CEN : គណបក្សនយោបាយ នឹង​ចុះហត្ថលេខា​លើ​ក្រម​សីលធម៌ សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​

(ថ្ងៃទី 7 ឧសភា 2012, ម៉ោង 09:22:AM) | ដោយ: សុខ ភក្តី

ភ្នំពេញ: គណបក្សនយោបាយ នឹងចូលរួមពិធីចុះហត្ថលេខាលើក្រមសីលធម៌ សម្រាប់ យុទ្ធនាការឃោសនាបោះឆ្នោត ឃុំសង្កាត់។ ពិធីចុះហត្ថលេខា ដែលរៀបចំឡើងដោយ ក្រុមអង្គការសង្គមស៊ីវិល នឹងធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១២ នៅសណ្ឋាគារ អ៊ីមភឺរៀល ហ្កាដិន ក្នុងរាជធានីភ្នំពេញ។

សេចក្តីប្រកាស ព័ត៌មាន បានលើកឡើងថា ក្រុមការងារអង្គការសង្គមស៊ីវិល ស្តីពី ហិរញ្ញវត្ថុនយោបាយ រួមមាន គណៈកម្មាធិការខុមហ្វ្រែល  គណៈកម្មាធិការនិកហ្វិច សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម(CISA) និងអង្គការប្រជា ធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រតិបត្តិការ (DHRAC) ក្រោមការជួយគាំទ្រផ្នែក ហិរញ្ញវត្ថុ និងបច្ចេក ទេសពីមូលនិធិអន្តរជាតិ សម្រាប់ប្រព័ន្ធបោះឆ្នោត(IFES) នឹងរៀបចំ “ពិធីចុះហត្ថលេខា មួយរបស់គណបក្សនយោបាយទៅលើការគាំទ្រក្រម សីលធម៌របស់គណបក្សនយោបាយ សម្រាប់ការឃោសនាបោះឆ្នោត សេចក្តីថ្លែង ការណ៍រួមស្តីពីការគាំទ្រការបង្កើតច្បាប់ ហិរញ្ញវត្ថុ គណបក្សនយោបាយ និងការបង្ហាញ ព័ត៌មានដោយស្ម័គ្រចិត្តអំពីហិរញ្ញវត្ថុ សម្រាប់ការឃោសនារបស់គណបក្ស នយោបាយ”។

សេចក្តីប្រកាសលើកឡើងថា គោលបំណងនៃការចុះហត្ថលេខាលើគំនិតផ្តួចផ្តើមខាង លើនេះ គឺដើម្បីលើកកម្ពស់តម្លាភាព យុត្តិធម៌ និងសុចរិតភាពនៅក្នុងការបោះឆ្នោត។

តំណាងគណបក្សនយោបាយ រដ្ឋាភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ថានទូតបរទេសប្រចាំនៅកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត ត្រូវបានអញ្ជើញចូលរួម ក្នុងកម្មវិធីខាងលើនេះ។

ជា ការកត់សម្គាល់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ មានគណបក្សនយោបាយចំនួន ១០ បានចុះឈ្មោះដាក់បេក្ខជន ចូលរួមប្រកួតប្រជែងការបោះឆ្នោតក្នុងឃុំ សង្កាត់ សរុបចំនួន ១.៦៣៣ ឃុំសង្កាត់ ទូទាំងប្រទេស។

រីឯយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ នឹងចាប់ផ្តើមពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១២៕ S

 

Posted on 7 May 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: