បក្ស​ប្រជាជន​ប្ដឹង​ដក​បេក្ខជន​លេខរៀង​ទី១​បក្ស​​សមរង្ស៊ី​​នៅ​ស្វាយ​រៀង​

http://www.rfa.org/khmer/indepth/ccp_sued_srp_candidate_svayrieng-06082012005032.html

បក្សប្រជាជនប្ដឹងដកបេក្ខជនលេខរៀងទី១បក្សសមរង្ស៊ីនៅស្វាយរៀង

ដោយ ហ៊ុំ ចំរើន

2012-06-08

ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ទើបតែបញ្ចប់ទៅបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ប៉ុន្តែពាក្យបណ្ដឹងរបស់គណបក្សនយោបាយ នានា នៅមានជាបន្តបន្ទាប់នៅឡើយ។

ប្រធានគណបក្សប្រជាជនឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង គឺលោក សោម ហង់ មានប្រសាសន៍នៅថ្ងៃទី៧ មិថុនា នេះថា លោកបានដាក់ពាក្យបណ្ដឹងទៅគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តស្វាយរៀង ស្នើដកបេក្ខភាពឈ្មោះលោក អ៊ុជ យោគ ជាបេក្ខជនលេខរៀងទី១ គណបក្ស សម រង្ស៊ី និងសុំឲ្យផ្ដន្ទាទោសទៅតាមច្បាប់នៃការបោះឆ្នោត។ លោកបន្តថា ចុងចោទបានបង្កសកម្មភាពអុកឡុក ស្រែកឡូឡា និងជេរប្រមាថបរិហារនៅជិតទីស្នាក់ការបក្សប្រជាជនឃុំញរ ដែល នៅពេលនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់បក្សកំពុងតែពិភាក្សាជាមួយសមាជិកសមាគមយុវជនគណបក្សប្រជាជន។

លោក សោម ហង់៖ «គ្មានចលនាអីទេ គ្រាន់តែវាស្រែកអុកឡុកឡាឡេឡាឡូ វាស្រែជេរលោកជំទាវ ម៉ែន សំអន សុទ្ធតែអីលោកជំទាវយួន ឯកឧត្ដមយួន អញ្ចឹងណា លក់ដី លក់អី ឲ្យយួន ព្រោះវាប៉ះពាល់អាដែងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជន»

ចំណែកឯបេក្ខជនលេខរៀងទី១ គណបក្ស សម រង្ស៊ី ឃុំញរ គឺលោក អ៊ុជ យោគ បានឲ្យដឹងថា រូបលោកមិនបានជេរប្រមាថដូចការចោទប្រកាន់របស់ដើមបណ្ដឹងនោះទេ គឺគ្រាន់តែទៅប្រាប់ដើមបណ្ដឹង ឲ្យយកឡានដែលបានបិទផ្លាកគណបក្សប្រជាជន ចេញពីសាលាឃុំ និងដើម្បីកុំឲ្យប្រជាពលរដ្ឋ លោកយល់ច្រឡំថា កន្លែងនោះជាការិយាល័យរបស់បក្សប្រជាជន។

លោក អ៊ុជ យោគ៖ «សិច (SEC) គេថា ឲ្យខ្ញុំធ្វើការសុំទោសលោកមេឃុំ ដល់ពេលខ្ញុំបានសុំទោស អង្វរករគេហើយ ក៏គេមិនយល់ព្រម គេថា មិនព្រមទេ មិនបានទេ ឲ្យមកប៉ិច មកសុំទោសដល់ប៉ិចទៀត ហើយខ្ញុំមកសុំទោសដល់ប៉ិចទៀត សិចហ្នឹងគេធ្វើកំណត់ហេតុសព្វគ្រប់អស់ហើយ គេចោទប្រកាន់ថា ខ្ញុំជេរគេណាណីណោះ ជេរថ្នាក់ដឹកនាំខាងគណបក្សប្រជាជន។ តែខ្ញុំអត់មានជេរទេបង ខ្ញុំអត់មានជេរមួយម៉ាត់ណា ឲ្យស្បថទៅខ្ញុំអត់មានជេរទេ តែរឿងនេះ គឺការចោទប្រកាន់របស់សិចទេ ថាខ្ញុំជេរថ្នាក់ដឹកនាំខាងគណបក្សប្រជាជន តាមការពិតខ្ញុំអត់បានជេរទេ»

ទាក់ទងទៅនឹងបញ្ហានេះ អនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តស្វាយរៀង គឺលោក ឯម សុត មានប្រសាសន៍ថា លោកកំពុងធ្វើការស៊ើបអង្កេតឲ្យដឹងការពិត ដើម្បីកោះហៅគូភាគីទាំងសងខាងមកបកស្រាយបំភ្លឺជុំវិញបញ្ហានេះ៖ «អាហ្នឹង ខ្ញុំមិនទាន់ថាម៉េចដែរ ព្រោះខាងខ្ញុំកំពុងតែចុះស្រាវជ្រាវលើករណីហ្នឹង ខ្ញុំមិនទាន់ហ៊ានថាគាត់មិនឈ្នានីសមិនអីនោះ ខ្ញុំមិនទាន់ហ៊ានថាទេ ព្រោះមិនទាន់បានលទ្ធផលការស្រាវជ្រាវហ្នឹងបាននៅឡើយ»

តែយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ បញ្ហានៅពុំទាន់ដោះស្រាយឲ្យបានចប់នៅឡើយទេ។ ក្នុងនោះដែរ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣នេះ ខេត្តស្វាយរៀង មានឃុំ-សង្កាត់ ចំនួន ៨០ និងមានអាសនៈចំនួន ៥១៨ ហើយលទ្ធផលក្រៅផ្លូវការដែលគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តស្វាយរៀង បិទប្រកាសឲ្យដឹងនៅថ្ងៃទី៧ មិថុនា នេះថា មានគណបក្សនយោបាយចំនួន ៤ ដែលបានឈ្នះឆ្នោត គឺទី១ គណបក្សប្រជាជនកម្ពុជា ឈ្នះជាមេឃុំបានទាំង ៨០ឃុំ និងទទួលបានចំនួន ៤២៥អាសនៈ ទី២ គណបក្ស សម រង្ស៊ី ឈ្នះបាន ៦៣អាសនៈ ទី៣ គណបក្ស សិទ្ធិមនុស្ស ឈ្នះបាន ២៨អាសនៈ និងទី៤ គណបក្ស នរោត្ដម រណឫទ្ធិ ទទួលបានចំនួន ៣អាសនៈ៕

 

Posted on 12 June 2012, in បទល្មើសបោះឆ្នោត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: