គណបក្ស ៤ ចុះហត្ថលេខា​លើ​ក្រមសីលធម៌សម្រាប់​យុទ្ធនាការឃោសនា​បោះឆ្នោត​

(ថ្ងៃទី 8 ឧសភា 2012, ម៉ោង 05:24:PM) | ដោយ: សុខ ភក្តី

ភ្នំពេញ: មានតែគណបក្សចំនួន ៤ ប៉ុណ្ណោះ ក្នុងចំណោមគណបក្សនយោបាយចំនួន ១០ ដែលបានចុះឈ្មោះចូលរួមបោះឆ្នោតឃុំសង្កាត់ បានចូលរួមចុះហត្ថលេខាលើក្រមសីល ធម៌ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់។

ពិធី ចុះហត្ថលេខា ដែលរៀបចំឡើងដោយក្រុមអង្គការសង្គមស៊ីវិល បានធ្វើឡើងកាលពី ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១២ នៅសណ្ឋាគារ អ៊ីមភឺរៀល ហ្កាដិន ក្នុងរាជ ធានីភ្នំពេញ។

តំណាងគណបក្សនយោបាយទាំង ៤ ដែលបានចូលរួមចុះហត្ថលេខា រួមមាន៖ គណបក្សចលនាប្រជាធិបតេយ្យ គណបក្សសមរង្ស៊ី គណបក្សសសិទ្ធិមនុស្ស និងគណបក្សហ្វ៊ុន ស៊ិនប៉ិច។

ក្រុមការងារអង្គការសង្គមស៊ីវិល ស្តីពី ហិរញ្ញវត្ថុនយោបាយ រួមមាន គណៈកម្មាធិការ ខុមហ្វ្រែល  គណៈកម្មាធិការនិកហ្វិច សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA) និងអង្គការប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រតិបត្តិការ (DHRAC) ក្រោមការ ជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីមូលនិធិអន្តរជាតិ សម្រាប់ប្រព័ន្ធបោះឆ្នោត (IFES) បានរៀបចំ“ពិធីចុះហត្ថលេខាមួយរបស់គណបក្សនយោបាយទៅលើការគាំទ្រ ក្រមសីលធម៌របស់គណបក្សនយោបាយសម្រាប់ការឃោសនាបោះឆ្នោត សេចក្តីថ្លែង ការរួមស្តីពីការគាំទ្រការបង្កើតច្បាប់ហិរញ្ញវត្ថុ គណបក្សនយោបាយ និងការបង្ហាញព័ត៌ មានដោយស្ម័គ្រចិត្តអំពីហិរញ្ញវត្ថុសម្រាប់ការឃោសនា របស់គណបក្ស នយោបាយ”។

សេចក្តីប្រកាស លើកឡើងថា គោលបំណងនៃការចុះហត្ថលេខា លើគំនិតផ្តួចផ្តើមខាង លើនេះ គឺដើម្បីលើកកម្ពស់តម្លាភាព យុត្តិធម៌ និងសុចរិតភាពនៅក្នុងការបោះឆ្នោត។

ជាការកត់សម្គាល់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ មានគណបក្សនយោបាយចំនួន ១០ បានចុះឈ្មោះ ដាក់បេក្ខជន ចូលរួមប្រកួតប្រជែងការបោះឆ្នោត ក្នុងឃុំសង្កាត់ សរុបចំនួន ១.៦៣៣ ឃុំសង្កាត់ទូទាំង ប្រទេស។

រីឯយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ នឹងចាប់ផ្តើមពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១២៕

Posted on 10 May 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: