គណបក្ស​ ប្រជាជន​កម្ពុជា​ ស្រុក​ប្រាសាទ​បាគង​ សន្និបាត​បូកសរុប​ ដក​​​​​​​​​​​​​​​​​​​ពិសោធន៍​ការងារ​ បោះឆ្នោត​ជ្រើសរើស​ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ អាណត្តិ​ទី៣ ​ឆ្នាំ២០១២​

http://www.dap-news.com/typography/the-news/43963-2012-06-18-10-51-46.html

គណបក្ស ប្រជាជនកម្ពុជា ស្រុកប្រាសាទបាគង សន្និបាតបូកសរុប ដកពិសោធន៍ការងារ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២

Monday, 18 June 2012 17:47

សៀមរាប  បន្ទាប់ពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅ។ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១២ នេះ គណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបាគង បានធ្វើសន្និបាតបូកសរុប ដកពិសោធន៍ការងារ នៅទីស្នាក់ការគណបក្ស ប្រជាជនស្រុកប្រាសាទបាគង ស្ថិតក្រោមអធិបតីភាពរបស់លោក ម៉ន សាម៉ុន ប្រធានអង្គប្រជុំ និងជាប្រធានក្រុមការងារ នៃគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកប្រាសាទបាគង ដោយមានការចូល រួមពី លោក លោកស្រីអនុប្រធាន សមាជិក គណៈបក្សប្រជាជនកម្ពុជា និងភ្ញៀវកិត្តិយស ជាង ២០០នាក់។

បើតាមរបារការណ៍បូក សរុបការងារបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២ បានសរបញ្ជាក់ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបាគង បានរៀបចំ ការងារពង្រឹង និងពង្រីកគណបក្សប្រកប ដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវ ក្រោមការជួយគាំទ្រពី គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា, គណៈកម្មាធិការនៃគណបក្សខេត្ត ព្រមទាំងមានការណែនាំពី ក្រុមការងារបក្សខេត្ត ដែលមាន លោក ទៀ បាញ់ សមាជិក គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល លោក សៀង ណាំ សមាជិករដ្ឋសភា មណ្ឌលសៀមរាប បានដឹកនាំចុះតាមមូលដ្ឋានមូលដ្នាន។

ជាលទ្ធផលសរុប នៃការរាប់សន្លឹកឆ្នោត សម្រាប់ស្រុកប្រាសាទបាគង គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិនេះ ទទួលបាន ១៧.១៥១ សំឡេង នៃចំនួនសន្លឹកឆ្នោត បានការ សរុប ២៨.៥៥៣សន្លឹក គឺអាសនៈ ក្រុមប្រឹក្សាឃុំ ស្មើនឹង ៣៧អាសនៈ ក្នុងចំណោមអាសនៈ សរុប ចំនួន ៥០អាសនៈ (កើន ៦អាសនៈ) មានការកើនឡើង ៣.៦៨៤សំឡេង ក្នុងចំណោមឃុំទាំង ៨ បើប្រៀបធៀបឆ្នាំ២០០៧។

លោក ម៉ន សាម៉ុន ប្រធានអង្គប្រជុំ បានមានប្រសាសន៍ បូកសរុបអង្គសន្និបាត ព្រមទាំងបានលើកទិសដៅ និងភារកិច្ចអនុវត្តបន្តជារួម ថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣នេះ ត្រូវបានបញ្ចប់ប្រកបដោយ ជោគជ័យក្នុងលក្ខណៈសេរី ប្រជាធិបតេយ្យដ៏ទូលំទូលាយ និងបានល្អប្រសើរជាងលើកមុនៗ អាស្រ័យដោយកិច្ចខិតខំប្រឹងប្រែង ប្រកបដោយការឯកភាពខ្ពស់ របស់មន្ត្រី ក្រុមការងារបក្សគ្រប់លំដាប់ថ្នាក់ សមាជិកព្រឹទ្ធសភា សមាជិកសភា។

ហើយជានិច្ចកាលត្រូវបានលើកកម្ពស់គុណូបការៈ និងពង្រីកប្រជាប្រិយភាព របស់សម្ដេចទាំងបី ដែលនៅតែមានឥទ្ធិពល គ្របដណ្ដប់លើប្រជាពលរដ្ឋទូទៅ លើសមាជិក សមាជិការបក្ស នៅក្នុងប្រទេស ក៏ដូចលើឆាកអន្តរជាតិ។ ជាពិសេសសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវខិតខំបន្តពង្រឹងពង្រីកនូវអំពើល្អ ដើម្បីប្រមូលផ្ដុំការចូលរួម និងការគាំទ្រពីមហាជន ឲ្យបានកាន់តែច្រើនកុះករ៕

Posted on 19 June 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: