CEN : គ​.​ជ​.​ប​. បង្ហាញ​រោង​ពុម្ព និង​ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត

(ថ្ងៃទី 25 មេសា 2012, ម៉ោង 06:07:PM) | ដោយ: លីនណា

ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១២ បានបង្ហាញពីដំណើការបោះពុម្ពសន្លឹកឆ្នោត ដែលមានទីតាំង រោងពុម្ពស្ថិតនៅផ្ទះលេខ៩ ផ្លូវ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សេចក្តីប្រកាស បង្ហាញថា គ.ជ.ប. កំពុងបោះពុម្ពសន្លឹកឆ្នោតចំនួន ១០.៥៣៨.២០០ សន្លឹក សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២ ហើយត្រូវចំណាយទៅលើការបោះពុម្ពនេះ អស់ថវិកាប្រមាណ ១,៦ លាន ដុល្លារអាមេរិក។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានលើកឡើងថា ក្នុងចំណោមសន្លឹកឆ្នោត ចំនួន ១០.៥៣៨.២០០ សន្លឹក គឺមានសន្លឹកឆ្នោតគំរូចំនួន ៨១.៦៥០សន្លឹក។ សន្លឹកឆ្នោត ទាំងនេះ មាន ១.៦៣៣ ប្រភេទផ្សេងៗគ្នា។ ការខុសគ្នានេះ គឺប្រែប្រួលទៅ តាមចំនួន គណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជន នៅតាមគណៈកម្មការឃុំ សង្កាត់រៀបចំ ការបោះឆ្នោត( គឃ/សប ) និងលំដាប់លេខរៀងបញ្ជីបេក្ខជន នៃគណបក្សនយោបាយ ដាក់នៅលើសន្លឹកឆ្នោត ក្នុងទូទាំង ១.៦៣៣ ឃុំសង្កាត់ ទូទាំងប្រទេស។

នៅក្នុង សេចក្ដីប្រកាស លោក ទេព នីថា បានប្រៀបធៀបថា ការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ខុសគ្នានឹងការបោះពុម្ពសន្លឹក ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ។ ការបោះពុម្ពជ្រើសរើសតំណាង រាស្ដ្រ គឺមានសន្លឹកឆ្នោតសម្រាប់ការិយាល័យបោះឆ្នោតនីមួយៗ និងមានសន្លឹកឆ្នោត បម្រុងដែលរក្សាទុកនៅ គធ/ខប ក្នុងករណីមានបញ្ហាអ្វីមួយកើតឡើង យើងយកសន្លឹក ឆ្នោតបម្រុងនេះ មកប្រើជំនួស។ ប៉ុន្តែសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មិនមានសន្លឹកឆ្នោតបម្រុងដែលរក្សាទុកនៅ គធ/ខប ឬ គឃ/សប ទេ គឺសន្លឹក ឆ្នោតនេះ គ.ជ.ប. ផ្ដល់ទៅការិយាល័យបោះឆ្នោតតែម្ដង ដែលក្នុងមួយការិយាល័យបោះ ឆ្នោតអាចមានសន្លឹកឆ្នោតលើសពី ៥០ ទៅ ៩៩សន្លឹក។

ទាក់ទងនឹងសន្លឹកឆ្នោតលើសនេះ លោក ទេព នីថា បានលើកឧទាហរណ៍ថា សន្លឹកឆ្នោត ត្រូវបានរៀបចំចងជាសៀវភៅដោយក្នុងមួយសៀវភៅមាន ៥០សន្លឹក ប្រសិនបើក្នុង ការិយាល័យបោះឆ្នោត១ មានអ្នកបោះឆ្នោតចំនួន ៥០០នាក់ គឺ គ.ជ.ប. ត្រូវផ្ដល់សន្លឹក ឆ្នោត ១០សៀវភៅ ស្មើនឹង ៥០០សន្លឹក ហើយត្រូវថែម ១ដុំ ឬ ១សៀវភៅទៀត ស្មើនឹង ៥០សន្លឹក សម្រាប់បម្រុង។ តែប្រសិនបើនៅក្នុងការិយាល័យបោះឆ្នោតនោះ មានអ្នក បោះឆ្នោតចំនួន ៥០១នាក់ គ.ជ.ប. ត្រូវផ្ដល់សន្លឹកឆ្នោត ១១ដុំ ឬ ១១សៀវភៅ ហើយថែម ១ដុំទៀត សរុបឃើញថា ការិយាល័យនោះ ត្រូវទទួលបានសន្លឹកឆ្នោត ១២ដុំ។ ដូច្នេះ ក្នុងករណីការិយាល័យបោះឆ្នោតមានអ្នកបោះឆ្នោត ៥០១នាក់ សន្លឹកឆ្នោតដែលលើស សម្រាប់ការិយាល័យមួយនេះ គឺចំនួន ៩៩សន្លឹក។

លោក ទេព នីថា បានបញ្ជាក់ថា “នៅរយៈពេលពីរសប្ដាហ៍ទៀត ការបោះពុម្ពសន្លឹកឆ្នោត នេះ នឹងរួចរាល់ ហើយនាយកដ្ឋានប្រតិបត្តិការ នឹងចាប់ផ្ដើមដឹកជញ្ជូនទៅរក្សាទុកនៅ ឃ្លាំង គ.ជ.ប. នៅគីឡូម៉ែត្រលេខ៦ ដើម្បីត្រៀមបែងចែកទៅការិយាល័យបោះឆ្នោតតាម នីតិវិធីកំណត់”។

លោកបញ្ជាក់បន្តថា “នៅពេលដំណើរការដឹកជញ្ជូនសន្លឹកឆ្នោតនេះ គ.ជ.ប. នឹងធ្វើ សេចក្ដីជូនដំណឹងម្ដងទៀត ដល់គណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន ដើម្បីចូលរួមពិនិត្យមើល”។

សូមបញ្ជាក់ថា នៅក្នុងពិធីបង្ហាញដំណើរការបោះពុម្ពសន្លឹកឆ្នោតនេះ មានគណបក្ស នយោបាយចំនួន៣ បានចូលរួមសង្កេតមើល គឺគណបក្សសិទ្ធិមនុស្ស គណបក្សសា ធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ៕

Posted on 26 April 2012, in គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: