កាត់ទៀតដែលគេមិនទាន់ដឹងថាបានទៅលើគណបក្សណានៅឡើយ។

ក្នុងខណៈពេលទន្ទឹងរង់ចាំលទ្ធផលផ្លូវការ គណបក្សភាគច្រើនបានប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោតរួចទៅហើយ។ ដោយឡែក គណបក្សសម រង្ស៊ីប្រកាសបដិសេធមិនទទួលយកលទ្ធផលបោះឆ្នោតនេះទេក្រោមហេតុផលថាមានភាពមិនប្រក្រតីជាច្រើនបានកើតឡើង។ រីឯគណបក្សសិទ្ធិមនុស្សវិញនៅមិនទាន់សម្រេចថាត្រូវទទួលយកឬបដិសេធលទ្ធផលនេះនៅឡើយទេដោយរង់ចាំការប្រកាសលទ្ធផលជាផ្លូវការសិន៕

Posted on 19 June 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់, គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: