ក្រុម​ប្រឹក្សា​ ឃុំ​-សង្កាត់​ គណ​បក្ស​ ប្រ​ឆាំង​ ចំនួ​ន​ពីរ​ សហ​ការ​គ្នា​ ដើម្បី​ធ្វើ​ការ​បម្រើ​ ប្រជាជន​

http://www.dap-news.com

ក្រុមប្រឹក្សា ឃុំសង្កាត់ គណបក្ស ប្រឆាំង ចំនួនពីរ សហការគ្នា ដើម្បីធ្វើការបម្រើ ប្រជាជន

Monday, 11 June 2012 12:00 ដោយលោក៖ ប៉ោ សេដ្ឋា-Posted:ID-010

ភ្នំពេញ៖ ក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី នឹងសហការគ្នា នៅពេលខាងមុខ ក្នុងបំណងរួមរួបគណបក្សទាំងពីរ និងបម្រើ ប្រជាជននៅថ្នាក់មូលដ្ឋាន។

តាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សសិទ្ធិមនុស្ស ចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១២ បានឲ្យដឹងថា គណបក្សសិទ្ធិមនុស្ស បានជំរុញល្បឿននៅមុខ មួយជំហានទៀត ក្នុងការធ្វើដំណើរឆ្ពោះ ទៅរកការរួបរួមគ្នារវាង គណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ដើម្បីបន្ថយឥទ្ធិពលគណបក្សកាន់អំណាច ក្នុងគោលបំណងបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរពិតប្រាកដ។

គណៈកម្មាធិការនាយក គណបក្សសិទ្ធិមនុស្ស នៅក្នុងអង្គប្រជុំប្រចាំខែរបស់ខ្លួន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១២ បានសម្រេច ២ចំណុច ទាក់ទងទៅនឹងការរួបរួមជាមួយគណបក្ស សម រង្ស៊ី៖
១.សុំឲ្យប្រធានគណបក្ស ចេញសេចក្តីណែនាំដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតមកពីគណបក្សសិទ្ធិមនុស្ស បន្ទាប់ពីថ្ងៃប្រកាសលទ្ធផលជាផ្លូវការ ឲ្យធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតពីគណបក្ស សម រង្ស៊ី ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងឃុំ-សង្កាត់របស់ខ្លួន។

២.បានអនុម័តលើសមាសភាពក្រុមការងារ ដែលនឹងត្រូវចរចាជាមួយក្រុមការងាររបស់ គណបក្សសម រង្ស៊ី។ សមាសភាពនៃក្រុមការងារនេះមាន៖
១.លោក ប៉ុល ហំម អនុប្រធានគណៈកម្មាធិការនាយក ប្រធាន
២.លោក យ៉ែម បុញ្ញាប្ញទ្ធិ អគ្គលេខាធិការ អនុប្រធាន
៣.លោកវេជ្ជបណ្ឌិត កែវ សម្បត្តិ អនុប្រធានគណៈកម្មាធិការនាយក សមាជិក
៤.លោក ម៉ៅ មុនីវណ្ណ អនុប្រធានគណៈកម្មាធិការប្រតិបត្តិ សមាជិក
៥.លោក អ៊ូ ច័ន្ទប្ញទ្ធិ អគ្គហេរញ្ញិក សមាជិក។

ពាក់ព័ន្ធនឹងការរួបរួមគណបក្សប្រឆាំងទាំងពីរនេះ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១២ នៅខេត្តបន្ទាយមានជ័យ ក្នុងពិធីបើកការដ្ឋានស្តារឡើងវិញនូវផ្លូវជាតិលេខ៥៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា បូកសំឡេងឆ្នោតទាំងពីរគណបក្ស (គណបក្សសម រង្ស៊ី និងគណ បក្សសិទ្ធិមនុស្ស) មិនទាន់ស្មើ ៥០%នៃសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាផង «បើអ្នកឯកបូកទាំងពីរនាក់ ត្រូវនៅខ្វះជិតពីរលានសំឡេងទៀត មិនមែនបានសេចក្តីថា ពេលអ្នកឯងទៅមុខ គេមិនធ្វើនោះទេ គេក៏មានសមាជិក សមាជិការបស់គេដែរ។ ខ្លួនឯងទើបតែមាន ៥៧ម៉ឺនសំឡេងទេ ស្មើនឹង ៩,៧៩% (គណបក្សសិទ្ធិមនុស្ស), ឯគណបក្សប្រជាជន ៣លាន ៦សែន ៣ម៉ឺន ស្មើ ៦១,៩៣% ។ ឯបក្សមួយទៀត (គណបក្ស សម រង្ស៊ី) ១លាន ២សែន ២ម៉ឹន និយាយលេខគត់ ស្មើនឹង ២០.៨៣%។ បូកទាំងពីរហ្នឹង អត់ទាន់បានស្មើ ៥០% របស់គណបក្សប្រជាជនទេ»។

ចំពោះការស្វះស្វែងរកការរួបរួម ឬចងសម្ព័ន្ធភាពគ្នា រវាងគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ីនេះ កន្លងមក មន្រ្តីជនខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ក៏ធ្លាប់បានបញ្ចេញមតិថា មិនអាចទៅមុខរួចទេ ហើយគណបក្សប្រជាជនកម្ពុជា ក៏មិនមានការភ័យខ្លាចអ្វីដែរ បើសិនគណបក្សទាំងពីរនេះ រួបរួម ឬចងសម្ព័ន្ធភាពគ្នាមែននោះ៕

Posted on 13 June 2012, in សម្លេងម្ចាស់ឆ្នោត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: