គ​.ជ.ប​ តម្កល់​សេ​ចក្តី​ស​​​​​​​​​​​​​​​​​​ម្រេច​របស់​គ​​​​​​ណៈកម្ម​​ការ​​រៀប​​ចំកា​​​​រ​បោះឆ្នោត​រាជ​ធានី​ភ្នំ​ពេញ​ពិន័យ​មេបក្ស​ប្រឆាំ​ង​១០លា​ន​រៀល​

http://www.fpmonline.net/archives/19052

.. តម្កល់សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញពិន័យមេបក្សប្រឆាំង១០លានរៀល

ច័ន្ទ 18 មិថុនា 2012 – 2:14 pm | 401 views

កាលពីថ្ងៃសៅរ៍ក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចហើយចំពោះការប្តឹងទាស់ករណីលោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ីដែលត្រូវចោទថា បានបរិហាកេរ្តិ៍ និងប្រមាថនាយករដ្ឋមន្រ្តី ដោយតម្កល់សេចក្តីសម្រេចរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញឲ្យនៅដដែល នោះគឺពិន័យមេបក្សប្រឆាំងចំនួន១០លានរៀល។

លោក សម រង្ស៊ី ថ្លែងតាមរយៈវីដេអូខនហ្វើរិនកន្លងមក

លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងសមរង្ស៊ីត្រូវចោទដោយគណបក្សប្រជាជនកម្ពុជាថា បានបរិហាកេរ្តិ៍ប្រមាថជាសាធារណៈទៅលើនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន ចំពោះការឃោសនាតាមរយៈវីដេអូខនហ្វើរិន ដោយប្រើពាក្យ «រដ្ឋាភិបាលក្បត់ជាតិ រដ្ឋាភិបាល ហ៊ុន សែន» នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១២ ជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត។

ករណីខាងលើនេះ ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (គធប) លើកមកធ្វើការជំនុំជម្រះនៅថ្ងៃទី១១ ខែមិថុនា ដោយសម្រេចពិន័យលោក សម រង្ស៊ី ចំនួន១០លានរៀល ចំពោះបទរំលោភច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត។ ប៉ុន្តែការសម្រេចនេះ ត្រូវបានតំណាងគណបក្សប្រជាជនកម្ពុជាច្រានចោលដោយថា ទោសនេះមិនទាន់សមស្រប ហើយបានប្តឹងបន្តទៅកាន់ គ.ជ.ប។ ស្របគ្នានេះ តំណាងគណបក្សសមរង្ស៊ីក៏បានធ្វើការប្តឹងជំនាស់ចំពោះការសម្រេចនេះដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៦ មិថុនា គ.ជ.ប បានសម្រេចហើយដោយបដិសេធចោលបណ្តឹងរបស់តំណាងគណបក្សទាំងពីរ ហើយតម្កល់សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញទុកជាបានការ និងបិទផ្លូវតវ៉ា៕

Posted on 19 June 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់, គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: