CEN : នៅ​ភ្នំពេញមាន​គណបក្សនយោបាយ​ចំនួន ៨ ឈរឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​

(ថ្ងៃទី 24 មេសា 2012, ម៉ោង 11:07:AM) | ដោយ: សុខ ភក្តី

ភ្នំពេញ: គ.ជ.ប. បានប្រកាសថា នៅរាជធានីភ្នំពេញ មានគណបក្សនយោបាយចំនួន ៨ បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ នាថ្ងៃទី៣មិថុនា ឆ្នាំ២០១២។ គ.ជ.ប. ក៏បានប្រកាសពីលទ្ធផលផ្លូវការនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀង បញ្ជីបេក្ខជននៃគណបក្សនយោបាយ រាជធានីភ្នំពេញ ក្នុងសង្កាត់ទាំង ៩៦ ផងដែរ។

សេចក្តីប្រកាសរបស់ គ.ជ.ប. ចុះថ្ងៃទី២៣មេសា ឆ្នាំ២០១២ បង្ហាញថា គណបក្ស នយោបាយចំនួន ៨ បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត លើចំនួនសង្កាត់ ដូចខាងក្រោម៖

១-គណបក្សប្រជាជនកម្ពុជា ចុះបញ្ជីបេក្ខជន ចំនួន ៩៦ សង្កាត់
២-គណបក្សសមរង្ស៊ី ចុះបញ្ជីបេក្ខជន ចំនួន ៩៦ សង្កាត់
៣-គណបក្ស ហ្វ៊ុនស៊ិនប៉ិច ចុះបញ្ជីបេក្ខជន ចំនួន ៧៥ សង្កាត់
៤-គណបក្ស សិទ្ធិមនុស្ស ចុះបញ្ជីបេក្ខជន ចំនួន ៦៥ សង្កាត់
៥-គណបក្ស នរោត្តម រណឫទ្ធិ ចុះបញ្ជីបេក្ខជន ចំនួន ៤០ សង្កាត់
៦-គណបក្ស សញ្ជាតិកម្ពុជា ចុះបញ្ជីបេក្ខជន ចំនួន ១០ សង្កាត់
៧-គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចុះបញ្ជីបេក្ខជន ចំនួន សង្កាត់
៨-គណបក្ស ខ្មែរឈប់ក្រ ចុះបញ្ជីបេក្ខជន ចំនួន សង្កាត់

ជាការកត់សម្គាល់ ការបោះឆ្នោតឃុំសង្កាត់ នាថ្ងៃទី៣មិថុនា ឆ្នាំ២០១២   មានគណបក្ស នយោបាយចំនួន ១០ បានចុះបញ្ជីបេក្ខជនឈរឈ្មោះចូលរួមការបោះឆ្នោត។ ប៉ុន្តែមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលបានដាក់បេក្ខជនឈរឈ្មោះ នៅទូទាំង ១.៦៣៣ ឃុំសង្កាត់ នៅទូទាំងប្រទេស។

មួយវិញទៀត លេខរៀងរបស់គណបក្សនយោបាយនីមួយៗ នៅលើសន្លឹកឆ្នោត គឺខុសគ្នាគ្រប់ ១.៦៣៣ ឃុំសង្កាត់ នៅទូទាំងប្រទេស អាស្រ័យតាមការចាប់ឆ្នោត៕ S

Posted on 25 April 2012, in ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: