CEN : គ​.​ជ​.​ប​. ប្រកាស​ជា​ថ្មី​ថាប័ណ្ណ​ព័ត៌មាន​បោះឆ្នោត ចែកចាយ​ជិត​អស់ហើយ​

(ថ្ងៃទី 9 ឧសភា 2012, ម៉ោង 01:20:PM) | ដោយ: សុខ ភក្តី

ភ្នំពេញ: គិតមកដល់ថ្ងៃ៩ ខែឧសភា ឆ្នាំ២០១២ គ.ជ.ប. បានប្រកាសថា ការចែកប័ណ្ណ ព័ត៌មានបោះឆ្នោត ជូនអ្នកបោះឆ្នោតឆ្នាំ២០១២ បានចំនួន ៦.៩៤៤.៩៩៣ នាក់ ក្នុងចំណោមអ្នកបោះឆ្នោតសរុបចំនួន ៩.២០៣.៤៩៣ នាក់។ ប័ណ្ណព័ត៌មានបោះឆ្នោត ដែលបានចែកជូននៅពេលនេះ សម្រាប់ប្រាប់ពីទីតាំងការិយាល័យបោះឆ្នោត និងលេខ រៀង ដើម្បីឲ្យអ្នកបោះឆ្នោត ងាយស្រួល ក្នុងការចេញទៅបោះឆ្នោត នៅថ្ងៃទី៣មិថុនា ឆ្នាំ២០១២។

របាយការណ៍ ស្តីពី ការចែកប័ណ្ណព័ត៌មានជូនអ្នកបោះឆ្នោត ឆ្នាំ២០១២ ដែល គ.ជ.ប. បានផ្សព្វផ្សាយជាលើកទី២ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១២ បង្ហាញថា គិតចាប់ពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១២ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១២ ប័ណ្ណព័ត៌មាន ចំនួន ៦.៩៤៤.៩៩៣ សន្លឹក ស្មើនឹង ៧៥,៤៦% ក្នុងចំណោមអ្នកបោះឆ្នោតសរុប ៩.២០៣.៤៩៣ នាក់ បានចែក ជូនអ្នកបោះឆ្នោត។ អ្នកបោះឆ្នោតម្នាក់ មានប័ណ្ណព័ត៌មានបោះឆ្នោតមួយសន្លឹក។ ចំណែកប័ណ្ណព័ត៌មាន នៅសល់ចំនួន ២.២៥៨.៥០០ សន្លឹក ដែលត្រូវតម្កល់ទុក នៅគណៈ កម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់។

កាលពីថ្ងៃទី៤ ឧសភា ឆ្នាំ២០១២ គ.ជ.ប. បានប្រកាសថា គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១២ មានប័ណ្ណព័ត៌មានចំនួន ៤.៩៦១.៣៤៤ ស្មើនឹង ៥៣,៩១% ត្រូវបាន ចែកចាយ ក្នុងចំណោមអ្នកបោះឆ្នោតសរុប ចំនួន ៩.២០៣.៤៩៣ នាក់។ គ.ជ.ប. បាន ប្រកាសថា ប័ណ្ណព័ត៌មានចំនួន ៤.២៤២.១៤៩ នាក់ នៅសល់ ដោយមិនបានចែកឲ្យដល់ អ្នកបោះឆ្នោតឡើយ។

ជា ការកត់សម្គាល់ ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ដែលបានចែកជូននៅពេលនេះ សម្រាប់ ប្រាប់ពីទីតាំងការិយាល័យបោះឆ្នោត និងលេខរៀង ដើម្បីឲ្យអ្នកបោះឆ្នោត ងាយស្រួល ក្នុងការចេញទៅបោះឆ្នោត នៅថ្ងៃទី៣មិថុនា ឆ្នាំ២០១២។ ក៏ប៉ុន្តែអ្នកបោះឆ្នោត ដែលមិន ទទួលបានប័ណ្ណព័ត៌មាននោះ ក៏អាចទៅបោះឆ្នោតបានដែរ ឲ្យតែមានឈ្មោះក្នុងបញ្ជី បោះឆ្នោត។

មួយវិញទៀត ប័ណ្ណព័ត៌មានបោះឆ្នោត ដែលនៅសល់ ត្រូវបានរក្សាទុកនៅការិយាល័យ គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ហើយអ្នកបោះឆ្នោត អាចទៅទាក់ទង ដើម្បី ទទួលយកប័ណ្ណព័ត៌មាន រហូតដល់ថ្ងៃទី២មិថុនា គឺមួយថ្ងៃមុនថ្ងៃបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៣៕

Posted on 10 May 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់, គ.ជ.ប (NEC Election), ព័ត៌មានថ្មីៗពីសហគមន៍. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: