គណបក្ស​​ប្រឆាំង​ប្តឹង​​មន្ត្រី​​គយរដ្ឋា​ករ​ពី​បទ​រំលោភ​ច្បាប់​​បោះ​​ឆ្នោត​​

ព្រះសង្ឃដាក់សន្លឹក ឆ្នោតចូល ក្នុងហិប នៅស្ថានីយ៍ បោះឆ្នោត មួយ កន្លែ នៅវត្តថាន់ ក្នុងក្រុងភ្នំពេញ  កាល ពីថ្ងៃអាទិត្យ  ទី៣  ខែមិថុនា  ២០១២ ។

ព្រះសង្ឃដាក់សន្លឹកឆ្នោតចូលក្នុងហិបនៅស្ថានីយ៍បោះឆ្នោតមួយកន្លែងនៅវត្តថាន់ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៣ ខែមិថុនា ២០១២។

«សុំឲ្យមន្ត្រីរាជការទាំងអស់ បើចង់ចូលគណបក្សនយោបាយណា ជាសិទ្ធិសេរីភាពរបស់លោកហ្នឹង។ ប៉ុន្តែកុំឲ្យយកតួនាទី យកសម្ភារៈ ឬយកមុខងាររបស់ខ្លួនទៅបម្រើខុសថ្ងៃធ្វើការ។ ដូចថាថ្ងៃសៅរ៍ ថ្ងៃអាទិត្យអីបាន។ ប៉ុន្តែថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រមិនអាចទេ»

បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានបិទបញ្ចប់កាលពីថ្ងៃអាទិត្យ ហើយលទ្ធផលក្រៅផ្លូវការបានបង្ហាញឲ្យឃើញថាគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានត្រួតត្រាប្រទេសអស់រយៈពេលជិត៣០ឆ្នាំ បានឈ្នះសំឡេងលើសលប់ពីគណបក្សចំនួន៩ផ្សេងទៀត។

គណបក្សនយោបាយដែលទទួលបានសំឡេងតិចតួចបានព្យាយាមដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់អំពីភាពមិនប្រក្រតីនៃការបោះឆ្នោតនេះទៅគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ខេត្ត និងរហូតដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

នៅមុនការបោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទទួលពាក្យបណ្តឹងតែពីរប៉ុណ្ណោះ ហើយនៅក្នុងអំឡុងពេលបោះឆ្នោតទទួលបានចំនួន១១៧ បណ្តឹង នឹងមានជាបន្តបន្ទាប់ទៀតរហូតមកដល់ថ្ងៃសុក្រនេះ មានចំនួន ៤០បណ្តឹងផ្សេងទៀត។

លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា គជប កំពុងតែរៀបចំដោះស្រាយពាក្យបណ្តឹងទាំងនោះហើយ។ ក៏ប៉ុន្តែក្នុងចំណោមពាក្យបណ្តឹងទាំងនោះ ពុំមានពាក្យបណ្តឹងណាមួយដែលទាមទារឲ្យមានការបោះឆ្នោតឡើងវិញទេ។

«បណ្តឹងដែលពាក់ព័ន្ធនឹងការបោះឆ្នោត និងរៀបសន្លឹកឆ្នោតក្នុងការិយាល័យតែម្តងមានតិចណាស់ ហើយបណ្តឹងដែរសុំរាប់ឡើងវិញនោះក៏មានតិចដែរ»។

បណ្តឹងដែលបានប្តឹងពីគណបក្សនយោបាយភាគច្រើនបានប្តឹងអំពីភាពមិនប្រក្រតីនៅកន្លែងបោះឆ្នោត។ ក៏ប៉ុន្តែនៅក្នុងពាក្យបណ្តឹងទាំងនោះមានបណ្តឹងមួយ ដែលមានសកម្មភាពលេចធ្លោជាងគេនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺបណ្តឹងរបស់អ្នកតំណាងរាស្ត្ររបស់គណបក្សសម រង្ស៊ី។

លោកជា ប៉ូច អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី បានប្តឹងលោកប៉ែន ស៊ីម៉ន ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកគយ និងរដ្ឋាករ ពីបទប្រើប្រាស់តួនាទីរបស់លោកជាមន្ត្រីរាជការទៅឃោសនារកសំឡេងឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។

លោកជា ប៉ូច បាននិយាយនៅក្នុងពាក្យបណ្តឹងរបស់លោកថាកាលពីខែឧសភាកន្លងទៅនេះលោកប៉ែន ស៊ីម៉ន បានចូលរួមទៅកាត់ឫសស៊ីម៉ានៅវត្តទេពវិមាន ដែលមានទីតាំងនៅភូមិកាន់ទ្រង់ ស្រុកអង្គរជ័យ ខេត្តកំពត ដែលខុសនឹងច្បាប់របស់មន្ត្រីរាជការ។

លោកជា ប៉ូច បានមានប្រសាសន៍ថាលោកចង់ឲ្យលោកប៉ែន ស៊ីម៉ន ទទួលទោសតាមច្បាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

«សុំឲ្យមន្ត្រីរាជការទាំងអស់ បើចង់ចូលគណបក្សនយោបាយណា ជាសិទ្ធិសេរីភាពរបស់លោកហ្នឹង។ ប៉ុន្តែកុំឲ្យយកតួនាទី យកសម្ភារៈ ឬយកមុខងាររបស់ខ្លួនទៅបម្រើខុសថ្ងៃធ្វើការ។ ដូចថាថ្ងៃសៅរ៍ ថ្ងៃអាទិត្យអីបាន។ ប៉ុន្តែថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រមិនអាចទេ»។

លោកទេព នីថា អគ្គលេខាធិការជាតិនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា លោកបានទទួលពាក្យបណ្តឹងរួចហើយ។ ហើយលោកកំពុងតែពិនិត្យពាក្យបណ្តឹងទាំងនេះ។

«ចំពោះបណ្តឹងបន្តមួយមកពីថ្នាក់ខេត្ត ប្តឹងពីឯកឧត្តមប៉ែន ស៊ីម៉ន គជប កំពុងតែពិនិត្យ ពីព្រោះថាបណ្តឹងទើបតែដាក់កាលពីព្រឹកមិញ ហើយយើងផ្នែកជំនាញកំពុងតែពិនិត្យ ដើម្បីស្រាវជ្រាវ នឹងលើកជាសំណើរទៅ គជបដើម្បីធ្វើការសម្រេច»។

លោកប៉ែន ស៊ីម៉ន ប្រតិភូររដ្ឋាភិបាលទទួលបន្ទុកគយ និងរដ្ឋាករ មិនអាចស្នើសុំដើម្បីទំនាក់ទំនងបានទេ។ ក៏ប៉ុន្តែបើតាមមន្ត្រីគយមួយរូប ដែលស្នើសុំមិនបញ្ចេញឈ្មោះបាននិយាយឲ្យដឹងថាលោកប៉ែន ស៊ីម៉ន បានសុំច្បាប់ឈប់សម្រាកត្រឹមត្រូវនៅថ្ងៃកាត់ឫសស៊ីម៉ានោះ។

បណ្តឹងរបស់លោកជា ប៉ូច ដែលបានប្តឹងជំទាស់លោកប៉ែន ស៊ីម៉ន ត្រូវបានមន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ និងខេត្ត មិនហ៊ានដោះស្រាយទេ ទើបបានជាបញ្ជូនបណ្តឹងនេះមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

Posted on 12 June 2012, in បទល្មើសបោះឆ្នោត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: