Dap : គ.ជ.ប ម៉ាឡេស៊ី សម្រេចចិត្ដ អញ្ជើញអ្នកសង្កេត ការណ៍អន្ដរជាតិ ចូលរួមក្នុងការ បោះឆ្នោតសកល

Friday, 11 May 2012 09:57 ប្រែសម្រួលៈ សុបញ្ញវ័ន្ដ Posted :ID-067

កូឡាឡាំពួរៈ យោងតាមគេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅរាត្រី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ថា គ.ជប ម៉ាឡេស៊ី បានសម្រេចចិត្ដអញ្ជើញ អ្នកសង្កេត ការណ៍អន្ដរជាតិ ឱ្យចូលរួមនៅក្នុងការបោះ ឆ្នោតសកល ។

គណៈកម្មាធិការរៀបចំការបោះឆ្នោតម៉ាឡេស៊ី បានសម្រេចអញ្ជើញអ្នកសង្កេតការណ៍ មកពីបណ្ដាប្រទេសជា សមាជិកអាស៊ាន ដូចជាៈ ថៃឡង់ដ៏ ហ្វីលីពីន រួមទាំងអូស្ដ្រាលី និងអង់គ្លេស ឱ្យចូលរួមក្នុងនាមជាអ្នក សង្កេតការណ៍ លើការបោះឆ្នោតសកល ។

ការសម្រេចិត្ដរបស់គណៈកម្មាធិការ រៀបចំការបោះឆ្នោតនៅក្នុងប្រទេស ម៉ាឡេស៊ីយ៉ាង ដូច្នេះ គឺបានធ្វើឡើងបន្ទាប់ ពីមានការប្រមូលផ្ដុំគ្នាស្រែកតវ៉ា ពីពលរដ្ឋម៉ាឡេស៊ីរាប់ពាន់ នាក់ដែលដើរដង្ហែ តាមដងវិថីនានា តវ៉ាចង់ឱ្យមានការ បោះឆ្នោតដោយសេរី និងយុត្ដិធម៌ មួយដ៏ពិតប្រាកដ ។

ប្រភពព័ត៌មានក្នុងស្រុកបានឱ្យដឹងដែរថា នៅក្នុងអំឡុងពេលដែលពលរដ្ឋម៉ាឡេស៊ី ប្រមូលផ្ដុំគ្នា និងតវ៉ាអំពី សិទ្ធិក្នុង ការបោះឆ្នោតដោយសេរី និងយុត្ដិធម៌នោះ រដ្ឋាភិបាល ម៉ាឡើស៊ីក៏បានបញ្ជាឱ្យកងកម្លាំង រក្សាសន្ដិសុខទប់ស្កាត់ក្រុម អ្នកតវ៉ាទាំងនោះដែរ ដើម្បី បញ្ចៀសអំពើហឹង្សាកើតឡើង។

នៅក្នុងអំឡុងពេលស្រែកតវ៉ានោះដែរ ពលរដ្ឋម៉ាឡេស៊ី បានលើកឡើងថា ពួកគេមិនចង់ បានអ្វីក្រៅពី ភាពយុត្ដិធម៌ សម្រាប់ការបោះឆ្នោតតែប៉ុណ្ណោះ ហើយធ្វើឡើងដោយសេរី ទៀតផង ៕

Posted on 11 May 2012, in ការបោះឆ្នោត​អន្តរជាតិ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: