CEN : គ​.​ជ​.​ប​. ប្រកាស​ពី​ការសម្រេចឲ្យក​ម្មករ​កាត់ដេរ ឈប់សម្រាក ដើម្បី​ចូលរួម​បោះឆ្នោត

(ថ្ងៃទី 10 ឧសភា 2012, ម៉ោង 06:01:PM) | ដោយ: លីនណា

ភ្នំពេញ: គ.ជ.ប. បានផ្សព្វផ្សាយពីសេចក្តីសម្រេចរបស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដែលបានអនុញ្ញាតឲ្យនិយោជិត កម្មករ កម្មការិនី ឈប់សម្រាក ចាប់ពី ១ ថ្ងៃ ទៅ ៣ថ្ងៃ ដើម្បីចូលរួមបោះឆ្នោតឃុំសង្កាត់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២។

សេចក្តីប្រកាសរបស់ គ.ជ.ប. ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ បានស្រង់យកសេចក្តីជូន ដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ មកបង្ហាញថា និយោជិត កម្មករ កម្មការិនី ដែលបម្រើការងរនៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ ត្រូវបានឈប់សម្រាកពីការងារចំនួនពី ១ ថ្ងៃ ទៅ ៣ ថ្ងៃ ដើម្បីចូល រួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ។

សេចក្តីជូនដំណឹងនោះ មានខ្លឹមសារថា នាយក ឬម្ចាស់រោងចក្រ សហគ្រាស និងគ្រឹះ ស្ថានទាំងអស់ ត្រូវបង្កលក្ខណៈ និងអនុញ្ញាតឲ្យនិយោជិត កម្មករ កម្មការិនី បានចូលរួម បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣ ទៅតាមលក្ខណៈជាក់ស្តែង និង អាសយដ្ឋានពិតប្រាកដ ដែលពួកគេ ត្រូវទៅបោះឆ្នោត៖

១-និយោជិត កម្មករ កម្មការិនី ដែលកំពុងបម្រើការងារ នៅក្នុងរាជធានីភ្នំពេញ និងក្នុងទី រួមខេត្តទាំង ២៤ ហើយត្រូវទៅបោះឆ្នោត នៅក្នុងរាជធានីភ្នំពេញផ្ទាល់ និងនៅក្នុងទីរួម ខេត្តទាំងនោះផ្ទាល់ នឹងត្រូវអនុញ្ញាតឲ្យឈប់សម្រាករយៈពេល ១ ថ្ងៃ គឺនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២។

២-និយោជិត កម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅក្នុងរាជធានី ខេត្តទាំង ២៤ ហើយត្រូវទៅបោះឆ្នោត ក្នុងរាជធានីខេត្តនោះផ្ទាល់ នឹងត្រូវអនុញ្ញាតឲ្យឈប់សម្រាក រយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី៣ និងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១២។

៣-និយោជិត កម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅក្នុងរាជធានីភ្នំពេញ ហើយត្រូវ ទៅបោះឆ្នោតនៅតាមបណ្ដាខេត្តទាំង២៤ និងកំពុងបម្រើការងារនៅតាមបណ្ដាខេត្តទាំង ២៤ ហើយត្រូវទៅបោះឆ្នោតនៅរាជធានីភ្នំពេញ ឬកំពុងបម្រើការងារនៅតាមបណ្ដាខេត្ត ណាមួយ ហើយត្រូវទៅបោះឆ្នោតនៅខេត្តណាមួយផ្សេងទៀត នឹងត្រូវអនុញ្ញាតឲ្យឈប់ សម្រាករយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១២។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានបញ្ជាក់ផងដែរថា រាល់ការអនុវត្តច្បាប់ ជូននិយោជិត កម្មករ កម្មការិនី ក្នុងពេលបោះឆ្នោត និយោជកត្រូវរក្សាទុកប្រាក់ឈ្នួល និងប្រាក់រង្វាន់ ដែលធ្វើការទៀងទាត់ ជូននិយោជិត កម្មករ កម្មការិនី នៅដដែល និងពុំត្រូវ បង្ហាញឯកសារផ្សេងៗ ដល់និយោជករបស់ខ្លួននៅពេលដែលត្រឡប់មកវិញឡើយ។

សេចក្តីប្រកាសបន្ថែមថា ចំពោះនិយោជិត កម្មករ កម្មការិនី ដែលអនុវត្តមានហួសច្បាប់ អនុញ្ញាត ត្រូវទទួលខុសត្រូវតាមបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស និងគ្រឹះស្ថាន ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន ត្រូវខិតខំបើកប្រាក់ឈ្នួលឲ្យនិយោជិត កម្មករ កម្មការិនី ឲ្យបានមុនថ្ងៃទៅបោះឆ្នោត។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទេ សូមអនុញ្ញាតឲ្យនិយោជិត កម្មករ កម្មការិនី ខ្ចីប្រាក់ឈ្នួលមួយភាគ(បុរេប្រទាន) ជាមុនសិន៕

 

Posted on 11 May 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: