គ.ជ.ប បិទវគ្គបណ្តុះបណ្តាលការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងបូកសរុបលទ្ធផល សម្រាប់ការបោះឆ្នោត

Friday, 11 May 2012 09:58 ដោយ ៖ អេង គឹមជាង-Posted : ID-014

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទវគ្គបណ្តុះបណ្តាល ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល នៃការ បោះឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៣ ក្នុងឆ្នាំ២០១២។

សេចក្តីប្រកាសរបស់ គ.ជ.ប បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការបណ្តុះបណ្តាល អស់រយៈពេល២ថ្ងៃកន្លងមក ដល់ប្រធានសមាជិក បណ្តុះបណ្តាល និងមន្រ្តីគណៈ កម្មការ រាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ/ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល សរុប២៨១នាក់។

លោក អឹម សួស្តី ប្រធាន គ.ជ.ប មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ ជាវគ្គចុង ក្រោយ សម្រាប់ការបណ្តុះបណ្តាល ទាក់ទងនឹងដំណើរការ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ។ ដូចនេះ មន្រ្តី គធ/ខបទាំងអស់ ត្រូវខិតខំយក ចិត្តទុកដាក់ និងសហការគ្នាជាប្រចាំ ជាពិសេសផ្តោតលើការ បណ្តុះបណ្តាល នៅតាម វគ្គប្រមូលផ្តុំ ដែលសិក្ខាកាម ជាមន្រ្តីគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ /សប) ហើយត្រូវណែនាំ គឃ/សប ឲ្យបានច្បាស់លាស់ អំពីច្បាប់ បទបញ្ជា និង និតីវិធី ព្រោះមន្រ្តីទាំងនោះ នឹងត្រូវបណ្តុះបណ្តាល បន្តដល់មន្រ្តីគណៈកម្មការ ការិយាល័យបោះ ឆ្នោត និងរាប់សន្លឹកឆ្នោត (គកប/គករ) តទៅទៀ។លោក អឹម សួស្តី បានផ្តាំផ្ញើដល់មន្រ្តី គធ/ខបថា ៖ ត្រូវរៀបចំផែនការ ឲ្យបានច្បាស់លាស់ មុននឹងបង្រៀនដល់ គឃ/សប ។

ក្រោយបញ្ចប់ វគ្គបណ្តុះបណ្តាល ត្រូវធ្វើការស្ទាបស្ទង់ ដើម្បីរកឲ្យឃើញ តើ គឃ/សប ណាមួយ នៅមានចំណុចខ្វះខាត ហើយត្រូវបញ្ជូនគ្រូទៅបង្រៀនដល់ គកប/គករ នៅឃុំ សង្កាត់ នោះតែម្តងពីព្រោះថា ការបោះឆ្នោតតែមួយថ្ងៃទេ ល្អ ឬអាក្រក់នៅលើ គកប/គករ ហ្នឹងហើយ ។ យកចិត្តទុកដាក់ លើសម្ភារៈបោះឆ្នោត ដែល គ.ជ.ប បានបញ្ជូនទៅ ត្រូវ ការពារឲ្យបានគតមុត និងត្រូវបញ្ជូនទៅ គឃ/សប និង គកប/គករ ឲ្យបានទាន់ពេល វេលា។ ត្រូវផ្សព្វផ្សាយ និងសហការជាមួយវិទ្យុ នៅតាមបណ្តាខេត្ត ដើម្បីផ្សព្វផ្សាយនូវ រាល់ឯកសារអប់រំ សាធារណៈ អំពីការបោះឆ្នោត។ រកវិធីសាស្រ្តចាក់ផ្សាយព័ត៌មាន អំពីការបោះឆ្នោត ជូនប្រជាពលរដ្ឋ តាមមេក្រូនៅតាមភូមិ។ ត្រូវផ្សព្វផ្សាយព្រះរាជសារ ព្រះករុណា ដែលអំពាវនាវ ឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមបោះឆ្នោត ឲ្យបានទូលំទូលាយ៕

Posted on 11 May 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: