​គ.ជ.ប​ ធ្វើការ​ត្រួត​ពិនិត្យ​ និង​កា​រ​ផ្ទៀង​ផ្ទាត់​​​លទ្ធ​​ផល​​ នៃការបោះ​ឆ្នោតឃុំ​-សង្កាត់​

http://www.cen.com.kh/localnews/show_detail/135?

គ.ជ.ប ធ្វើការត្រួតពិនិត្យនិងការផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតឃុំ-សង្កាត់

ថ្ងៃទី 11 មិថុនា 2012, ម៉ោង 02:34:PM) | ដោយ: លីនណា

ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប. ) កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១២ បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យ និងការផ្ទៀងផ្ទាត់លទ្ធផល នៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ដែលទទួលពីគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត(គធ/ខប)។

សេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី៩ ខែមិថុនា បានស្រង់ប្រសាសន៍របស់លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មកចុះផ្សាយថា គ.ជ.ប បានទទួលកញ្ចប់ “ឃ” និង កញ្ចប់ “ឃពិសេស” ដាក់លទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងសម្ភារៈ ឯកសារបោះឆ្នោតពាក់ព័ន្ធ ដែលបញ្ចូនមកពីរាជធានី-ខេត្តចំនួន១៤។ គ.ជ.ប បានបង្កើតក្រុមទទួលសម្ភារៈ ឯកសារបោះឆ្នោត និងក្រុមត្រួតពិនិត្យលទ្ធផល នៃការបោះឆ្នោតក្នុងឃុំ-សង្កាត់នីមួយៗ និងក្រុមបែងចែកអាសនៈ។ ហើយនៅថ្ងៃនេះ គ.ជ.ប បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យ និងការផ្ទៀងផ្ទាត់លទ្ធផល នៃការបោះឆ្នោតក្នុងឃុំ-សង្កាត់ នៅតាមរាជធានី-ខេត្ត ចំនួន ៩ រួមមាន៖ ខេត្តកំពង់ស្ពឺ កំពត កណ្ដាល ស្វាយរៀង តាកែវ កែប ឧត្តរមានជ័យ ព្រៃវែង និងរាជធានីភ្នំពេញ។

លោក ទេព នីថា បានបន្ថែមទៀតថា ខេត្តដទៃទៀត កំពុងរៀបចំបញ្ជូនសម្ភារៈ និងឯកសារបោះឆ្នោតមក គ.ជ.ប ជាបណ្ដើរៗដែរ។

លោកបានបញ្ជាក់ថា “ក្រោយពីពិនិត្យផ្ទៀតផ្ទាត់លទ្ធផល និងក្រោយពី គ.ជ.ប ដោះស្រាយបណ្ដឹងរួចរាល់ គ.ជ.ប ពិនិត្យ និងសម្រេច ដើម្បីធ្វើការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោត”។

សូមបញ្ជាក់ថា ក្នុងការត្រួតពិនិត្យ និងការផ្ទៀងផ្ទាត់ នៅថ្ងៃសៅរ៍ ទី៩ ខែមិថុនា ឆ្នាំ២០១២ មានតំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត ចូលរួមសរុបចំនួន ៤០ នាក់ រួមមាន៖ តំណាងគណបក្សប្រជាជនកម្ពុជា គណបក្សសមរង្ស៊ី គណបក្សសិទ្ធិមនុស្ស គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងអង្គការសង្កេតការណ៍ចំនួន ១០ អង្គការ៕

Posted on 12 June 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់, គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: