គ​.ជ.​ប​​​​​​​​បដិសេធបណ្ដឹងរបស់​គណ​បក្ស​សម​រង្ស៊ី​ប្ដឹង​លោក​ប៉ែន​​ស៊ីម៉ន​

 

http://www.everyday.com.kh/view

 

 

 

គ.ជ.បបដិសេធបណ្ដឹងរបស់គណបក្សសមរង្ស៊ីប្ដឹងលោកប៉ែនស៊ីម៉ន

ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១២ ម៉ោង១១:៣៩

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបដិសេធបណ្ដឹងរបស់គណ
បក្សសមរង្ស៊ីប្ដឹងលោកប៉ែនស៊ីម៉នប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋាន
គយនិងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថាបានយកម៉ោងរដ្ឋទៅឃោសនារកសំឡេងឆ្នោតឲ្យគណបក្ស
ប្រជាជនកម្ពុជា។ ការបដិសេធរបស់ គ.ជ.ប. ដោយសម្អាងថា លោក ប៉ែន ស៊ីម៉ន បានសុំច្បាប់ឈប់ជាផ្លូវការ
ពីក្រសួងរបស់ខ្លួន ។

លិខិតចំហរបស់គណបក្សសមរង្ស៊ី កាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០១២ បានលើកឡើងថាខ្ញុំឈ្មោះ ហ៊ីង យឿន
ដើមបណ្ដឹងសំណុំរឿងលេខ០០៣/១២ចុះថ្ងៃទី៨ខែមិថុនាឆ្នាំ២០១២បានទទួលរួចហើយនូវសេចក្ដីសម្រេចលេខ
០០៣/១២  គ.ជ.ប.ស.ស.រ  ចុះថ្ងៃទី១១  ខែមិថុនា  ឆ្នាំ២០១២ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ដែលបានបដិសេធចោលបណ្ដឹង  ឈ្មោះ ប៉ែន ស៊ីម៉ន ជាមន្ត្រីរាជការស៊ីវិល  បានឃោសនារកសំឡេងឆ្នោតឲ្យ
គណបក្សប្រជាជនកម្ពុជាដោយអះអាងថាផ្ទុយនឹងគតិច្បាប់ ។ 

នៅក្នុងលិខិតបានបញ្ជាក់ថា“ចំពោះការបដិសេធនេះខ្ញុំយល់ឃើញថាជាសេចក្ដីសម្រេចដ៏អយុត្តិធម៌មួយដែល
មិនអាចទទួលយកឡើយ។ប៉ុន្តែដោយយោងតាមច្បាប់បោះឆ្នោតបទបញ្ជា និងនីតិវិធិរបស់ គ.ជ.ប ខ្ញុំមិនអាច
ប្ដឹងករណីនេះទៅស្ថាប័នណាបន្តទៀតឡើយដោយហេតុថា គ.ជ.ប ជាស្ថាប័នសម្រេចចុងក្រោយ និងបិទផ្លូវ
តវ៉ា” ។

ចំពោះការលើកឡើងថា ជាការសម្រេចដ៏អយុត្តិធម៌ នៅក្នុងលិខិតចំហខាងលើ ត្រូវបានលោក ទេព នីថា អគ្គ
លេខាធិការគ.ជ.បពន្យល់នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១២ នេះថា គណបក្សសមរង្ស៊ីបានប្ដឹងមកថាមន្ត្រី
រាជការបានយកម៉ោងរដ្ឋទៅការឃោសនា  តែលោក ប៉ែន ស៊ីម៉ន  មានការសុំច្បាប់ឈប់ជាផ្លូវការទៅចូលរួម
បុណ្យ ពីក្រសួងរបស់គាត់។ លោកបញ្ជាក់ថា “ករណីនេះ អត់ខុសច្បាប់អីទេ អ៊‌ីចឹងហើយបានយើងឆ្លើយទៅ
វិញ បដិសេធបណ្ដឹងនេះ ដោយសារថា គាត់សុំច្បាប់ឈប់ទៅចូលរួមបុណ្យ ដោយមានការអនុញ្ញាតពីក្រសួង
របស់គាត់” ។

លោកអគ្គលេខាធិការគ.ជ.ប បានបន្ថែមថាឥឡូវហ្នឹង គ.ជ.ប កំពុងបើកសវនាការដោះស្រាយបណ្ដឹង ហើយ
បណ្ដឹងដែលគ្មានមូលហេតុគឺមិនអាចដោះស្រាយបានទេ។សម្រាប់បណ្ដឹងដែលមានទម្ងន់ត្រូវដោះស្រាយនៅ
សវនាការ គឺត្រូវហៅសាមីខ្លួនទាំងដើមចោទ និងចុងចោទ មកឆ្លងឆ្លើយគ្នានៅសវនាការដើម្បីសម្រេច ។

លោកបញ្ជាក់ទៀតថា “ តែករណីបណ្ដឹងខ្លះ គ្មានទម្ងន់សោះ គ្រាន់តែឮគេនិយាយ មកប្ដឹងដែរ គឺយើងមិនអាច
ទៅដោះស្រាយបានទេ” ។

សូមជម្រាបថា គ.ជ.ប បាននិងកំពុងដោះស្រាយបណ្ដឹងជាង ៣០ បណ្ដឹង ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី២៣ខែ
មិថុនា ឆ្នាំ២០១២ ហើយនឹងត្រូវប្រកាសសម្រេចនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ ៕

Posted on 14 June 2012, in គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: